ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្ចាស់​ជើងឯក​កង់​គួ​ក​មួយរូប​ប្តេជ្ញា​ពង្រឹង​អភិវឌ្ឍ​សមត្ថភាព​ ត្រៀមស៊ី​ហ្គេ​ម

1 អាទិត្យ មុន
  • ភ្នំពេញ

​​​រាជធានីភ្នំពេញ ៖ កីឡាករ លឹ​ម តិច​ហ៊ុយ មក​ពី​ក្លិប​កង់​រិ​ទ្ធិ​សែន​ខេត្តកំពង់ឆ្នាំង ដែល​ឈ្នះ​ជើងឯក​លើ​វិញ្ញាសា​កង់​គួ​ក លើ​ចម្ងាយ​

​​​រាជធានីភ្នំពេញ ៖ កីឡាករ លឹ​ម តិច​ហ៊ុយ មក​ពី​ក្លិប​កង់​រិ​ទ្ធិ​សែន​ខេត្តកំពង់ឆ្នាំង ដែល​ឈ្នះ​ជើងឯក​លើ​វិញ្ញាសា​កង់​គួ​ក លើ​ចម្ងាយ​ផ្លូវ​១០៥​គីឡូម៉ែត្រ​បាន​បង្ហាញ​ក្តី​រីករាយ ដែល​ខ្លួន​ធ្វើ​បាន​យ៉ាង​ល្អ ក្នុង​ចំណោម​ការ​ចូលរួម​២​លើក​នៃ​ការ​ប្រកួត​កីឡា​ទោចក្រយាន​ជ្រើសរើស​ជើងឯក​ថ្នាក់​ជាតិ ប្រចាំឆ្នាំ​២០២១ ដែល​បិទ​បញ្ចប់​ដោយ​ជោគជ័យ កាលពី​ថ្ងៃ​ទី​១២ ខែមករា ឆ្នាំ​២០២២ នៅ​ខេត្តសៀមរាប​។

ម្ចាស់​ជ័យ​លា​ភី​ជើងឯក​ពានរង្វាន់​កង់​គួ​ក (Elite) ដែល​ធ្វើ​សម្រេច​ក្នុង​ថិរវេលា ១:៥១:៣១ រូប​នេះ​ចាត់​ទុក​ថា នេះ​គឺជា​សមិទ្ធផល​ថ្មី​មួយ បន្ទាប់​ពី​ខ្លួន​បាន​ខិតខំ​អភិវឌ្ឍ​សមត្ថភាព​ខ្លួនឯង​រហូត​ដល់​ឈ្នះ​ជើងឯក​លើ​វិញ្ញាសា​នេះ​។ លឹ​ម តិច​ហ៊ុយ​និយាយ​ថា «​កាលពី​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ​កីឡា​ទោចក្រយាន​ឆ្នាំ​មុន ខ្ញុំ​ធ្វើ​មិន​បាន​ល្អ​ទេ ប៉ុន្តែ​ឆ្នាំ​នេះ ខ្ញុំ​បាន​ខិតខំ​អស់ពី​សមត្ថភាព ដើម្បី​គ្រង​ជើងឯក​លើ​វិ​ញ្ញាក​ង់​គួ​ក (Elite) នេះ​ជា​លើក​ដំបូង​របស់ខ្ញុំ ហើយ​តាម​រយៈ​ការ​ជ័យជម្នះ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​សម្រេច​ក្តី​ស្រ​ម៉ៃ​របស់ខ្ញុំ​។ ខ្ញុំ​ប្តេជ្ញា​ចិត្ត​ថា​នឹង​ប្រឹងប្រែង​ឲ្យ​បាន​ខ្លាំងក្លា​បន្ថែម​ទៀត ដើម្បី​ទទួល​បាន​ឱកាស​នៅ​ក្នុង​ក្រុម​ជម្រើសជាតិ ខណៈ​កម្ពុជា​កំពុង​ត្រៀមខ្លួន​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​»​។

ម្ចាស់​ជើងឯក​វ័យ​២៥​ឆ្នាំ​រូប​នេះ​បាន​កត់សម្គាល់​ឃើញ​ថា ការ​រៀបចំ​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​បាន​យ៉ាង​ល្អ​ប្រសើរ​ខ្លាំង​ណាស់ ព្រោះ​គ្រប់​ស្ថានភាព​ផ្លូវ​ប្រកួត​ត្រូវ​បាន​រៀបចំ​មាន​របៀបរៀបរយ​ពី​កម្លាំង​មាន​សមត្ថកិច្ច និង​ក្រុម​ម៉ូតូ​ធំ BMW នាំ​ក្បួន​ប្រកួត ព្រមទាំង​មន្ត្រី​បច្ចេកទេស​របស់​សហព័ន្ធ ដែល​ធ្វើ​ឲ្យ​កីឡាករ​ដែល​ចូលរួម​រួម​ទាំង កីឡាករ លឹ​ម តិច​ហ៊ុយ អាច​ប្រកួតប្រជែង​សម្រួច​តែ​លើ​ការ​ប្រកួត និង​គ្មាន​ក្តី​បារម្ភ​ពី​គ្រោះថ្នាក់​ដែល​កើតឡើង​ជាយថាហេតុ​។ «​នៅ​ក្នុង​ការ​ប្រកួត​នេះ​គឺ​ខ្ញុំ​រក្សា​បាន​ថាមពល​កម្លាំង​បច្ចេកទេស ប្រមាណ ៤០​គីឡូម៉ែត្រ​ដំបូង ហើយ​បន្ទាប់​ពី​នេះ​រាង​ធ្លាក់​ចុះ​ល្បឿន​បន្តិច ប៉ុន្តែ​នៅ​ចំណុច​ជា​ច្រើន​គីឡូម៉ែត្រ​ជិត​ដល់ទី​ផ្តាច់ព្រ័ត្រ ខ្ញុំ​ក៏​ប្រឹងប្រែង​បង្កើន​ល្បឿន​ឡើង​វិញ រហូត​ដល់​ឈ្នះ​ជើងឯក​តែ​ម្តង ខណៈ​កីឡាករ​ជ័យ​លា​ភី​ពី​ចំណាត់ថ្នាក់​លេខ​២ ស្រ៊ុ​ន វណ្ណៈ មក​ពី​ក្លិប​រិ​ទ្ធិ​សែន​ខេត្តកំពង់ឆ្នាំង​ដូច​គ្នា និង​លេខ​៣ អៀ ពូ​អ៊ូ មក​ពី​ក្លិប​កង់​មាន​ជ័យ ដោយ​ចាញ់​តែ​តិចតួច​បំផុត ពោល​គឺ ១:៥១:៣១, ១:៥១:៣២ និង ១:៥១:៣៣​ប៉ុណ្ណោះ​ ៕​

Picture
Picture
Picture
Picture
Picture