ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​រៀល​មាន​អត្រា​យ៉ាងណា ធៀប​នឹង​លុយប្រទេស​ទាំងនេះ !

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ ដែល​ពលរដ្ឋ​ខ្មែរ និយម​ចាយវាយ​ញឹកញាប់​ជាងគេ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១៤ ខែមករា…

រាជធានី​ភ្នំពេញ ៖ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ ដែល​ពលរដ្ឋ​ខ្មែរ និយម​ចាយវាយ​ញឹកញាប់​ជាងគេ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១៤ ខែមករា ឆ្នាំ ២០២២ នេះ​ឱ្យ​ដឹង​ថា ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៧៤ រៀល​, ១ អឺ​រ៉ូ ទិញ​ចូល ៤៦៦៧ រៀល លក់​ចេញ ៤៧១៤ រៀល ខណៈ ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៩៦៥ រៀល លក់​ចេញ ២៩៩៤ រៀល ។

ទន្ទឹម​នេះ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​យន់​ចិន គឺ ១ យន់​ចិន ទិញ​ចូល ៦៤១ រៀល លក់​ចេញ ៦៤៧ រៀល ហើយ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៥៧១ រៀល លក់​ចេញ ៣៦០៦ រៀល និង ១០០ វុន​កូរ៉េ ទិញ​ចូល ៣៤៣ រៀល លក់​ចេញ ៣៤៦ រៀល ។

ជាមួយ​គ្នា​នេះ​ដែរ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ដុល្លារ​ស៊ី​ង​ហ្គា​ពួរ គឺ ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល ៣០២៦ រៀល លក់​ចេញ ៣០៥៧ រៀល ខណៈ ១ បាត​ថៃ ទិញ​ចូល ១២៣ រៀល លក់​ចេញ ១២៤ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៨០ រៀល លក់​ចេញ ១៨១ រៀល ៕​

​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ