ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

AFCON 2021៖ ម្ចាស់ផ្ទះ​កា​ម៉េ​រូ​ន​កា្ល​យ​ជា​ក្រុម​ដំបូង​គេ​កក់​កៅអី​វគ្គ​១៦​ក្រុម​ចុង​ក្រោយ

6 ខែ មុន

កា​ម៉េ​រូ​ន ៖ ម្ចាស់ផ្ទះ​កា​ម៉េ​រូ​ន​បាន​ក្លាយជា​ក្រុម​ដំបូង​គេ ដែល​បាន​ឡើង​ទៅ​កាន់​វគ្គ ១៦​ក្រុម​ចុង​ក្រោយ​ពានរង្វាន់ Africa Cup of

កា​ម៉េ​រូ​ន ៖ ម្ចាស់ផ្ទះ​កា​ម៉េ​រូ​ន​បាន​ក្លាយជា​ក្រុម​ដំបូង​គេ ដែល​បាន​ឡើង​ទៅ​កាន់​វគ្គ ១៦​ក្រុម​ចុង​ក្រោយ​ពានរង្វាន់ Africa Cup of Nations 2021 (AFCON 2021) ក្រោយ​បំបាក់​អេ​ត្យូ​ពី​ក្នុង​លទ្ធផល ៤-១ នៅ​ក្នុង​ពូ​ល A កាលពី​យប់​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២២​។
ខ្សែប្រយុទ្ធ Vincent Aboubakar និង Karl Toko-Ekambi ជា​អ្នករក​គ្រាប់​បញ្ចូល​ទី​ម្នាក់​២​គ្រាប់​សម្រាប់​កា​ម៉េ​រូ​ន បន្ទាប់​ពី​អេ​ត្យូ​ពី​បាន​នាំមុខ​មុន​នៅ​នាទី​៤ ដែល​សម្រេច​បាន​ដោយ​ខ្សែប្រយុទ្ធ Dawa Hotessa ។ ដោយឡែក​១​គូ​ទៀត បួ​គី​ណា​ហ្វា​សូ បាន​យកឈ្នះ​លើ Cape Verde ក្នុង​លទ្ធផល ១-០ ដែល​រកបាន​ដោយ​ខ្សែប្រយុទ្ធ Hassane Bande​។

ឆ្លងកាត់​២​ប្រកួត​កន្លង​មក កា​ម៉េ​រូ​ន​ឈ្នះ​ទាំងអស់​កាន់កាប់​កំពូល​តារាង​ពូ​ល A តាម​ពីក្រោយ​ដោយ​បួ​គី​ណា​ហ្វា​សូ​, Cape Verde និង​អេ​ត្យូ​ពី​។ ហើយ​ជាមួយ​ជ័យជម្នះ​កាលពី​យប់​ម្សិលមិញ គ្រប់គ្រាន់​សម្រាប់​ពួក​គេ​បន្ត​ឡើង​ទៅ​កាន់​វគ្គ​១៦​ក្រុម​ចុង​ក្រោយ ខណៈ​នៅ​១​ប្រកួត​ចុង​ក្រោយ​ដែល​ត្រូវ​លេង​៕

Picture
Picture
Picture
Picture
Picture
Picture
Picture
Picture