ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហព័ន្ធសន្តិភាពសកល ​គាំទ្រ និងកោតសរសើរ​​សម្ដេចតេជោ ហ៊ុន សែន ​​ចំពោះបេសកកម្ម​ស្វែងរក​​សន្តិភាព សម្រាប់​មីយ៉ាន់ម៉ា

2 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ សហព័ន្ធសន្តិភាពសកល បានគាំទ្រ​ និងកោតសរសើរ​ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានអាស៊ាន ចំពោះការដឹកនាំបេសកកម្ម​ស្វែងរកសន្តិភាព​ សម្រាប់មីយ៉ាន់ម៉ា។ វិបត្តិនៅមីយ៉ាន់ម៉ា…

ភ្នំពេញ៖ សហព័ន្ធសន្តិភាពសកល បានគាំទ្រ​ និងកោតសរសើរ​ចំពោះសម្តេចតេជោ ហ៊ុន សែន ដែលជាប្រធានអាស៊ាន ចំពោះការដឹកនាំបេសកកម្ម​ស្វែងរកសន្តិភាព​ សម្រាប់មីយ៉ាន់ម៉ា។ វិបត្តិនៅមីយ៉ាន់ម៉ា នាពេលបច្ចុប្បន្ន គឺមានសារៈសំខាន់​ជាសាកល ហើយកិច្ចខិតខំប្រឹងប្រែងបញ្ជៀស​ស្ថានការណ៍នេះ គឺពិតជាចាំបាច់ខ្លាំង​។

សេចក្តីថ្លែងការណ៍ លើកឡើងថា ជាលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែង​របស់អាស៊ាន និងសម្តេច ហ៊ុន សែន វឌ្ឍនភាពគួរ​ឲ្យកត់សម្គាល់នេះ កំពុងបានធ្វើឡើងឈានឆ្ពោះ​ទៅរកដំណោះស្រាយ​នៃវិបត្តិបច្ចុប្បន្ននេះ។

សេចក្តីថ្លែងការណ៍ ចុះហត្ថលេខាដោយលោកបណ្ឌិត ថូម៉ាស ជីវ៉ាល់ ប្រធានសហព័ន្ធសន្តិភាពសកលបាន​លើកឡើងថា «យើង​សូមអបអរសាទរ​ដល់​លទ្ធផល​នៃបេសកកម្ម​សន្តិភាព ដែលបានចែង​នៅក្នុងសេចក្តីថ្លែង​ការណ៍រួម អនុម័ត​កាលពីថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ ហើយដែលបានបើកផ្លូវ​ឆ្ពោះទៅ​រកការផ្សះផ្សា និងសន្តិភាព នៅមីយ៉ាន់ម៉ា»។

សហព័ន្ធសន្តិភាព​សកល ក៏បានប្រកាសសម្តែងនូវ​ការគាំទ្រ​ពេញទំហឹង​ចំពោះលទ្ធផល​ និងការ​ព្រមព្រៀង​គ្នា រួមមាន៖ ១-ការព្រមព្រៀង​រក្សាបទឈប់បាញ់ រហូតដល់ចុងឆ្នាំ២០២២ ២-ការព្រមព្រៀងអនុញ្ញាត​ឲ្យប្រេសិតពិសេស​ជួបជាមួយគ្រប់ភាគីជម្លោះ ៣-ការព្រមព្រៀង​អនុញ្ញាត​ឲ្យផ្តល់​ជំនួយមនុស្សធម៌។ សហព័ន្ធ​សន្តិភាពសកល បានប្រកាសជាថ្មី ដោយសម្តែង​នូវការគាំទ្រ​យ៉ាងពេញទំហឹងនូវលទ្ធផល ដែលសម្តេចតេជោ ហ៊ុន សែន សម្រេចបាន​ ក្នុងដំណើរបំពេញបេសកកម្ម​ នៅមីយ៉ាន់ម៉ា កាលពីថ្ងៃទី៧-៨ ខែមករា ឆ្នាំ២០២២៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ