សហរដ្ឋអាមេរិក ៖ យោងតាមការស្ទាបស្ទង់មតិមួយចេញផ្សាយកាល ពីថ្ងៃទី១២មករាថា ពលរដ្ឋអាមេរិកភាគច្រើនចាត់ទុុកថា អស្ថេរភាពនយោបាយគឹជាការគំរាមកំហែងដ៏ធំបំផុតមួយ ប្រឆាំងសហរដ្ឋអាមេរិក ដែលនៅទីនោះលទ្ធិប្រជាធិបតេយ្យអាចនឹងរលំរលាយ។ ការស្ទាបស្ទង់មតិនោះដែលអះអាងពីការបែកបាក់ដ៏ជ្រៅ របស់ប្រទេស១ឆ្នាំក្រោយការលុកលុយអុកឡុកវិមានកាពីតូល ដោយពួកអ្នកគាំទ្រ អតីតប្រធានាធិបតីលោកដូណាល់ត្រាំ។
តាមការស្ទាបស្ទង់មតិនេះ របស់សាកលវិទ្យាល័យQUINNIPIACថា ក្នុងចំណោមអ្នកត្រូវបានសាកសួរ ៧៦%យល់ថាអស្ថេរភាពនយោបាយ ជាការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតចំពោះប្រទេស ទល់នឹង១៩%ប៉ុណ្ណោះ ដែលលើកពីការគំរាមកំហែងនៃបណ្ដាប្រទេសជាសត្រូវអាមេរិក។ ការបារម្ភខ្លាំងជាងគេគឹបណ្ដាសកម្មជនឬពួកអ្នកមានសមានចិត្តចំពោះគណបក្សប្រជាធិបតេយ្យ(៨៣%ទល់នឹង៦៦%នៃពួកអ្នកសាធារណរដ្ឋ)។
ម្យ៉ាងវិញទៀត៥៨%នៃមនុស្សដែលសាកសួរថា ពួកគេខ្លាចមានការរលំរលាយនៃលទ្ធិប្រជាធិបតេយ្យរបស់ពួកគេ ទល់នឹង៣៧%ដែលចាត់ទុកថា លទ្ធិប្រជាធិបតេយ្យនោះមិនសូវរឹងមាំ ដើម្បីចាកចេញពីការបែកបាក់គ្នាក្នុងសង្គមអាមេរិក។ ប្រធានាធិបតីជាអ្នកប្រជាធិបតេយ្យ លោកចូបៃដិនដែលធ្លាប់សន្យាកាលពីថ្ងៃទី២០មករាឆ្នាំំ២០២១ថា នឹងបង្រួបបង្រួមប្រទេសក្រោយអាណត្តិលោកដូណាល់ត្រាំនោះ ហាក់ដូចជាមិនអាចធ្វើទៅបាន ដោយ៥៣%នៃពលរដ្ឋអាមេរិកដែលសាកសួរយល់ថា ការបែកបាក់នោះនឹងកាន់តែអាក្រក់ថែមទៀត នាបណ្ដាឆ្នាំខាងមុខ ទល់នឹង១៥%ប៉ុណ្ណោះដែលថាអាចមានការកែលម្អ៕ ដកស្រង់ចេញពីវេបសាយ ៖ yahoo
ចែករំលែកព័តមាននេះ