យោងតាមឯកសារថ្មីទាំងនោះចេញផ្សាយនាសប្ដាហ៍នេះថា ដោយពុំមានការចោទប្រកាន់ផ្លូវការ បុរសជនជាតិយេម៉ែន៣នាក់មានឈ្មោះ MOUAZ AL ALAOUL ឈ្មោះ SOUCHEIL AL CHARABI និងឈ្មោះ OMAR AL RAMMAH ជនជាតិសូម៉ាលីម្នាក់ឈ្មោះGULED HASSAN DURAN និងជនជាតិកេនយ៉ាម្នាក់ឈ្មោះ MOHAMMED ABDUL MALIK បានទទួលលិខិតដោះលែងកាលពីដំណាច់ឆ្នាំ២០២១។ គណៈកម្មការមួយទទួលបន្ទុកពិនិត្យឡើងវិញ ជំរំឃុំឃាំងហ្កង់តាណាម៉ូ ដែលមានសមាសភាពបណ្ដាអ្នកទទួលខុសត្រូវជាន់ខ្ពស់នៃរដ្ឋាភិបាលអាមេរិក បានវិនិច្ឆ័យថា ពួកអ្នកទាំងនេះលែងជាតំណាងនៃគ្រោះថ្នាក់សម្រាប់សហរដ្ឋអាមេរិកទៀតហើយ។
ចែករំលែកព័តមាននេះ