ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​ថ្មី​នៅ​ប្រេ​ស៊ី​ល ​មនុស្ស​១០​នាក់ស្លា.ប់​

3 ឆ្នាំ មុន

អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​នា​ថ្ងៃ​ទី​១២ ខែ​​មក​រា ឆ្នាំ​២០២២​​នេះថា​ មនុស្ស​១០​នាក់​បាន​ត្រូវ​ស្លា.ប់ កាលពី​ថ្ងៃ​ទី​៩​និង​ទី​១០ ខែ​​មក​រា ដោយសារ​ទឹកជំនន់​ និង​ការ​បាក់​ដី​ជា​បន្តបន្ទាប់ មក​ពី​

ប្រទេស​ប្រេ​ស៊ី​ល ៖ អាជ្ញាធរ​មូលដ្ឋាន​រាយការណ៍​នា​ថ្ងៃ​ទី​១២ ខែ​​មក​រា ឆ្នាំ​២០២២​​នេះថា​ មនុស្ស​១០​នាក់​បាន​ត្រូវ​ស្លា.ប់ កាលពី​ថ្ងៃ​ទី​៩​និង​ទី​១០ ខែ​​មក​រា ដោយសារ​ទឹកជំនន់​ និង​ការ​បាក់​ដី​ជា​បន្តបន្ទាប់ មក​ពី​មាន​ភ្លៀង​ធ្លាក់​ខ្លាំង ក្នុង​រដ្ឋ​MINAS GERAIS ភាគ​អាគ្នេយ៍​ប្រេ​ស៊ី​ល​។

ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំងនេះ​មាន​៥​នាក់ ​ជា​សមាជិក​នៃ​គ្រួសារ​តែ​មួយ ក្នុង​នោះ​មាន​កុមារ​២​នាក់ ដែល​ស្លា.ប់​ដោយ​រថយន្ត​ពួក​​គេ​ត្រូវ​កប់​ដោយ​ការ​ហូរ​ភក់ ក្នុង​ទីក្រុង ​BRUMADINHO​។ ចាប់តាំងពី​មាន​ភ្លៀង​ធ្លាក់​ពី​ដើមខែ​តុលា​មក មនុស្ស​១៩​នាក់​ហើយ​បាន​ត្រូវ​ស្លា.ប់ ក្នុង​រដ្ឋ​នោះ​មក​ពី​ទឹកជំនន់ ចំណែក​មនុស្ស​ជាង​១៧.២០០​នាក់​ទៀត ត្រូវ​បង្ខំចិត្ត​ចាក​ចេញពីផ្ទះ​សម្បែង​។

អភិបាលរង​រដ្ឋ​ MINAS GERAIS លោក ​PAULO BRANT ក្នុង​វី​ដេ​អូ​មួយ​ផ្សាយ​តាម ​INSTAGRAM លើក​ឡើង​ពី​ភ្លៀង​ធ្លាក់​ខ្លាំង​ពិសេស ក្នុង​រយៈពេល​ដ៏​ខ្លី​កម្រិត​ទឹកភ្លៀង​មាន​ខ្ពស់ ព្រមទាំង​ពី​ការ​ខុសឆ្គង​នា​ពេល​កន្លង​មក របស់​បណ្ដា​ទីក្រុង​ដែល​ពង្រីក​ដោយ​​អានា​ធិ​ប​តេ​យ្យ​មិន​រៀបរយ និង​ពី​ការ​ខ្វះ​សកម្មភាព​ប្រឈម​មុខ​នឹង ភាព​កាន់តែ​រ៉ា​ក់​ទៅ​និង​ពោរពេញ​ដោយ​ការ​បំពុល​នៃ​ស្ទឹង​​នានា​។ ទីក្រុង​ប្រមាណ​ជា​១៤៥​ក្នុង​ចំណោម​ទីក្រុង​ទាំង​៨៥៣​នៃ​រដ្ឋ​MINAS GERAIS​បាន​ចេញ​ការ​ប្រកាស​អាសន្ន​ទឹកជំនន់​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ