ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កុំ​ទាន់​អាល​ជឿ

2 ឆ្នាំ មុន

សៀវភៅ​កា​លាម​សូត្រ​បាន​បរិយាយ​អំពី​ទ្រឹស្តី​ថា «​កុំ​ទាន់​អាល​ជឿ​ទាំង​១០​ចំណុច​» ដែល​ជា​ទ្រឹស្តី​មាន​អត្ត​ន័យ​អប់រំ​យ៉ាង​ជ្រាលជ្រៅ និង​មាន​អត្ថប្រយោជន៍​ដ៏​ទូលំទូលាយ​ដល់​សង្គមមនុស្ស ដើម្បី​បានជា​គំនិត​ថា​មុន​នឹង​ជឿ​លើ​អ្វីមួយ​ត្រូវ​គិត​ឱ្យ​បាន​ល្អិតល្អន់ កុំ​ចេះ​តែ​ជឿ​ដោយ​គ្មាន​ហេតុផល ។ ខាងក្រោម​នេះ​ជា​ខ្លឹមសារ​អប់រំ​នៃ​ពាក្យ​ថា កុំ​ទាន់​អាល​ជឿ​ទាំង​១០​ចំណុច​គឺ​៖ ១-​កុំ​ទាន់​អាល​ជឿ​ព្រោះ​សេចក្តីរាយការណ៍​។…

សៀវភៅ​កា​លាម​សូត្រ​បាន​បរិយាយ​អំពី​ទ្រឹស្តី​ថា «​កុំ​ទាន់​អាល​ជឿ​ទាំង​១០​ចំណុច​» ដែល​ជា​ទ្រឹស្តី​មាន​អត្ត​ន័យ​អប់រំ​យ៉ាង​ជ្រាលជ្រៅ និង​មាន​អត្ថប្រយោជន៍​ដ៏​ទូលំទូលាយ​ដល់​សង្គមមនុស្ស ដើម្បី​បានជា​គំនិត​ថា​មុន​នឹង​ជឿ​លើ​អ្វីមួយ​ត្រូវ​គិត​ឱ្យ​បាន​ល្អិតល្អន់ កុំ​ចេះ​តែ​ជឿ​ដោយ​គ្មាន​ហេតុផល ។ ខាងក្រោម​នេះ​ជា​ខ្លឹមសារ​អប់រំ​នៃ​ពាក្យ​ថា កុំ​ទាន់​អាល​ជឿ​ទាំង​១០​ចំណុច​គឺ​៖

១-​កុំ​ទាន់​អាល​ជឿ​ព្រោះ​សេចក្តីរាយការណ៍​។

២-​កុំ​ទាន់​អាល​ជឿ​ព្រោះតែ​ទំនៀមទម្លាប់​។

៣-​កុំ​ទាន់​អាល​ជឿ​ព្រោះ​ពាក្យ​ចចាមអារ៉ាម​។

៤-​កុំ​ទាន់​អាល​ជឿ​ព្រោះ​ការ​អាង​ក្បួន​ឬ​គម្ពីរ​។

៥-​កុំ​ទាន់​អាល​ជឿ​តាមតែ​ការ​ត្រិះ​រិះ រឺ​ស្មាន​តាម​ហេតុផល​។

៦-​កុំ​ទាន់​អាល​ជឿ​ព្រោះ​លំ​នឹក​ស្មាន​។

៧-​កុំ​ទាន់​អាល​ជឿ​ព្រោះ​ការ​ត្រិះ​រិះ​តាម​ស្ថានភាព​ឬ​អាការ​:​។

៨-​កុំ​ទាន់​អាល​ជឿ​ព្រោះ​ត្រូវ​នឹង​ទ្រឹស្តី ដែល​ពិនិត្យពិច័យ​ហើយ​។

៩-​កុំ​ទាន់​អាល​ជឿ​ព្រោះ​ឃើញ​ទំនង​គួរ​ឲ្យ​ជឿ​។

១០-​កុំ​ទាន់​អាល​ជឿ​ព្រោះតែ បុគ្គល​រូប​នេះ ជា​គ្រូ​របស់​អ្នក ។

ការ​ជឿ​ដោយ​មិន​មាន​ហេតុផល និង​មិន​បាន​ពិចារណា​ឱ្យ​បាន​ច្បាស់លាស់​គឺជា​ការ​ជឿ​ប្រកបដោយ​គ្រោះថ្នាក់​បំផុត គឺ​គ្រោះថ្នាក់​ទាំង​បញ្ហា​អាយុជីវិត គ្រោះថ្នាក់​ទាំង​បញ្ហា​ទ្រព្យសម្បត្តិ និង​គ្រោះថ្នាក់​ដល់​ពេលវេលា គឺ​ការ​ខាតបង់​ពេលវេលា​ទៅ​ដោយ​ឥតប្រយោ​ជន៍ ៕ សាន សារិន

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ