ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោកគ្រូ ឡុ​ង​សាល​វ័​ន្ត​ ៖ ​ឡុង សំណាង​ ប៉ះ​សួន ចាន់​នី​ លើក​នេះ​សង្ឃឹមថា​អាច​ធ្វើ​បាន​ល្អ​ជាង​មុន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖ ​គេ​នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃ​ទី​១២​ ខែសីហា ឆ្នាំ​២០២០ ​កីឡាករ​ឡុ​ង សំណាង ​ធ្លាប់​ត្រូវ​បាន​កីឡាករ​សួន ចាន់​នី​…

រាជធានី​ភ្នំពេញ ​៖ ​គេ​នៅ​ចាំ​បាន​ថា កាលពី​ថ្ងៃ​ទី​១២​ ខែសីហា ឆ្នាំ​២០២០ ​កីឡាករ​ឡុ​ង សំណាង ​ធ្លាប់​ត្រូវ​បាន​កីឡាករ​សួន ចាន់​នី​ ក្លិប​បក្សី​ស្លាប​ដែក​ ទាត់​ឱ្យ​ខូច​ជើង​ខាងឆ្វេង​នៅ​ត្រឹម​ទឹក​ទី​៣ ហើយ​ត្រូវ​បាន​លោក​អា​​ជ្ញា​ក​ណ្ដា​ល រាម កុសល​ បញ្ឈប់​ការ​ប្រកួត​ភ្លាម​ៗ ​។ ​តែ​សម្រាប់​ការ​ប៉ះ​គ្នា​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ នា​ថ្ងៃ​សៅរ៍​ ទី​១៥​ មក​រា​ខាង​មុខ​នេះ លោកគ្រូ ឡុ​ង សាល​វ័​ន្ត​ ហាក់បីដូចជា​មាន​ជំនឿ​ចិត្ត​យ៉ាង​ខ្លាំង​ថា​ កូនសិស្ស​របស់​លោក​អាច​ធ្វើ​បាន​ល្អ​ជាង​លើក​មុន​។

ជាមួយនឹង​ការ​ប៉ះ​គ្នា​រវាង​គូ​សងសឹក​មួយគូ​នេះ គឺជា​ជំនួប​ដណ្ដើម​ប្រាក់​២​លាន​រៀល​ពី​កម្មវិធី​អ្នកតស៊ូ​គុន​ខ្មែរ​គោ​ជល់​។​ដូច្នេះ​ឡុ​ង សំណាង​មិន​អាច​ធ្វើ​ឱ្យ​ភ្លាត់ស្នៀត​ដូច​កាលពី​លើក​មុន​ទៀត​បាន​ឡើយ​ ។ ​ម្យ៉ាងវិញទៀត​រយៈពេល​ជាង​មួយ​ខែ​មក​ហើយ​ឡុ​ង សំណាង ​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់​ខ្លាំង​ណាស់ ដោយសា​តែ​គេ​មិន​ចង់ឱ្យ​សួន ចាន់​នី​ ផ្ដួល​គេ​បាន​ដោយ​ងាយ​ដូច​កាលពី​លើក​មុន​ទៀត​នោះ​ទេ ជា​ពិសេស​គឺ​មិន​ចង់ឱ្យ​របូត​បាត់ប្រាក់​លាន​ពី​ក្នុង​ដៃ​ឡើយ​ ។

​ឡុ​ង សំណាង​ និង​សួន ចាន់​នី​ សុទ្ធតែ​ជា​កំពូល​អ្នកលេង​ស្នៀត​ជើង​និង​ស្នៀត ជង្គង់​ដូច​គ្នា ហើយ​មាន​ប្រៀប​ខាង​កម្ពស់​ដូច​គ្នា​ទៀត​។​ប៉ុន្តែ​សម្រាប់​អ្នក​ដែល​ធ្លាប់​តាមដាន​ការ​ប្រកួត​មួយ​ចំនួន​គេ​នៅ​តែ​មិន​ទាន់​មានការ​ទុកចិត្ត​លើ​ឡុ​ង សំណាង​ដដែល ដោយសា​តែ​គេ​សង្កេត​ឃើញ​ថា ស្នៀត​ជើង​សប​ស់​សួន ចាន់​នី​ ពេល​ទាត់​ចេញ​ម្ដង​ៗ​រៀង​ធ្ងន់​ជាង មិនតែប៉ុណ្ណោះ​សួន ចាន់​នី​ មើល​មក​ឡុ​ង សំណាង​ ប្រៀប​បាន​នឹង​កូន​ក្មេង​ម្នាក់​ប៉ុណ្ណោះ​ ។ ​ដូច្នេះ​ការ​ប្រកួត​លើក​នេះ ភាគរយ​តិច​ណាស់​ដែល​អាច​យកឈ្នះ​លើ​ចាន់​នី​ បាន​នោះ​។

លោក​មាស វ​ណ្ឌី​ ដែល​ជា​អ្នក​ធ្លាប់​មានបទពិសោធន៍​ក្នុង​ការ​វាយតម្លៃ​កីឡាករ​នោះ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ថា ស្នៀត​ប្រយុទ្ធ​រវាង​កីឡាករ​សួន ចាន់​នី​ និង​ឡុ​ង សំណាង​ ប្រហាក់ប្រហែល​គ្នា​ទេ តែបើ​និយាយ​ពី​ចិត្ត​វិញ​សួន ចាន់​នី ​សឿង​ជាង ព្រោះ​​អី​លោក​ក៏​ធ្លាប់​បាន​ធ្វើការ​កត់សម្គាល់​កន្លង​មក សួន ចាន់​នី​ បើ​ទោះបី​ដឹង​ថា​គូប្រកួត​ខ្លាំង​ជាង​ក៏​ដោយ​ ក៏​គេ​មិន​ដែល​រួ​ញរា​ដែរ​ ប្រកួត​ដល់ទី​បញ្ចប់​ ។ ​ដោយឡែក​ចំពោះ​កីឡាករ​ឡុ​ង សំណាង​ ភាគច្រើន​គេ​វាយ​សម្រុក​នៅ​ពេល​ដឹង​ថា​គូប្រកួត​ខ្សោយ​ជាង តែបើ​ខ្លាំង​ជាងគេ​ប្រើ​វិធី​ការពារ​ខ្លួន​ច្រើន​ជាង ​។ ​ទោះជា​យ៉ាង​សម្រាប់​អ្នក​តាមដាន​ការ​ប្រកួត​គេ​ក៏​កំ​បុ​ង​តែ​រង់ចាំ​មើល​ថា​ឡុ​ង សំណាង​មានឱកាស​សងសឹក​បាន​ស​ម្រ​ច​ឬ​អត់​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ