យន្តហោះឆេះពេលចុះបន្ទាន់នៅសាំងហ្គាពួរ
ពួកអ្នកដំណើរនៃយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរ SINGAPORE AIRLINS ដែលហោះចេញទៅកាន់ទីក្រុងមីឡាន អីុតាលី ពិតជាភ័យយ៉ាងខ្លាំងដោយសារយន្តហោះពួកគេជិះមានភ្លើងឆាបឆេះ
ពួកអ្នកដំណើរនៃយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរ SINGAPORE AIRLINS ដែលហោះចេញទៅកាន់ទីក្រុងមីឡាន អីុតាលី ពិតជាភ័យយ៉ាងខ្លាំងដោយសារយន្តហោះពួកគេជិះមានភ្លើងឆាបឆេះ
ពួកអ្នកដំណើរនៃយន្តហោះមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរ SINGAPORE AIRLINS ដែលហោះចេញទៅកាន់ទីក្រុងមីឡាន អីុតាលី ពិតជាភ័យយ៉ាងខ្លាំងដោយសារយន្តហោះពួកគេជិះមានភ្លើងឆាបឆេះ កាលពីថ្ងៃទី២៧ មិថុនា ក្រោយពីចុះចតបន្ទាន់នៅព្រលានយន្តក្រុងសាំងហ្គាពួរ តែពុំមានរបួសឡើយ ។
យន្តបូអីុន 777-300ER ដែលហោះហើររវាងសាំងហ្គាពូរ និងមីឡាន ជើងហោះ SQ 368 ពេលឃើញសញ្ញាមានបញ្ហាប្រេងម៉ាស៊ីនបានបង្ខំហោះវិលបកក្រោយវិញ ក្រោយហោះហើរបានជិះ២ម៉ោង ។ ក្រុមហ៊ុន SINGAPORE AIRLINS បញ្ជាក់ថា ម៉ាស៊ីនខាងស្តាំបានឆេះក្រោយការចុះចតបន្ទាន់នៅព្រលានយន្តហោះ Changi នាវេលាម៉ោងប្រមាណជា៦និង៥០នាទី (ម៉ោងក្នុងស្រុក) ។ ភ្លើងត្រូវបានពន្លត់ដោយភ្នាក់ងារបន្ទាន់ព្រលានយន្តហោះ រួចពុំមានអ្នករបួសឡើយ ក្នុងចំណោមអ្នកដំណើរ២២២នាក់ និងសមាជិកក្រុមយាននិក១៩នាក់ ។
ចែករំលែកព័តមាននេះ