ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ផែនទី​បង្ហាញ​ស្ថានភាព​គ្រោះថ្នាក់​នៅ​តាម​តំបន់​ប្រាសាទ

8 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្ហាញ​នូវ​ស្ថានភាព​គ្រោះថ្នាក់​នៅ​តាម​ប្រាសាទ និង​តាម​រចនាសម្ព័ន្ធ​បុរាណ​ដ្ឋា​ន​នានា ក្នុង​គោលដៅ​ធ្វើ​យ៉ាងណា រក​ឱ្យ​ឃើញ​ថា តើ​ចំណុច​ណាមួយ

រាជធានី​ភ្នំពេញ ៖ អាជ្ញាធរ​ជាតិ​អប្សរា​បាន​បង្ហាញ​នូវ​ស្ថានភាព​គ្រោះថ្នាក់​នៅ​តាម​ប្រាសាទ និង​តាម​រចនាសម្ព័ន្ធ​បុរាណ​ដ្ឋា​ន​នានា ក្នុង​គោលដៅ​ធ្វើ​យ៉ាងណា រក​ឱ្យ​ឃើញ​ថា តើ​ចំណុច​ណាមួយ ដែល​កំពុង​មាន​គ្រោះថ្នាក់​ខ្លាំង​មធ្យម ឬ​តិចតួច ។

ផែនទី​នេះ មានឈ្មោះ​ថា​ផែនទី​ហានិភ័យ (Risk Map) ជា​ផែនទី​ចាត់​ចំណាត់ថ្នាក់​គ្រោះថ្នាក់ ងាយស្រួល​ឱ្យ​សម្រាប់​អ្នក​អភិរក្ស ងាយ​កំណត់​ថា តើ​ចំណុច​គ្រោះថ្នាក់​ណា​គួរ​សង្គ្រោះ​បន្ទាន់ ហើយ​ចំណុច​ណា​ដែល​អាច​ទុក​ជួសជុល​នៅ​ពេល​ក្រោយ ។

ក្នុង​បទ​បង្ហាញ​ទៅ​កាន់​គណៈកម្មាធិការ​អាយ​ស៊ី​ស៊ី​-​អង្គរ កាលពី​ថ្ងៃ​ទី​២២ មិថុនា ឆ្នាំ​២០១៦ នេះ លោក​ហង់ ពៅ អគ្គនាយករង ទទួល​បន្ទុក​នាយកដ្ឋាន​គ្រប់គ្រង​ទឹក​នៃ​អាជ្ញាធរ​ជាតិ​អប្សរា​បាន​លើក​ឡើង​ថា នៅ​តំបន់​អង្គរ​មាន​ប្រាង្គ​ប្រាសាទធំ​ៗ​ជា​ច្រើន ដែល​រងគ្រោះថ្នាក់​ទ្រុឌទ្រោម ដោយសារ​កត្តា​ផ្សេង​ៗ មាន​អាយុកាល​នៃ​ការ​សាងសង់​យូរ មាន​សង្គ្រាមស៊ីវិល អាកាស ធាតុ ប្រជាពលរដ្ឋ​និង​កំណើន​ភ្ញៀវ​ទេសចរ​ជាដើម ។

នៅ​ឆ្នាំ​២០១២ យើង​បាន​បង្កើត​គម្រោង​ហានិភ័យ​នៃ​បេតិកភណ្ឌ ដែល​មាន​គោលដៅ​សិក្សា​ពី​ហានិភ័យ​នៃ​ប្រាង្គ​ប្រាសាទ អាកាស ធាតុ​ប្រព័ន្ធ​ធារាសាស្ត្រ ប្រជាពលរដ្ឋ និង​ភ្ញៀវ​ទេសចរ ព្រោះ​កត្តា​ទាំង​អស់នេះ វា​ជា​ចង្កោម​មួយ​មាន​ទំនាក់ទំនង​គ្នា​ទាំងអស់ ។

លោក​បន្ត​ថា បើ​មាន​ដើមឈើ​មួយ​ដួល ឬ​ទ្រេត តើ​ដើមឈើ​ហ្នឹង វា​មា​នទី​តាំងនៅ​កន្លែង​ណា?

អ៊ីចឹង អ្នកជំនាញ​អាច​ប្រាប់​ថា ដើមឈើ​នេះ នៅ​ខាងក្នុង​វា​មាន​លក្ខណៈ​មិនល្អ​វា​ពុក ហើយ​ក្នុង​ករណី​ធម្មតា​ដើមឈើ វា​មិន​ដួល ឬ​ទ្រេត​ទេ វា​អាច​នៅរ​ស់បាន ប៉ុន្តែ​បើ​ចៃដន្យ​មាន​ខ្យល់​បក់​បោក​ខ្លាំង ឬ​មានទឹក​ហូរ​បុក​ខ្លាំង វា​ធ្វើ​ឲ្យ​ដើមឈើ​ដួល​ទៅ​ទិស​ណា ហើយ​វា​ប៉ះពាល់​ទៅ​ដល់​អ្វីខ្លះ?