ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរសមត្ថកិច្ច ត្រូវស្គាល់ពីកន្លែងប្រភពទឹក ក្នុងរដូវប្រាំងនេះ

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម៖ «នេះជារដូវប្រាំង សូមស្គាល់ពីកន្លែងប្រភពទឹក ដើម្បីត្រៀមជួយដល់ប្រជាពលរដ្ឋ ពេលដែលមាន​គ្រោះអគ្គិភ័យ​កើតឡើងនៅតំបន់ណាមួយ»។ នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីល្ងាចថ្ងៃទី១១…

ខេត្តកំពង់ចាម៖ «នេះជារដូវប្រាំង សូមស្គាល់ពីកន្លែងប្រភពទឹក ដើម្បីត្រៀមជួយដល់ប្រជាពលរដ្ឋ ពេលដែលមាន​គ្រោះអគ្គិភ័យ​កើតឡើងនៅតំបន់ណាមួយ»។ នេះជាប្រសាសន៍លើកឡើងពីសំណាក់ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម កាលពីល្ងាចថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។

ឯកឧត្តម អភិបាលខេត្ត បានលើកឡើងដូច្នេះ​ នៅក្នុងពិធីបិទវគ្គបំប៉នជំនាញការពារថ្នាក់ដឹកនាំអន្តរាគមន៍តម្រួតការពារ ចរាចរណ៍ និងជំនាញការពារគោលដៅ ដោយមានប៉ូលិសចំនួន ១១៧នាក់។ ថ្វីត្បិតតែវគ្គបំប៉នជំនាញ នៅស្នងការដ្ឋាន​នគរបាលខេត្ត មានរយៈពេលខ្លីក៏ពិតមែន តែបានបំប៉នចំណេះដឹងដល់ប៉ូលិស សម្រាប់យកទៅអនុវត្ត នៅអង្គភាពនីមួយៗ ធ្វើយ៉ាងណាឲ្យទទួលបានជោគជ័យ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត មានប្រសាសន៍ឲ្យដឹងថា រូបលោក សូមកោតសរសើរដល់កងកម្លាំងសមត្ថកិច្ច ដែលឆ្នាំ២០២១ កន្លងទៅ បានយកចិត្តទុកដាក់ការពារជូនដល់ថ្នាក់ដឹកនាំ ព្រមទាំងបានការពារសន្តិសុខ និងសណ្ដាប់ធ្នាប់​ដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានរហូតទទួលបានចំណាត់ថ្នាក់លេខ១ ក្នុងការប្រឡងប្រណាំងភូមិឃុំ​មានសុវត្ថិភាព​របស់ក្រសួងមហាផ្ទៃ។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តថា គ្រោះថ្នាក់ចរាចរណ៍ នៅតាមដងផ្លូវ បានឆក់យក​អាយុជីវិតប្រជាពលរដ្ឋ ​ស្ទើរតែរៀងរាល់ថ្ងៃ។ ដូច្នេះសូមឲ្យកម្លាំងនគរបាលនៃអធិការរដ្ឋានគ្រប់ស្រុកក្រុងទាំង ១០ ក្នុងខេត្តកំពង់ចាម បន្តការយក​ចិត្តទុកដាក់ដាក់ប៉ុស្តិ៍ត្រួតពិនិត្យចរាចរណ៍យ៉ាងហោចណាស់ ក្នុងមួយស្រុក ឲ្យបានមួយ ដើម្បីកាត់បន្ថយគ្រោះ​ថ្នាក់ចរាចរណ៍។ ពេលណា មានបទល្មើសកើតឡើង សមត្ថកិច្ច​ត្រូវបន្តការយកចិត្តទុកដាក់បង្រ្កាបបទល្មើសនោះ ហើយឲ្យមានប្រសិទ្ធភាព ធ្វើយ៉ាងណាឲ្យពលរដ្ឋ មានការជឿទុកចិត្ត។

ជាមួយនោះ លោកអភិបាលខេត្ត ក៏បានប្រកាសណែនាំដល់កងកម្លាំង ត្រូវតែទប់ស្កាត់ការដាក់ប៉ុស្តិ៍អនាធិបតេយ្យ នៅតាមដងផ្លូវពីកម្លាំងសមត្ថកិច្ច មកពីខាងក្រៅខេត្តកំពង់ចាម ដើម្បីជៀសវាង ធ្វើយ៉ាងណា «កុំឲ្យទូកទៅកំពង់នៅ» គឺប្រជាពលរដ្ឋនាំគ្នាតេមកកងរាជ​អាវុធហត្ថនិងកម្លាំងនគរបាល។

ថ្វីដ្បិត មិនទាន់មានហេតុការណ៍នេះ កើតឡើង ក៏ពិតមែន តែអភិបាលខេត្តកំពង់ចាម បានប្រកាសណែនាំដល់កងកម្លាំង ត្រូវតែនាំគ្នា ទប់ស្កាត់ កុំឱ្យមាន នៅក្នុងខេត្តរបស់យើង។ បើសិនជាមាន ត្រូវតែបង្ក្រាប ចាប់ក្រុមដាក់កុងត្រូលជជុះនោះ ដែល​ខ្លះ មិនមែនជាសមត្ថកិច្ចផង បែរជាយកខោអាវសមត្ថកិច្ច ទៅពាក់ បន្លំទារលុយពីប្រជាពលរដ្ឋ ដឹកបទល្មើសផ្សេងៗ ក្នុងនោះ រួមមាន បទល្មើសព្រៃឈើ ជាដើម។ ក្នុងករណីសមត្ថកិច្ចមកពីក្រៅខេត្ត ចង់បង្ក្រាបបទល្មើសណាមួយ នៅក្នុងខេត្តកំពង់ចាម ក៏ចាំបាច់ត្រូវតែសុំមកគណៈបញ្ជាការឯកភាពខេត្ត ជាមុនសិន ហើយការបង្ក្រាបបទល្មើសនោះ នឹងត្រូវធ្វើឡើង ដោយកិច្ច​សហការគ្នា មិនអាចអនុញ្ញាតឲ្យធ្វើតែឯងនោះទេ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បញ្ជាក់ថា សមត្ថកិច្ច គឺបានដើរតួនាទីសំខាន់ ក្នុងការចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ជាមួយនោះ បានយកចិត្តទុកដាក់ពង្រឹងសន្តិសុខសណ្ដាប់​ធ្នាប់ជូនដល់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋាន ទទួលបានលទ្ធផលល្អ គួរឲ្យកត់សម្គាល់។ ថ្វីដ្បិតវគ្គបំប៉ននេះ មានរយៈពេលខ្លី ក៏ពិតមែន ប៉ុន្តែសិក្ខាកាម បានទទួលនូវចំណេះដឹង ត្រូវយក​ទៅ​អនុវត្ត​តា​មមុខព្រួញអង្គភាព​រៀងៗខ្លួន ដើម្បីអោយទទួលបានជោគជ័យ។ ជាមួយនោះ សមត្ថកិច្ច ត្រូវតែមានបេះដូងស្មោះត្រង់ ជាមួយនឹងរាជរដ្ឋាភិបាលកម្ពុជា ដែលប្រសូត្រ​ចេញពីការបោះឆ្នោត៕ ចាន់ ថេត

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ