ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កា​ណា​ដា​ជួប​ធាតុអាកាស​ត្រជាក់​ខ្លាំង​បំផុត​ដល់​ -៥៣​ អង្សា​សេ​ក្រោម​សូន្យ

3 ឆ្នាំ មុន

បន្ទាប់​ពី​ជួប​ប្រទះ​ធាតុអាកាស​ត្រជាក់​ខ្លាំង​បំផុត​ដល់​ -៥០ ​អង្សា​សេ ​កាលពី​ដំណាច់​ខែធ្នូ ធាតុអាកាស​ត្រជាក់​ខ្លាំង​កើត​មាន​ជា​ថ្មី កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ ​ដោយ​សីតុណ្ហភាព​ធ្លាក់​ដល់

ប្រទេស​កា​ណា​ដា ៖ បន្ទាប់​ពី​ជួប​ប្រទះ​ធាតុអាកាស​ត្រជាក់​ខ្លាំង​បំផុត​ដល់​ -៥០ ​អង្សា​សេ ​កាលពី​ដំណាច់​ខែធ្នូ ធាតុអាកាស​ត្រជាក់​ខ្លាំង​កើត​មាន​ជា​ថ្មី កាលពី​ចុង​ស​ប្ដា​ហ៍​កន្លង​ទៅ ​ដោយ​សីតុណ្ហភាព​ធ្លាក់​ដល់ ​-៥៣,៥​ អង្សា​សេ​ នៅ PELLY FARM តំបន់​YUKON កាលពី​ថ្ងៃ​ទី​៩​មក​រា ។

សី​តុ​ណ​ភាព​តាម​ពិត​ធ្លាក់​ត្រជាក់​ខ្លាំង​បំផុត នៅ​តំបន់​ភាគ​ក​ខាងលិច​អា​មេ​រិ​ក​ខាងជើង នា​ថ្ងៃ​ទី​៩​ ខែ​មក​រា​នោះ​ ដល់ ​-៥០,៦​ អង្សា​សេ ចាប់ពី​អា​ឡា​ស្កា​ដល់​ CHICKEN និង​ -៤០​ អង្សា​សេ ចាប់ពី​ ALBERTA ដល់ ​HIGH LEVEL ។ នៅ​ YUKON ធាតុអាកាស​ពិត​ជា​មហា​ត្រជាក់​ដោយ​សីតុណ្ហភាព​ធ្លាក់​ដល់​កម្រិត​ទាប​បំផុត ពុំ​ធ្លាប់​ជួប​ប្រទះ​ចាប់តាំងពី​ឆ្នាំ​២០០៨​មក ។

សីតុណ្ហភាព​ត្រជាក់​ខ្លាំង​បំផុត​នៅ​កា​ណា​ដា ពុំ​ធ្លាប់​មាន ដល់​ -៦២,៨​ អង្សា​សេ កត់សម្គាល់​ឃើញ​កាលពី​ថ្ងៃ​ទី​៣ ខែ​​កុម្ភៈ ​ឆ្នាំ​១៩៤៧ នៅ​ YUKON ​ក្នុង​ទីក្រុង SNAG ។ នៅ​ ALBERTA ​ទីក្រុង​មួយ​ចំនួន​ដូច​ជា ​ក្រុង ​EDMONTON ព្រិល​នៅ​បន្ត​ធ្លាក់​ខ្លាំង​ចាប់តាំងពី​ថ្ងៃ​ទី​១១ ខែ​ធ្នូ​មក ដោយ​សីតុណ្ហភាព​នៅ​តែ​ស្ថិត​ក្រោម​សូន្យ ចាប់ពី​១​ខែ​មក​ហើយ​។

សភាពការណ៍​ឧតុនិយម​ដ៏​អាក្រក់​បែប​នោះ មក​ពី​បាតុភូត​មួយ​ហៅ​បាតុភូត​ LA NITA ជា​បាតុភូត​ត្រជាក់​ខ្លាំង​ខុសធម្មតា​ក្នុង​មហាសមុទ្រ​បា​ស៊ី​ហ្វិ​ក ​ដែល​នាំ​ឲ្យ​មាន​ផលវិបាក​ខាង​បរិយាកាស​ដល់​តំបន់​ជា​ច្រើន​នៃ​ពិភពលោក​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yahoo

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ