ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុង​ព្យុ​ង​យ៉ាង​ អះអាង​ពី​ការ​បា.ញ់​សាក​ទឹក​ចុង​ក្រោយ​មី​ស៊ី​ល​លឿន​ជាង​សំឡេង

3 ឆ្នាំ មុន

ប្រទេស​កូរ៉េ​ខាងជើង​អះអាង​ថា ខ្លួន​បាន​បា.ញ់​សាកល្បង ទឹក​ចុង​ក្រោយ​នៃ​មី​ស៊ី​ល​លឿន​ជាង​សំឡេង​ដោយ​ជោគជ័យ

ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រទេស​កូរ៉េ​ខាងជើង​អះអាង​ថា ខ្លួន​បាន​បាញ់​សាកល្បង ទឹក​ចុង​ក្រោយ​នៃ​មី​ស៊ី​ល​លឿន​ជាង​សំឡេង​ដោយ​ជោគជ័យ កាលពី​ថ្ងៃ​ទី​១១​ ខែ​មក​រា ឆ្នាំ២០២២ ក្រោម​វត្តមាន​របស់​ប្រធាន​គណៈកម្មាធិការ​កិច្ចការរដ្ឋ​លោក​គី​ម​ជុង​អ៊ុ​ន​។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​ចេញផ្សាយ​នា​ថ្ងៃ​ទី​១២​ ខែ​មក​រា របស់​ទីភ្នាក់ងារ​ព័ត៌មាន​ផ្លូវការ​កូរ៉េ​ខាងជើង ​KCNA​។

បើ​តាម ​KCNA បាន​ឱ្យ​ដឹង​​ថា ការ​បាញ់​សាកល្បង​នោះ​សំដៅ ត្រួតពិនិត្យ​មើល​ជា​លើក​ចុង​ក្រោយ លក្ខណៈ​បច្ចេកទេស​ពិសេស​របស់​​ប្រព័ន្ធ​អាវុធ​លឿន​ជាង​សំឡេង ដោយ​ប​ណ្ឌិ​ត្ស​សភា​វិទ្យាសាស្ត្រ​ការពារ​។ កាលពី​ថ្ងៃ​ទី​១១ ខែ​មក​រា គណៈកម្មាធិការ​នាយសេនាធិការ​កងទ័ព​កូរ៉េ​ខាងត្បូង​វាយតម្លៃ​ថា មី​ស៊ី​ល​នោះ​ត្រូវ​បាន​បាញ់​ចេញពី​ខេត្ត​ JAGANG ទៅ​កាន់​សមុទ្រ​ខាងកើត​។

មី​ស៊ី​ល​នោះ​ហោះហើរ ក្នុង​ចម្ងាយ​លើស​ពី​៧០០​គីឡូម៉ែត្រ​ និង​ក្នុង​កម្ពស់​៦០​គីឡូម៉ែត្រ ព្រមទាំង​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង​ដល់​១០​ដង​។​បែប​នេះ​បង្ហាញ​ពី​ការ​កែ​លម្អ​មួយ​បើ​ប្រៀបធៀប​ទៅ​នឹង​មី​ស៊ីល​លឿន​ជាង​សំឡេង ដែល​បាញ់​សាក​កាលពី​ថៃ្ង​ទី​៥​ ខែ​មក​រា ដែល​​ហោះហើរ​ក្នុង​ល្បឿន​លឿន​ជាង​សំឡេង​ត្រឹម​៦​ដង​៕ ដកស្រង់​ចេញពី​វេ​ប​សាយ ៖ yna

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ