ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ខាំ កូន​ខ្លា ​ប៉ះ​ភួ​ន ឡាំង​កូ​ស៊ី​ន ​ខណៈ​ចាន់ សំអាត​ ឡើង​ជម្រះបញ្ជី​ជាមួយ​ធន់ ផានិត​ ក្នុង​ជំនួប​ដណ្ដើម​ប្រាក់​លាន

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ​៖​ ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ ថ្ងៃ​សៅរ៍​ ទី​១៥​ មក​រា ​ខាង​មុខ​នេះ គណៈកម្មការ​ប្រកួត​

រាជធានី​ភ្នំពេញ ​៖​ ការ​ប្រកួត​កីឡាប្រដាល់​គុន​ខ្មែរ ​នៅ​លើ​សង្វៀន​ស៊ី​អិន​ស៊ី​ ថ្ងៃ​សៅរ៍​ ទី​១៥​ មក​រា ​ខាង​មុខ​នេះ គណៈកម្មការ​ប្រកួត​បាន​ចម្រាញ់​យក​សុទ្ធតែ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ចំនួន​ពីរ​គូ​ ដើម្បី​ឡើង​ប្រជែង​គ្នា​ដណ្ដើម​ប្រាក់​លា​នខា​រ៉ា​បាវ​ ។​ កីឡាករ​ជើង​ខ្លាំង​វ័យក្មេង​ខាំ កូន​ខ្លា​មក​ពី​ក្លិប​ប៉ែន​កាក់​គុន​ខ្មែរ ប្រកួត​ជាមួយ​កីឡាករ​ភួ​ន ឡាំង​កូ​ស៊ី​ន ​ក្លិប​សៅ​យ៉ា​ន់​នាគា ខណៈ​កីឡាករ​ធន់ ផានិត​ មក​ពី​សមាគម​កីឡាប្រដាល់​កង​យោធពលខេមរភូមិន្ទ​ ប៉ះ​ជាមួយ​កីឡាករ​ចាន់ សំអាត​ ក្លិប​នរាយ​តេជៈ​គុន​ខ្មែរ​។

សម្រាប់​ការ​ប្រកួត​ដណ្ដើម​ប្រាក់​លាន​នៅ​ក្នុង​ស​ប្ដា​ហ៍​នេះ​ គេ​មាន​​​ការ​ចាប់​អារ​ម្ម​ណ៍​បំផុត​គឺជា​ការ​ជួប​គ្នា​រវាង​កីឡាករ​ខាំ កូន​ខ្លា​និង​កីឡាករ​ភួ​ន ឡាំង​កូ​ស៊ី​ន​ ។ ​គូ​នេះ​ថ្វី​ដ្បិតតែ​មិន​ធ្លាប់​ប៉ះ​គ្នា​ពី​មុន​មក​មែន​ តែគេ​មានការ​រំពឹង​ទុកជា​មុន​ថា ​មិន​ធ្វើ​ឱ្យ​អ្នក​និយម​តាមដាន​ការ​ប្រកួត​ខកបំណង​ឡើយ​ ជា​ពិសេស​កីឡាករ​ខាំ កូន​ខ្លា​ ដែល​យូ​រ​ៗ​ទើប​គេ​ឃើញ​បង្ហាញខ្លួន​នៅ​លើ​សង្វៀន​ម្ដង​។

​តាមតែ​គេ​ធ្លាប់​ដឹង​កិ​ឡាករ​ខាំ កូន​ខ្លា​ មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​មិន​ច្រើន​នោះ​ទេ តែ​ក៏​មិន​អាច​មើល​ស្រាល​បាន​ដែរ បើ​និយាយ​ពី​ថ្វីដៃ​ប្រកួត​នៅ​លើ​សង្វៀន​វិញ​នោះ​អត់​ចាញ់​អ្នក​ប្រដាល់​ជើង​ចាស់​ប៉ុន្មាន​នោះ​ទេ ផ្លែ​កែង​និង​ជង្គង់​របស់​គេ​ពិតជា​ល្អ​ខ្លាំង​ណាស់ មិនតែប៉ុណ្ណោះ​ថែម​ទាំង​អាច​ធ្វើកា​វាយ​ចេញ​បាន​រហ័ស​ទៀត​ផង ​។ ​ប៉ុន្តែ​សម្រាប់​ការ​មក​ប៉ះ​អ្នក​ប្រដាល់​ជើង​ខ្លាំង​ភួ​ន ឡាំង​កូ​ស៊ី​ន​ លើក​នេះ មិន​អាច​ទាយ​ទុក​មុន​ពី​លទ្ធផល​ចាញ់​ឈ្នះ​បាន​ឡើយ ​។ ​កីឡាករ​ភួ​ន ឡាំង​កូ​ស៊ី​ន ​គេ​មាន​កេរ្តិ៍​​ឈ្មោះ​ល្បីល្បាញ​គួរ​​សម ហើយ​ក៏​មាន​ប្រវត្តិ​ប្រកួត​ច្រើន​ដង​ជាង​ខាំ កូន​ខ្លា​ ដែរ គ្រាន់តែ​គេ​មិនសូវ​ពូកែ​ស្នៀត​កែង​និង​ជង្គង់​ប៉ុណ្ណោះ តែបើ​និយាយ​ពី​ស្នៀត​កណ្ដាប់ដៃ​និង​ស្នៀត​ជើង​វិញ​គឺ​ល្អ​ខ្លាំង​ណាស់​ ។ ​ដូច្នេះ​គូ​នេះ​មាន​ផ្លែ​ល្អ​ម្យ៉ាង​ម្នាក់​អាច​ស៊ីសង​ជាមួយ​គ្នា​បាន គ្រាន់តែ​គេ​មិន​ហ៊ាន​ទាយ​ទុក​មុន​ថា​អ្នក​ណា​ជា​ម្ចាស់​ប្រាក់​លាន​លើក​នេះ​ឡើយ​។

ចំណែក​ការ​ប៉ះ​គ្នា​រវាង​កីឡាករ​ធន់ ផានិត​ និង​កីឡាករ​ចាន់ សំអាត​លើក​នេះ​គេ​ក៏​កំពុង​តែ​រង់ចាំ​តាមដាន​ណាស់​ដែរ ថា​អ្នក​ណា​នឹង​ក្លាយជា​ម្ចាស់​ប្រាក់​លាន​លើក​នេះ ខណៈ​ការ​ជួប​គ្នា​ជា​ច្រើន​លើក​កន្លង​មក​មាន​ចាញ់​និង​ឈ្នះ​ទៅ​វិញ​ទៅ​មក​ដូច​គ្នា​ ។​ គូ​នេះ​បើ​តាមតែ​គេ​ធ្លាប់​ដឹង​មាន​ថ្វីដៃ​ប្រកួត​នៅ​លើ​សង្វៀន​ប្រហាក់ប្រហែល​គ្នា​តែ​ម្ដង ​។ ​ព្រោះ​អី​គេ​ទាំង​ពីរ​សុទ្ធតែ​ជា​អ្នក​ប្រដាល់​ចាស់វស្សា​ដូច​គ្នា​មានបទពិសោធន៍​ប្រកួត​នៅ​លើ​សង្វៀន​ជា​យូ​ឆ្នាំ​មក​ហើយ​ដូច​គ្នា​ទៀត​ ។ ​ទោះជា​យ៉ាងណា​ សម្រាប់​ការ​ជួប​គ្នា​លើក​នេះ​ម្នាក់​ៗ​សុទ្ធតែ​មាន​បំណង​ចង់​ក្លាយជា​ម្ចាស់​ប្រាក់​លាន​ដូច​គ្នា ហើយ​ថែម​ទាំង​បាន​ត្រៀមខ្លួន​ទុកជា​មុន​រួច​ស្រេច ដើម្បី​ប្រជែង​តំណែង​ជា​ម្ចាស់​ប្រាក់​លាន​ដូច​គ្នា​ទៀត​ផង​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ