ឃឹមជាឧបករណ៍មានខ្សែសំនៀងច្រើន និងកំពុងមានប្រជាប្រិយភាពខ្លាំងក្លាបំផុតក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា ។ ឧបករណ៍ នេះមាន២ប្រភេទ គឺឃឹមតូច និងឃឹមធំ ។ ឧបករណ៍ទាំងពីរប្រភេទនេះ មានមុខងារសំខាន់ក្នុងវង់ភ្លេងល្ខោនបាសាក់ក្នុងវង់ភ្លេង មហោរីច្នៃ, លើសពីនេះទៅទៀត ឃឹមតូច ត្រូវបានគេយកទៅប្រើប្រាស់ក្នុងវង់ភ្លេងការសម័យទំនើប, វង់ភ្លេងអាយ៉ៃ និងវង់ភ្លេង ប្រជាប្រិយខ្លះទៀត ។ ឃឹមទាំងពីរនេះមានរាងទ្រវែងដូចស្លាបសត្វមេអំបៅ មានជញ្ជាំង ស្នូក បាតស្នូក និងសន្ទះស្នូក ហៅថា តួស្នូក ឬ ប្រអប់សំនៀង និងធ្វើអំពីឈើស្រាល ដូចជា ឈើស្ពង់ ឈើផ្ដៀក និងឈើរលួសសំរាប់ធ្វើ ជាសន្ទះ ។ មានខ្ទង់វែងៗ២ដាក់លើសន្ទះសំរាប់ទ្រខ្សែសំនៀង ដែលធ្វើអំពីប្រភេទ ឈើរឹង ជួនកាលមានបិទឆ្អឹងបន្ដុបលើថែមទៀតផង ។ អន្លូងសំរាប់គោះខ្សែមាន២ធ្វើអំពីបន្ទះឫស្សីស្ដើង ទន់អាចរលាស់បាន ប៉ុន្ដែទុកត្រមោងនៅខាងគោះខ្សែ ជួនកាលត្រង់ ត្រមោងនោះ មានរុំកំណាត់បន្ថែមទៀតដើម្បីឱ្យសំលេងឮងំ ។ គេកាន់អន្លូងនៅចុង ម្រាមដៃម្ខាងមួយៗ ងាយនឹងរលាស់បានល្អជាងកាន់ក្ដាប់ជាប់នឹងបាតដៃ ។ នៅពេលវាយឃឹមម្ដងៗ គេត្រូវប្រើអន្លូងទាំងពីរស្មើភាពគ្នា មិនមានអន្លូងនៅដៃណាប្រើច្រើនជាងដៃណាឡើយ ។ ឃឹមទាំងពីរបែបនេះយកខ្សែលោហធាតុធ្វើជាខ្សែសំនៀង ។
ចំពោះការរឹតខ្សែសំនៀងឃឹមទាំងពីរនេះ តែងតែយកសំនៀងផ្លែរនាតឯកជាសំនៀង កំណត់ ឬឧបករណ៍ណាមួយផ្សេងទៀតដែលបានរឹតចម្លងពីសំនៀងរនាតឯក ។ ការរឹតសំនៀងនេះគេហៅថា “រឹតផ្លែ១, ផ្លែ២, ផ្លែ ៣, ផ្លែ៤។ល។” ។
ឃឹមតូច
ឃឹមនេះមានដំណើរសាច់បទចង្អៀតមិន ដូចឃឹមធំឡើយ ។ ឃឹមតូចមានខ្ទង់វែងៗ២ ដាក់នៅលើសន្ទះឆ្វេង១ ស្ដាំ១ ។ លើខ្ទង់ វែងនីមួយៗចែកជា ខ្ទង់ខ្លីៗសំរាប់ទ្រខ្សែ ឃឹមខ្លះមាន៧ខ្ទង់ខ្លី ខ្លះមាន៨ខ្ទង់ខ្លី និងខ្លះ ទៀតមាន១០ខ្ទង់ខ្លី ។ ជួរខ្ទង់ខាងឆ្វេង (ក្រុមខ្សែឯក) អាចប្រើសំនៀងបានទាំង សងខាង ។ រីឯជួរខ្ទង់ខាងស្ដាំ (ក្រុមខ្សែគ) អាចប្រើសំនៀងបានតែម្ខាងទេ ។ នៅលើ ខ្ទង់ខ្លីនីមួយៗ ជួរខាងឆ្វេង មានខ្សែសំនៀង ៣ សំរាប់សំនៀងតែ១ ។ នៅលើខ្ទង់នីមួយៗ ជួរខាងស្ដាំ មានខ្សែសំនៀងតែ២សំរាប់ សំនៀងតែមួយដែរ ។ ឃឹមតូចដែលមាន៧ ខ្ទង់ខ្លី ត្រូវរឹតខ្សែសំនៀងតាមប្រភេទវង់ភ្លេង នីមួយៗដូចជា ៖
ប្រើប្រាស់ក្នុងវង់ភ្លេងល្ខោនបាសាក់ គេ ត្រូវរឹតតាមរនាតឯកផ្លែ១ សំរាប់ខ្សែនៅលើ ខ្ទង់ទី៥ ក្នុងក្រុមសំនៀងឯកជួរកណ្ដាល (ជួរ ទី២) ដោយរាប់ពីខ្ទង់សំនៀងតូចទៅខ្ទង់ សំនៀងធំ ។ សំនៀងនេះស្មើសំនៀងមី 9ំិប របស់តន្ដ្រីសាកល ។
បើប្រើប្រាស់ក្នុងវង់ភ្លេងមហោរីច្នៃ គេ ត្រូវរឹតផ្លែ២សំរាប់ក្រុមសំនៀងឯកជួរខ្សែ កណ្ដាល (ជួរទី២) ត្រង់ខ្ទង់ទី៥ ដដែល ។ សំរាប់សំនៀងនេះស្មើនឹងសំនៀងរ៉េ 9្របៃ របស់តន្ដ្រីសាកល ។
ប្រើប្រាស់ក្នុងវង់ភ្លេងការសម័យទំនើប គេត្រូវរឹតផ្លែ៣ ត្រង់ខ្ទង់ទី៥ដដែល ។ សំនៀងនេះស្មើនឹងសំនៀងដូ 9ឌឿប របស់ តន្ដ្រីសាកល ។
ប្រើប្រាស់ប្រគំក្នុងវង់ភ្លេងអាយ៉ៃ គេត្រូវ រឹតផ្លែ៣ ឬផ្លែ៤ ត្រង់ខ្ទង់ទី៥ដដែល ដើម្បី តម្រូវតាមកំពស់សំនៀងរបស់អ្នកច្រៀងស្មើ នឹងសំនៀង ដូ 9ឌឿប ឬស៊ី 9្សិប របស់តន្ដ្រី សាកល ។
ឃឹមធំ ៖
ឃឹមធំប្រើប្រាស់បានតែក្នុងវង់ភ្លេងល្ខោន បាសាក់ និងវង់ភ្លេងមហោរីច្នៃ ។ វាមាន ដំណើរសាច់បទខុសពីឃឹមតូច គឺវាត្រូវប្រើ សំនៀងផ្ដក់ៗ កាត់ពីមុខកាត់ពីក្រោយឧប ករណ៍ដទៃ ធ្វើឱ្យសំនៀងធំៗរបស់ខ្លួនលេច ធ្លោឡើងក្នុងចំណោមឧបករណ៍ដទៃក្នុងពេល ប្រគំរួមម្ដងៗ ។
ក្នុងវង់ភ្លេងល្ខោនបាសាក់ ឃឹមធំត្រូវរឹត ខ្សែត្រង់ខ្ទង់ទី៥ (រាប់ពីខ្ទង់សំនៀងតូចទៅ ខ្ទង់សំនៀងធំ) ក្នុងក្រុមសំនៀងឯកជួរ កណ្ដាលស្មើនឹងសំនៀងផ្លែ៨របស់រនាតឯក និងស្មើសំនៀងមី 9ំិប របស់តន្ដ្រីសាកល ។
ប្រើក្នុងវង់ភ្លេងមហោរីច្នៃ ឃឹមធំនេះត្រូវ រឹតខ្សែត្រង់ខ្ទង់ទី៥ដដែល ស្មើនឹងសំនៀងផ្លែ ៩របស់រនាតឯក និងស្មើសំនៀងរ៉េ 9្របៃ របស់តន្ដ្រីសាកល ។
តាមប្រសាសន៍របស់ដូនតាយើងខាងតន្ដ្រី ថា “ឃឹមទាំងពីរប្រភេទនេះបានហូរចូលមក ដល់កម្ពុជាតាមរយៈវង់ល្ខោនទ្រើងឃ្លោក (ល្ខោនបាសាក់) ក្នុងរវាងឆ្នាំ១៩៣០ មកពី ប្រទេសវៀតណាមប៉ែកខាងត្បូង គឺមកពី ខេត្ដបាសាក់ដែនដីកម្ពុជាក្រោម ជាអតីតដែន ដីរបស់រាជាណាចក្រកម្ពុជា” ៕ (ស្រាវជ្រាវចងក្រងដោយ លោក ហ៊ុន សារិន សាស្រ្តាចារ្យសិល្បៈតន្រ្តី)
សហរដ្ឋអាមេរិក ៖ ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំកាលពីថ្ងៃទី១៩កុម្ភៈ បានសម្ដែងទំនុកចិត្តរបស់លោក ហើយពុំបារម្ភចំពោះការប្ដឹងលោក ដោយក្រុមចម្រុះរបស់រដ្ឋ១៦...
ប្រទេសកូរ៉េខាងជើង ៖ ប្រទេសវៀតណាមកំពុងរៀបចំទទួលមេដឹងនាំកូរ៉េខាងជើង លោកគីមជុងអ៊ុន ដែលមកជួបគ្នាកំពូលលើកទី២ជាមួយប្រធានាធិបតីអាមេរិក លោកដូណាល់ត្រាំនាស...
ប្រទេសឥណ្ឌា ៖ យន្តហោះ២គ្រឿងរបស់ក្រុមយន្តហោះសម្ដែងប្ញទ្ធិ SURYA KIRANនៃកងទ័ពអាកាសឥណ្ឌា បានធ្លាក់កាលពីថ្ងៃទី១៩កុម្ភៈ នៅព្រលានយន្តហោះ YELAHANKA តំបន់បឹងហ្គាល័រ ជា...
ការមានចិត្តទោសៈ លោភៈ មោហៈ, ការភ្លាំងភ្លាត់, ការភ្លើតភ្លើន, អ្នកខ្លះក៏មានលក្ខណៈសមរម្យ ខ្លះក៏មានចរិតច្រឡើសបើស និងខ្លះទៀតក៏ព្រហើនកោងកាច វាជាលក្ខណៈធម្មតាទៅហើយ...
អ្នកប្រដាល់ស្បែកខ្មៅជនជាតិនីហ្សេរីយ៉ា Emmanuel Onyedikachi ដែលទើបរៀបការ ប្រពន្ធខ្មែររស់នៅទីក្រុងភ្នំពេញ បានចាប់ផ្តើមល្បីខ្លាំងក្នុងឆាកប្រយុទ្ធគុនចម្រុះលើទឹកដីអាស៊ី...
រឿងដែលអ្នកមិនគួរធ្វើពេលចង់បានកូន តើមានអ្វីខ្លះទៅ ?1.អ្នកមិនត្រូវបរិភោគការ៉ុតច្រើននោះទេ ព្រោះវាមានសារធាតុម្យ៉ាងដែលធ្វើឱ្យអ្នកមិនអាចមានកូននៅពេលដែល...
ខេត្តរតនគិរី ៖ សូមរំលឹកថា កាលពីថ្ងៃទី២៤ កញ្ញា ឆ្នាំ២០១៨កន្លងមក មានករណីរំលោភសម្លាប់លើនារីក្រមុំអាយុ២០ឆ្នាំម្នាក់ នៅចំណុចចមការកៅស៊ូក្នុងភូមិពាក់ ឃុំយាទង់...
ខេត្តកំពង់ឆ្នាំង ផ្ទះក្បឿងពីរខ្នងធ្វើអំពីឈើខាងលើ ថ្មខាងក្រោម ត្រូវបានអគ្គីភ័យឆាបឆេះ ខណៈម្ចាស់ផ្ទះទាំង២នាក់ប្តីប្រពន្ឋមិននៅផ្ទះ ។ ហេតុការណ៍នេះបានបង្កឱ្យ...
ស្មាតហ្វូនប្រមូលទិន្នន័យជាច្រើនរបស់អ្នកប្រើប្រាស់ដែលរួមមានដូចជាលេខកូដសម្ងាត់ និង ទីតាំងដែលអ្នកប្រើប្រាស់បានទៅជាដើម ។ ខាងក្រោមនេះគឺជាព័ត៌មានសំខាន់ៗ...
ខេត្តតាកែវ ៖ យុវជនម្នាក់បានផឹកថ្នាំពុលសម្លាប់ខ្លួន ព្រោះតែតូចចិត្តម្តាយមិនទៅស្តីដណ្តឹងនារីម្នាក់ធ្វើជាប្រពន្ធ ព្រោះខ្លួនបានស្រឡាញ់ពេញបេះដូងសមទៅតាមបំណង...
អ្នកជំនាញផ្នែកចិត្តវិទ្យាកុមារ និងទីប្រឹក្សារដ្ឋាភិបាលអាល្លឺម៉ង់ Julia von Weiler បាននិយាយថា កុមារអាយុក្រោម១៤ឆ្នាំមិនគួរត្រូវបានអនុញ្ញាតឲ្យប្រើស្មាតហ្វូនឡើយ...
ខេត្តកំពង់ចាម ៖ ក្នុងរយៈពេលប៉ុន្មានថ្ងៃនេះនៅត្រង់ចំណុចរង្វង់មូលក្បាលស្ពានគីហ្ស៊ុណា ត្រើយខាងលិច ស្ថិតនៅក្នុងសង្កាត់វាលវង់ ក្រុងកំពង់ចាម ការធ្វើដំណើរតាមម៉ូតូ...
ខេត្តសៀមរាប ៖ យោងលើស្ថានភាពជាក់ស្តែងដែលក្រុមការងារនាយកដ្ឋានគ្រប់គ្រងទឹកនៃអាជ្ញាធរជាតិអប្សរាបានធ្វើការអង្កេតជាប្រចាំឃើញថា បរិមាណទឹកក្នុងកសិណ...
តាមប្រភពព័ត៌មាន Soccer Laduma បានឱ្យដឹងថា កីឡាករជើងខ្លាំង Lionel Messi និងគូប្រជែង Cristiano Ronaldo ត្រូវបានគេចាត់ទុកជាកីឡាករខ្លាំងផ្តាច់គេលើលោកខាងវិស័យបាល់ទាត់ ដោយមានការប្រកែកគ្នា...
រាជធានីភ្នំពេញ ៖ បុរសពោះម៉ាយម្នាក់បានផឹកស្រាស្រវឹងធ្លាក់ភ្នែក ហើយគាត់មិនបានចូលដេកទេ បានដើររកត្រីទាំងយប់អធ្រាត្រតែម្នាក់ឯង បន្ទាប់មកក៏បានដួលផ្កាប់មុខ...
ខេត្តព្រះវិហារ ៖ ដោយឃើញថាទណ្ឌិតចំនួន៣៣នាក់មានការកែប្រែខ្លួន មានចរិកលក្ខណៈល្អឡើងវិញ និងផ្អែកតាមអនុវត្តទោស ២ភាគ៣ នៃច្បាប់ស្តីពីពន្ធនាគារ ប្រធានពន្ធនាគារ...
ខេត្តកំពង់ឆ្នាំង ៖ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ខណៈប្រជាពលរដ្ឋប្រទះឃើញបុរសម្នាក់ដេកស្លាប់លើគំនរខ្សាច់នៅមុខផ្ទះប្រជាពលរដ្ឋដែលគេកំពុងសាងសង់ កាលពីម៉ោង8និង...
ខេត្តសៀមរាប ៖ កូនប្រសារប្រុសខឹងឪពុកក្មេកស្តីបន្ទោសឱ្យដោយសារឪពុកឃើញឈ្លោះទាស់ទែងគ្នាជាមួយប្រពន្ធ(កូនបង្កើត) ខណៈពេលនោះឪពុកខឹងដែលយកកូនស្រីរបស់គាត់ចាប់ដាក់...
https://www.youtube.com/watch?v=va87dJfh8igរាជធានីភ្នំពេញ ៖ បច្ចុប្បន្ន មានប្រជាពលរដ្ឋរស់តាមបណ្តាខេត្តនានាក្នុងព្រះរាជាណាចក្រកម្ពុជា នាំគ្នាមកយ៉ាងផុសផុលប្រជ្រៀតគ្នាចូលទៅចាក់...
ខេត្តបន្ទាយមានជ័យ ៖ តាមសេចក្តីរាយការណ៍ព័ត៌មានបឋមបានឱ្យដឹងថា ក្មេងស្រីអាយុជាង១ខួបម្នាក់បានរអិលជើងដាំក្បាលចូលក្នុងធុងទឹក បណ្តាលឲ្យឈ្លក់ទឹកស្លាប់ បង្កឲ្យមានការ...