ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លែងស្គាល់សាច់ញាតិដោយសារធ្លាក់ក្នុងឥទ្ធិពលថ្នាំ.ញៀ.ន

2 ឆ្នាំ មុន
  • បាត់ដំបង

ខេត្ត​​បាត់ដំបង​៖ បុរស​ម្នាក់​ដែល​សាច់ញាតិ​អះអាង​ថា បែក​ថ្នាំ​ដល់​កំរិត ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​យក​ដាវ​កា.ប់.​ប្អូនថ្លៃ​របួស​ធ្ងន់​ស្ទើរ​ស្លា.ប់​.ស្ទើរ​រស់​ កាលពី​វេលា​ម៉ោងជាង​៦​ព្រលប់​ថ្ងៃ​ទី​១១ មក​រា នៅ​នឹង​ផ្ទះ​របស់​ខ្លួន ដែល​ស្ថិត​ក្នុងភូមិ​អូរ​ចា សង្កាត់​អូរ​ចា…

ខេត្ត​​បាត់ដំបង​៖ បុរស​ម្នាក់​ដែល​សាច់ញាតិ​អះអាង​ថា បែក​ថ្នាំ​ដល់​កំរិត ត្រូវ​សមត្ថកិច្ច​ឃាត់ខ្លួន បន្ទាប់​ពី​យក​ដាវ​កា.ប់.​ប្អូនថ្លៃ​របួស​ធ្ងន់​ស្ទើរ​ស្លា.ប់​.ស្ទើរ​រស់​ កាលពី​វេលា​ម៉ោងជាង​៦​ព្រលប់​ថ្ងៃ​ទី​១១ មក​រា នៅ​នឹង​ផ្ទះ​របស់​ខ្លួន ដែល​ស្ថិត​ក្នុងភូមិ​អូរ​ចា សង្កាត់​អូរ​ចា ក្រុង​បាត់ដំបង​ ។

មន្ត្រី​អធិការ​ក្រុង​បាត់ដំបង​បាន​ឱ្យ​ដឹង​ថា ជន​ដៃដល់​ឈ្មោះ ទាវ សុ​ផា​ន ហៅ ម៉ៅ​ឆ្អឹង អាយុ​៤១​ឆ្នាំ ត្រូវជា​បងថ្លៃ​ជន​រង​គ្រោះ​ឈ្មោះ ឌី វ​ទ្ធី ភេទប្រុស ​អាយុ​៤១​ឆ្នាំ រស់នៅ​ក្នុងផ្ទះ​ជាមួយ​គ្នា នៅ​ចំណុច​កើតហេតុ​ខាងលើ​ ។ មន្ត្រី​ដដែល​បាន​ប្រាប់​ថា ជន​ដៃដល់​បាន​ប្រើប្រាស់​ដាវ​ប្រវែង​ជិត​កន្លះ​ម៉ែត្រ កា.ប់.​ទៅ​លើ​ប្អូនថ្លៃ​បណ្ដាល​ឲ្យ​រង​របួសធ្ងន់​ជា​ច្រើន​កន្លែង ដោយ​គ្រាន់តែ​មានការ​ទាស់​ពាក្យ​សំដី​គ្នា​បន្តិច​ប​ន្តួច តែ​ជន​ដៃដល់​ជា​មនុស្ស​ប្រើប្រាស់ថ្នាំ​ញៀន​ដល់​កំរិត ដែល​និយាយ​ហាក់​លេង​ដឹង​ខុស​ត្រូវ​ទៅ​ហើយ ពេល​ឃាត់ខ្លួន​យក​មក​សួរ​ចម្លើយ​ ។

បើ​តាម​ការ​ស្រង់​សំដីជន​ដៃដល់​បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រើ​ដាវ​កា.ប់.​ទៅ​លើ​ប្អូនថ្លៃ​មែន តែ​ជន​នេះ​មិន​បាន​ប្រាប់​ពី​មូល​ហេតុ​ឲ្យ​ជាក់លាក់​ទេ​។ ជន​នេះ​បាន​និយាយ​ត្រឡប់ត្រឡិន​នៅ​ពេល​មន្ត្រី​ជំនាញ​សួរនាំ ដែល​ពិបាក​យក​ជា​ការ​បាន តែ​បាន​និយាយ​ថា ខ្លួន​ខឹង​និង​ប្អូនថ្លៃ​ចាក់​ថ្នាំ​មាន់​ចោល ​។ បើ​តាម​ប្រភព​ដទៃ​ទៀត​បាន​និយាយ​ថា សព្វថ្ងៃ​ជន​ដៃដល់​និង​ប្រពន្ធ​បាន​រស់នៅ​ជ្រកកោនក្រោម​ដំបូលផ្ទះ​ប្អូនថ្លៃ​ ។

នៅ​ថ្ងៃ​កើតហេតុ គេ​មិន​បានដឹង​ផ្ដើម​ចេញពី​រឿង​អ្វី​ទេ តែ​គេ​ឮ​សំឡេង​ប្រកែក​គ្នា​បន្តិច ស្រាប់តែ​គេ​ឃើញ​ជន​បង្ក​ស្ទុះ​ទៅ​ដាល់​ជន​រង​គ្រោះ​មួយ​ដៃ រួច​ក៏​ទាញ​ដាវ​កាប់​ជន​រង​គ្រោះ​របួស​​​ប្រអប់​ដៃស្ដាំ និង កាប់​ក្បាល​សាប់​ដូច​ទំពាំង​របួស​យ៉ាងធ្ងន់ធ្ងរ ធ្វើ​ឲ្យ​ភ្ញាក់ផ្អើល​ពេញ​ភូមិ ទើប​បន្តិច​ក្រោយមក​ ត្រូវ​សមត្ថកិច្ច​ចុះ​ទៅ​ឃាត់ខ្លួន​ជន​ដៃដល់​យក​ទៅ​កាន់​អធិការ​ក្រុង​តែ​ម្ដង ​។

មន្ត្រី​អធិការ​ក្រុង​បាត់ដំបង​បាន​ប្រាប់​ថា ជន​រង​គ្រោះ​កំ​ពុងស្ថិត​ក្នុង​ស្ថានភាព​យ៉ាងធ្ងន់ធ្ងរ ដែល​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្ត រីឯ​ជន​ដៃដល់​មន្ត្រី​ជំនាញ​កំពុង​សួរនាំ និង​ត្រៀម​កសាង​សំណុំរឿង​បញ្ជូន​បន្ត​ទៅ​កាន់​ស្នងការ​ខេត្ត​ហើយ​៕ ​

អត្ថបទសរសេរ ដោយ