ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជប៉ុនផ្តល់ប្រាក់កម្ចីជិត២០០លានដុល្លារដល់កម្ពុជាសម្រាប់គម្រោងឆ្លើយតបវិបត្តិកូវីដ១៩

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី ១២ ខែមករា ឆ្នាំ​២០២១ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ចូលរួម​ធ្វើ​ជា​អធិបតីភាព​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ការ​ផ្ដល់​ឥណទាន​ហិរញ្ញប្បទាន​របស់​ជប៉ុន​ដល់​កម្ពុជា…

រាជធានី​ភ្នំពេញ ៖ នៅ​ព្រឹក​ថ្ងៃ​ទី ១២ ខែមករា ឆ្នាំ​២០២១ សម្តេច​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី​កម្ពុជា​បាន​ចូលរួម​ធ្វើ​ជា​អធិបតីភាព​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​ការ​ផ្ដល់​ឥណទាន​ហិរញ្ញប្បទាន​របស់​ជប៉ុន​ដល់​កម្ពុជា នូវ​ទំហំ​ទឹក​ប្រាក់​ចំនួន ១៨៥ លាន​ដុល្លារ​អា​មេ​រិ​ក សម្រាប់​ដើម្បី​គាំទ្រ​ការ​ឆ្លើយ​តប​ជា​បន្ទាន់​នៃ​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩​ក្នុង​ដំណាក់កាល​ទី​២ ។

ពិធី​ចុះហត្ថលេខា​ប្រគល់ និង​ទទួល​ប្រាក់​កម្ចី​នេះ​ត្រូវ​បាន​ធ្វើ​ឡើង នៅ​ព្រឹក​ថ្ងៃ​ទី​១២ ខែមករា នៅ​វិមាន​សន្តិភាព ។ សូម​បញ្ជាក់​ថា រដ្ឋាភិបាល​ជប៉ុន កាលពី​ឆ្នាំ​២០២២ បាន​ផ្តល់​កម្ចី​ប្រមាណ​ជាង ២៣៧​លាន​ដុល្លារ ដើម្បី​ឆ្លើយ​តប​នឹង​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩​នៅ​កម្ពុជា សម្រាប់​ដំណាក់កាល​ទី ១ ។

ដូច្នេះ​ការ​ផ្ដល់​ឥណទាន​ហិរញ្ញប្បទាន​របស់​ជប៉ុន​ដល់​កម្ពុជា​សរុប​ទាំង​ពីរ​មាន​ប្រមាណ​ជាង ៤២០​លាន​ដុល្លារ​ដើម្បី​គាំទ្រ​ការ​ឆ្លើយ​តប​ជា​បន្ទាន់​នៃ​វិបត្តិ​ជំងឺ​កូ​វី​ដ​១៩​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ