អតីតខ្សែការពារជម្រើសជាតិតួកគីជួបគ្រោះអកុសលយ៉ាងរន្ធ.ត់
តួកគី ៖ អតីតខ្សែការពារក្រុមបាល់ទាត់ជម្រើសជាតិតួកគី Ahmet Calik ដែលបច្ចុប្បន្នលេងឱ្យក្រុម Konyaspor នៃលីគកំពូលតួ
តួកគី ៖ អតីតខ្សែការពារក្រុមបាល់ទាត់ជម្រើសជាតិតួកគី Ahmet Calik ដែលបច្ចុប្បន្នលេងឱ្យក្រុម Konyaspor នៃលីគកំពូលតួ
តួកគី ៖ អតីតខ្សែការពារក្រុមបាល់ទាត់ជម្រើសជាតិតួកគី Ahmet Calik ដែលបច្ចុប្បន្នលេងឱ្យក្រុម Konyaspor នៃលីគកំពូលតួកគី (Super Lig) បានស្លា.ប់នៅអាយុ២៧ឆ្នាំ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់ កាលពីថ្ងៃទី១១ ខែមករា ឆ្នាំ២០២២។ នេះបើយោងតាមប្រភពពី BBC។
មរណភាពអតីតខ្សែការពារក្រុម Galatasaray រូបនេះ ត្រូវបានប្រកាសដោយក្លិប Konyaspor នៅលើបណ្តាញ Twitter យ៉ាងដូច្នេះថា «យើងមានការសោកស្ដាយយ៉ាងខ្លាំង ដែលបាត់បង់កីឡាកររបស់យើង Ahmet Calik ដែលទទួលបានការស្រលាញ់ពីអ្នកគាំទ្រ និងទីក្រុង Konya ចាប់តាំងពីថ្ងៃដំបូងដែលគេមកដល់ក្លិប Konyaspor»។
ប្រភពពី BBC បានឱ្យដឹងថា បច្ចុប្បន្នអាជ្ញាធរកំពុងបើកការស៊ើបអង្កេត ដើម្បីកំណត់មូលហេតុបង្កឱ្យមានគ្រោះថ្នាក់កើតឡើង ដែលឆក់យកជីវិតខ្សែការពាររូបនេះ។
គួររំលឹកថា Ahmet Calik បានក្លាយជាកីឡាករបាល់ទាត់អាជីពនៅឆ្នាំ ២០១១ ជាមួយក្លិប Genclerbirligi ហើយបានផ្លាស់ទៅចូលរួមជាមួយ Galatasaray នៅឆ្នាំ ២០១៧ ដោយឈ្នះជើងឯក Süper Lig ២ដង Turkish Cup និង Turkish Super Cup មុនផ្លាស់មកចូលរួមជាមួយ Konyaspor នៅឆ្នាំ ២០២០។ ជាមួយជម្រើសជាតិតួកគី Calik បង្ហាញខ្លួនបាន៨លើក សម្រាប់ក្រុមឈុតធំនៅចន្លោះឆ្នាំ ២០១៥ ដល់ ២០១៧។
សហព័ន្ធបាល់ទាត់តួកគី រួមនិងក្លិប Galatasaray ក៏បានសម្តែងការរំលែកទុក្ខដ៏ក្រៀមក្រំ និងចូលរួមសោកស្តាយចំពោះការបាត់បង់ខ្សែការពារ Ahmet Calik ផងដែរ៕
ចែករំលែកព័តមាននេះ