ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល! ក្លិប​បឹង​កេ​ត​​ប្រកាស​​ចែកផ្លូវ​ជាមួយ​កីឡា​ករ​បរទេស​ម្នាក់​ទៀត​ហើយ

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិន​ចាប់អារម្មណ៍​នោះ​ទេ នៅ​ពេល​ដែល​ផេ​ក​ផ្លូវការ​របស់​ក្លិប​បឹង​កេត​ បាន​ប្រកាស​ពី​ការ​ចែកផ្លូវ​

​រាជធានីភ្នំពេញ ៖ គ្មាន​អ្នក​ណា​មិន​ចាប់អារម្មណ៍​នោះ​ទេ នៅ​ពេល​ដែល​ផេ​ក​ផ្លូវការ​របស់​ក្លិប​បឹង​កេត​ បាន​ប្រកាស​ពី​ការ​ចែកផ្លូវ​ជាមួយ​កីឡាករ​ឆ្នើម​មួយ​រូប​ទៀត​ហើយ ខណៈ​ដែល​ការ​ប្រកាស​នេះ គឺ​បាន​ធ្វើ​ឡើង​នៅ​ដើមឆ្នាំ​២០២២​នេះ​។ ការ​ប្រកាស​របស់​ក្លិប​នេះ ក៏​ត្រូវ​គេ​មើលឃើញ​ថា គឺជា​ការ​បាត់បង់​កីឡាករ​ល្អ​ម្នាក់ ដែល​ធ្លាប់​សាង​ស្នាដៃ​ក្នុង​ក្លិប​បឹង​កេ​ត នា​ពេល​កន្លង​មក​ផង​ដែរ​។

ជា​ការ​ពិត​ណាស់ កីឡាករ Gopane Mothusi បាន​ចូលរួម​ជាមួយ​បឹង​កេ​ត តាំងពី​ឆ្នាំ​២០២០ ហើយ​មក​ទល់​ពេល​បច្ចុប្បន្ន ដោយសារ​តែ​កីឡាករ​បរទេស​រូប​នេះ បាន​សាង​ស្នាដៃ​ជា​ច្រើន​ជួយ​ក្រុម ទើប​ធ្វើ​អោយ​ក្លិប​បឹង​កេ​ត​កាន់តែ​មាន​ភាព​លេចធ្លោ ព្រោះ​មាន​លទ្ធភាព​អាច​ទិញ​កីឡាករ​ជា​ជនបរទេស អោយ​នៅ​ជួយ​ក្លិប​ខ្លួន​បាន​។ ​កីឡាកររូបនេះ​​ត្រូវ​បាន​អ្នកគាំទ្រ​ចាត់​ទុក​ថា គឺជា​វីរបុរស​ប្រចាំ​ក្លិប​នា​ពេល​កន្លង​មក​ផង​ដែរ តាម​រយៈ​ការ​រួមចំណែក​ជួយ​ក្រុម​លើក​ពាន​លី​គ​កំពូល​កម្ពុជា​ចំនួន​មួយ​លើក​កាលពី​ឆ្នាំ​២០២០ ដោយសារ​ថ្វី​ជើង​ដ៏​ខ្លាំង​។

ការ​ប្រកាស​ចែកផ្លូវ​ជា​​មួយ​​កីឡាករ​រូប​នេះ មិន​ត្រូវ​បាន​បញ្ជាក់​អោយ​ដឹង​ពី​មូលហេតុ​ឡើយ ប៉ុន្តែ​ក្លិប​បឹង​កេ​ត​កំពុង​តែ​បង្ក​ការ​ភ្ញាក់ផ្អើល ដោយសា​រក្នុង​រយៈពេល​តែ​ប៉ុន្មាន​ខែ តែ​បាន​ដោះ​ដូរ​កីឡាករ​ជា​ច្រើន​រូប​ចេញ ដែល​ខុស​ពី​ពេល​កន្លង​ទៅ ដែល​បាន​បង្កើន​ការ​ទិញ​កីឡាករ​ចូល ដើម្បី​ពង្រីក​ឥទ្ធិពល​នោះ​។ យ៉ាងណាមិញ​ក្លិប​បឹង​កេ​ត គឺ​នៅ​រក្សា​កីឡាករ​ល្អ​ៗ​ច្រើន​ណាស់ បើ​ទោះជា​បន្ត​បាត់បង់​កីឡាករ​ល្អ​ប៉ុន្មាន​រូប ក្នុង​រយៈពេល​ខ្លី​។ ម្នាក់​ៗ​កំពុង​ចាំ​មើល​ថា តើ​ក្លិប​ដ៏​ខ្លាំង​នេះ កំពុង​ប្រើ​យុទ្ធសាស្ត្រ​អ្វី ទើប​សម្រេចចិត្ត​ចែកផ្លូវ​ជាមួយ​កីឡាករ​ខ្លាំង​ម្នាក់​នេះ​បន្ថែម​ទៀត ក្នុង​ពេល​ក្លិប​បាន​ប្រកាស​ថា នឹង​នៅ​តែ​មាន​មហិច្ឆតា​កាន់​ពាន់​ជើងឯក​សម្រាប់​រដូវ​កាល​ថ្មី​។

គួរ​បញ្ជាក់​ផង​ដែរ​ថា នា​ពេល​ថ្មី​ៗ​នេះ ក្លិប​បឹង​កេ​ត គឺ​ទើបតែ​បាន​ប្រកាស​ចែកផ្លូវ​គ្នា​ជាមួយ​កីឡាករ​ឈ្មោះ Mizuno Hikaru និង កីឡាករ Kenta Yamazaki ប៉ុណ្ណោះ ដូច្នេះ​ហើយ​ទើប​កីឡាករ​បរទេស​ម្នាក់​នេះ ដែល​ក្លិប​ទើបតែ​ប្រកាស​ចែកផ្លូវ គឺ​បង្ហាញ​យ៉ាង​ច្បាស់​ថា ក្លិប​បឹង​កេ​ត​ពេល​នេះ​សល់​តែ​កីឡាករ​បរទេស​២​រូប គឺ Anderson Zogbe និង Abee Hurber ដែល​មិន​ទាន់​ដឹង​ថា តើ​ពួក​គេ​នឹង​មាន​វាសនា​យ៉ាងណា ក្រោយ​កីឡាករ​បរទេស​ក្នុង​ក្រុម​៣​រូប​ហើយ ត្រូវ​បាន​ក្លិប​ប្រកាស​ចែកផ្លូវ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ