ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កូន​ខ្មែរ​គ្រប់​ជំនាន់​ត្រូវ​អភិបាល​ពុទ្ធសាសនា

1 ឆ្នាំ មុន

ព្រះពុទ្ធ​សាសនា​នៃ​កម្ពុជា​ត្រូវការ​កុលបុត្រ​ខ្មែរ​គ្រប់​ជំនាន់​ជួយ​អភិបាល​រក្សា ការពារ និង​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ដើម្បី​ឱ្យ​បាន​ក្លាយជា​ឧត្តម​សាសនា​ដ៏​រឹង​មាំ ស្ថិតស្ថេរ គង់វង្ស​យូរអង្វែង​នៅ​លើ​ទឹកដី​អច្ឆរិយ​ដែល​ស្ថិត​ក្នុង​ទ្វីបអាស៊ី​មួយ​នេះ ។ យើង​គ្រប់​គ្នា​ជា​កូន​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ គ្រប់​ជំនាន់​ត្រូវ​រួបរួមសាមគ្គី​គ្នា ចូលរួម​ថែរក្សា…

ព្រះពុទ្ធ​សាសនា​នៃ​កម្ពុជា​ត្រូវការ​កុលបុត្រ​ខ្មែរ​គ្រប់​ជំនាន់​ជួយ​អភិបាល​រក្សា ការពារ និង​អភិវឌ្ឍ​លើ​គ្រប់​វិស័យ ដើម្បី​ឱ្យ​បាន​ក្លាយជា​ឧត្តម​សាសនា​ដ៏​រឹង​មាំ ស្ថិតស្ថេរ គង់វង្ស​យូរអង្វែង​នៅ​លើ​ទឹកដី​អច្ឆរិយ​ដែល​ស្ថិត​ក្នុង​ទ្វីបអាស៊ី​មួយ​នេះ ។

យើង​គ្រប់​គ្នា​ជា​កូន​ខ្មែរ​គ្រប់​ស្រទាប់វណ្ណៈ គ្រប់​ជំនាន់​ត្រូវ​រួបរួមសាមគ្គី​គ្នា ចូលរួម​ថែរក្សា ការពារ និង​អភិវឌ្ឍ​នូវ​ព្រះពុទ្ធ​សាសនា​នៃ​កម្ពុជា យើង​លើ​គ្រប់​វិស័យ​ឱ្យ​កាន់តែ​ចម្រើន​រុងរឿង ។ សូម​ចង​ចាំ​ថា ព្រះពុទ្ធ​សាសនា មាន​ន័យ​ថា​ជា​សាសនា​របស់​ប្រជាជាតិ​ខ្មែរ ឬ​ជា​សាសនា របស់​ខ្មែរ​គ្រប់​រូប ដែល​ជា​បណ្តុំ​នៃ​វប្បធម៌​ទាំងមូល ។

ជនជាតិ​ខ្មែរ​គ្រប់​រូប​មិន​ត្រូវ​មាន​សេចក្តីរ​ង្គា​ស​អ្វី​ឡើយ ត្រូវ​តែ​ចេះ​ភ្ញាក់រឭក មាន​សេចក្តី​ក្លាហាន ព្យាយាម តស៊ូ​ជម្នះ អត់ធ្មត់ និង​បន្ត​ធ្វើ​នូវ​ទ​ង្វើ​នៃ​ការ​ជួយ​ថែរក្សា​សាសនា​ខ្លួនឯង ប្រកបដោយ​សតិសម្បជញ្ញៈ ឬ​សេចក្តី​មិន​ធ្វេសប្រហែស និង​យោនិសោមនសិកា​រៈ ព្រម​ជាមួយនឹង ការ​ប្តេជ្ញា​អភិ​រក្សា​ឱ្យ​បាន​គង់វង្ស​គ្រប់​ជំនាន់ ។

ដោយ​អានុភាព​នៃ​សេចក្តី​ល្អ​សព្វបែបយ៉ាង​របស់​កុលបុត្រ​គ្រប់​រូប​ជា​ជនជាតិ​ខ្មែរ និង​ដោយ​អានុភាព​នៃ​គុណបុណ្យ​បារមី​នៃ​ព្រះ​រតនត្រ័យ សូម​ទេវតា​ទាំង​មួយ​ម៉ឺន​លោកធាតុ ជា​ពិសេស​ពួក​ទេវតា​ដែល​ថែរក្សា ការពារ និង​អភិបាល​ប្រទេស​កម្ពុជា​មេត្តា​ជួយ​បីបាច់​ថែរក្សា ការពារ និង​អភិបាល​ព្រះពុទ្ធ​សាសនា​នៃ​កម្ពុជា និង​ខេមរជន​គ្រប់​រូប​ឱ្យ​បាន​រួច​ផុត​អំពី​គ្រោះ​ទុក្ខ គ្រោះភ័យ គ្រោះ​កំណា​.​ច​ដ៏​ធំ​ដូច​សព្វ​ថ្ងៃនេះ​ផង​ចុះ ៕ សាន សារិន