ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លុយ​រៀល​ចាញ់​កម្លាំង​លុយ​ដុល្លារ​ស៊ី​ង​ហ្គា​ពួរ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អត្រា​ប្រាក់​រៀល​ខ្មែរ​ខ្សោយកម្លាំង​ជាង​ប្រាក់​ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១១ ខែមករា ឆ្នាំ ២០២២…

រាជធានី​ភ្នំពេញ ៖ អត្រា​ប្រាក់​រៀល​ខ្មែរ​ខ្សោយកម្លាំង​ជាង​ប្រាក់​ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១១ ខែមករា ឆ្នាំ ២០២២ នេះ​ឱ្យ​ដឹង​ថា ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល ៣០០៦ រៀល និង​លក់​ចេញ​រហូត​ដល់ ៣០៣៦ រៀល​ឯណោះ ខណៈ​ថ្ងៃ​ម្សិលមិញ ទិញ​ចូល​ត្រឹមតែ ៣០០៤ រៀល ហើយ​លក់​ចេញ​តែ ៣០៣៥ រៀល​ប៉ុណ្ណោះ ។

សម្រាប់​ថ្ងៃនេះ​ដែរ សូម​មក​ដឹង​ពី​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​មួយ​ចំនួន​ទៀត​ដែល​រួម​មាន ៖ ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៧៥ រៀល​, ១ អឺ​រ៉ូ ទិញ​ចូល ៤៦១៧ រៀល លក់​ចេញ ៤៦៦៣ រៀល និង ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៩២៧ រៀល លក់​ចេញ ២៩៥៧ រៀល ។

ទន្ទឹម​នេះ ១ យន់​ចិន ទិញ​ចូល ៦៣៩ រៀល លក់​ចេញ ៦៤៦ រៀល ហើយ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៥៣៦ រៀល លក់​ចេញ ៣៥៧១ រៀល ខណៈ ១០០ វុន​កូរ៉េ ទិញ​ចូល ៣៤១ រៀល លក់​ចេញ ៣៤៤ រៀល ។ ដោយឡែក ១ បាត​ថៃ ទិញ​ចូល ១២១ រៀល លក់​ចេញ ១២២ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៨០ រៀល លក់​ចេញ ១៨២ រៀល ៕​ ​ ​

​ ​ ​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ