ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែកធ្លាយ​សង្វៀន​បញ្ជល់​មាន់នៅ​សង្កាត់​សិ​ត្បូ​ដំណើរការ​យ៉ាង​រលូន

4 ខែ មុន
  • កណ្តាល

ខេត្តកណ្ដាល ៖ អ្នកស្រុក​បាន​ផ្តល់​ដំណឹង កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២២​ថា មាន​សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​រាល់​ស​ប្តា​ហ៍ និង​លេង​បាន​យ៉ាង​រលូន​ដោយ​មិន​ក្រែង​ញញើត​សមត្ថកិច្ច​មូលដ្ឋាន​សោះឡើយ ។ ទីតាំង​សង្វៀន​នេះ…

ខេត្តកណ្ដាល ៖ អ្នកស្រុក​បាន​ផ្តល់​ដំណឹង កាលពី​ព្រឹក​ថ្ងៃ​ទី​១០ ខែមករា ឆ្នាំ​២០២២​ថា មាន​សង្វៀន​បញ្ជល់មាន់​មួយ​កន្លែង​បើក​លេង​យ៉ាង​គគ្រឹកគគ្រេង​រាល់​ស​ប្តា​ហ៍ និង​លេង​បាន​យ៉ាង​រលូន​ដោយ​មិន​ក្រែង​ញញើត​សមត្ថកិច្ច​មូលដ្ឋាន​សោះឡើយ ។ ទីតាំង​សង្វៀន​នេះ ស្ថិត​នៅ​ភូមិ​សិ​ត្បូ សង្កាត់​សិ​ត្បូ ក្រុង​តា​ខ្មៅ ។

Picture

ម្ចាស់​ទីតាំង​ត្រូវ​បាន​គេ​ស្គាល់​ថា ឈ្មោះ វៃ និង​អាជ្ញាកណ្តាល​បញ្ជល់មាន់​ឈ្មោះ យ៉ា ។

អ្នកស្រុក​លើក​ឡើង​ទៀត​ថា រៀង​រាល់​ស​ប្តា​ហ៍ ក្រុម​អ្នក​ញៀន​ល្បែង​ប្រមូលផ្តុំ​គ្នា​ណាត់គ្នា​ស្ពាយ​មាន់​យ៉ាង​ចេញ​មុខ នាំ​គ្នា​ទៅ​បញ្ជល់​ជាមួយនឹង​ការ​ស្រែក​ហ៊ោកញ្ជ្រៀវ​អឺងកង ហាក់​មិន​ក្រែង​ញញើត​សមត្ថកិច្ច​មូលដ្ឋាន​ទាល់តែ​សោះ ។

Picture

ពួក​គាត់​បន្ថែម​ទៀត​ថា ហេតុ​អ្វី​បានជា​ក្រុម​អ្នក​ញៀន​ល្បែង​បញ្ជល់មាន់ បើក​លេង​បាន​យ៉ាង​រលូន​បែប​នេះ ឬ​ក៏​មាន​អី្វ​ជា​អាថ៌​កំបាំង ?

Picture

ដោយឡែក ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​សិ​ត្បូ​ទើបតែ​មានការ​ផ្លាស់​ប្តូរ​នាយ​ប៉ុស្តិ៍​មក​កាន់​តំណែង​ថ្មី​ផង គឺ​វរសេនីយ៍ ស៊ា​ង រិ​ទ្ធី ។ ពួក​គាត់​សង្ឃឹមថា លោកនាយ​ប៉ុស្តិ៍​ថ្មី​នឹង​បង្ក្រាប​ករណី​នេះ​ជា​មិន​ខាន ដើម្បី​ភាព​កក់ក្តៅ​របស់​ប្រជាពលរដ្ឋ និង​ធ្វើ​ឱ្យ​ភូមិ​-​ឃុំ​មាន​សុវត្ថិភាព ៕

Picture
Picture