ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បែក​ធ្លាយ Hackerលក់ព័ត៌មានរបស់​អតិថិជន​T-Mobile

7 ឆ្នាំ មុន

ក្រុមហ៊ុន ​T-Mobile គឺ​កំពុង​​តែ​ជាប់​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ ដែល​បាន​លេច​ធ្លាយ​​ព័​​ត៌​មាន​ផ្ទាល់ខ្លួន​​របស់​អតិថិជន តែ​ការ​​លេច​ធ្លាយ​លើក​នេះ​ គឺ​ធ្វើ​ឡើង​យ៉ាង​ស្ងប់ស្ងាត់​ ដោយ Hacker ជនជាតិរ​រុ​ស្ស៊ី​ម្នាក់ ​ជា​មេ​ខ្លោង​​នៅ​ពីក្រោយ​ការ​លេច​ធ្លាយ​ព័​​ត៌​​មាន​ផ្ទាល់​ខ្លួន​​របស់​អ្នក​ប្រើប្រាស់​​បណ្តាញ​សង្គម​ល្បី​ៗ​មួយ​ចំនួន​​ដូច​ជា LinkedIn, MySpace, Tumblr និង VK.com​ ។

បុគ្គលិក​របស់​ក្រុមហ៊ុន​​ខាងលើ​នេះ​ បាន​លួច​​ទិន្នន័យ​របស់​អតិថិជន​ជាង​១,៥លាន​នាក់​របស់​ក្រុមហ៊ុន T-Mobile នៃ​សាធា​រណៈរដ្ឋ​ឆេ​ក (Czech) ដើម្បី​យក​ទៅ​លក់​បន្ត ​។ បុគ្គលិក​ក្រុមហ៊ុន​នេះ​ បាន​លក់​ទ​ន្និ​ន័យ​ទីផ្សារ​របស់​អតិថិជន​របស់ T-Mobile ដែល​មាន​ដូច​ជា​ឈ្មោះ អ៊ីមែល លេខ​​កុង​ធនាគារ និង​ព័​ត៌​មាន​ផ្ទាល់ខ្លួន​ជា​ច្រើន​ទៀត​ ។

ប៉ុន្តែ​​ក្រុមហ៊ុន T-Mobile នៃ​សាធារណៈរដ្ឋ​ឆេ​ក (Czech) បាន​បដិសេធ​នឹង​ការ​ផ្តល់​ព័​ត៌​មាន​ទាក់ទង​នឹង​ទិន្នន័យ ​ដែល​ត្រូវ​បាន​លួច ​ដោយ​មូលហេតុ​ថា​ ប៉ូ​លិ​​ស​កំពុង​ធ្វើការ​តាមដាន​រឿង​នេះ​បន្ថែម​ ។

បន្ថែម​ពីលើ​នេះ​​ទៅ​ទៀត ក្រុមហ៊ុន​ខាងលើ​បាន​ធានា​ថា ​ទិន្នន័យ​ដែល​ត្រូវ​បាន​លួច​នោះ​ មិន​មាន​ព័​​ត៌​មាន​សំខាន់​ៗ​ ដូច​ជា​ទីកន្លែង​ស្នាក់​​នៅ និង​លេខ​សម្ងាត់​ឡើយ តែ​គឺ​មាន​តែ​ព័​​ត៌​មាន ​ដែល​អាច​សម្រួល​ដល់​ការ​ធ្វើ​ពាណិជ្ជកម្ម​ទីផ្សារ​តែ​​ប៉ុណ្ណោះ​ ។

ការ​​ស៊ើបអង្កេត​ទៅ​លើ​រឿង​នេះ​ គឺ​កំពុង​តែ​ត្រូវ​បាន​បោះ​ទៅ​ឲ្យ​ក្រុម​ប៉ូ​លិ​ស​របស់​សាធារណៈរដ្ឋ​ឆេ​ក (Czech) ពី​បទល្មើស​ប្រព្រឹត្តិ​ដោយ​មាន​ចេតនា ព្រោះ​វា​បាន​កើត​​ឡើង​មិនមែន​ដោយ​មូលហេតុ​នៃ​ការ​ធ្វេសប្រហែស​បច្ចេកទេស​​ឡើយ តែ​វា​បាន​​កើត​​ឡើង​ដោយ​​មានការ​ប៉ុនប៉ង​ពី​បុគ្គលិក​ក្រុមហ៊ុន​ ។

ក្រុមហ៊ុន T-Mobile នៃ​សាធារណៈរដ្ឋ​ឆេ​ក បាន​ប្រាប់​ឲ្យ​ដឹង​ទៀត​ថា​ ពួក​គេ​នឹង​ធ្វើការ​ផ្តល់​ដំណឹង​ដល់​អតិថិជន​របស់​ពួក​គេ​អំពី​ដំណើរការ​នៃ​ការ​ស៊ើបអង្កេត​នេះ​ ៕