ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហាងឆេង​លុយ​រៀល​ធៀប​នឹង​លុយ​ប្រទេស​សំខាន់​ៗ

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ សូម​មក​តាមដាន​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១០ ខែមករា…

រាជធានី​ភ្នំពេញ ៖ សម្រាប់​ថ្ងៃ​ដើម​ស​ប្តា​ហ៍​នេះ សូម​មក​តាមដាន​ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​ប្រទេស​សំខាន់​ៗ​មួយ​ចំនួន ថា​តើ​មាន​អត្រា​យ៉ាងណា ។ ធនាគារជាតិ​នៃ​កម្ពុជា នៅ​ថ្ងៃ​ទី ១០ ខែមករា ឆ្នាំ ២០២២ នេះ​បានឱ្យ​ដឹង​ថា ១ ដុល្លារ​អា​មេ​រិ​ក ស្មើនឹង ៤០៧៥ រៀល​, ១ អឺ​រ៉ូ ទិញ​ចូល ៤៦២៦ រៀល លក់​ចេញ ៤៦៧៣ រៀល និង ១ ដុល្លារ​អូស្ត្រាលី ទិញ​ចូល ២៩២៦ រៀល លក់​ចេញ ២៩៥៥ រៀល ។

ទន្ទឹម​នេះ ហាងឆេង​ប្រាក់​រៀល​ខ្មែរ​ធៀប​នឹង​ប្រាក់​យន់​ចិន គឺ ១ យន់​ចិន ទិញ​ចូល ៦៣៩ រៀល លក់​ចេញ ៦៤៥ រៀល ខណៈ ១០០ យ៉េន​ជប៉ុន ទិញ​ចូល ៣៥២៤ រៀល លក់​ចេញ ៣៥៥៩ រៀល និង ១០០ វុន​កូរ៉េ ទិញ​ចូល ៣៤០ រៀល លក់​ចេញ ៣៤៣ រៀល ។

ជាមួយ​គ្នា​នេះ​ដែរ ១ ដុល្លារ​ស៊ី​ង​ហ្គា​ពួរ ទិញ​ចូល ៣០០៤ រៀល លក់​ចេញ ៣០៣៥ រៀល ខណៈ​ដែល ១ បាត​ថៃ ទិញ​ចូល ១២១ រៀល លក់​ចេញ ១២២ រៀល និង ១០០០ ដុ​ង​វៀតណាម ទិញ​ចូល ១៨០ រៀល លក់​ចេញ ១៨១ រៀល ៕​ ​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ