ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សែន រ៉ា​ដេ​ត ទៅ​រួច​អត់​ពេល​ជួប​ម្ចាស់​ខ្សែក្រវាត់ ​Naga World នៅ​​ទូរទស្សន៍​អប្សរា​ថ្ងៃ​សៅរ៍​ខាន​ស្អែក​នេះ?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ សែន រ៉ា​ដេ​ត មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ឡើង​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ NagaWorld ពី​កីឡាករ​ថៃ​ឈ្មោះ Kheay Ba ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍​

រាជធានី​ភ្នំពេញ ៖ សែន រ៉ា​ដេ​ត មក​ពី​ក្លិប​អប្សរា​គុន​ខ្មែរ ត្រូវ​បាន​គេ​រៀបចំ​ឱ្យ​ឡើង​ប្រកួត​ដណ្ដើម​ខ្សែក្រវាត់​ NagaWorld ពី​កីឡាករ​ថៃ​ឈ្មោះ Kheay Ba ក្នុង​ប្រភេទ​ទម្ងន់​៥១​គីឡូក្រាម​នៅ​លើ​សង្វៀន​ទូរទស្សន៍​អប្សរា​ប៉ុស្ដិ៍​លេខ​១១ នា​ថ្ងៃ​សៅរ៍ ទី​២៥ មិថុនា ខាង​មុខ​នេះ​។

លោក​ឧត្តមសេនីយ៍ តែម ម៉ឺន ប្រធាន​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា​បានឱ្យ​ដឹង​នៅ​ក្នុង​ឱកាស​ធ្វើ​សន្និសីទ​សារព័ត៌មាន​កាលពី​ថ្ងៃ​ទី​២២ មិថុនា ថា ការ​ប្រកួត​លើក​នេះ​សែន រ៉ា​ដេ​ត គឺជា​អ្នក​ឡើង​ដណ្ដើម​ខ្សែក្រវាត់​ពី​កីឡាករ​ថៃ​Kheay Ba ដូច្នេះ​គេ​កំពុង​តែ​រង់ចាំ​មើល​ថា​តើ សែន រ៉ា​ដេ​ត ទៅ​រួច​ឬ​អត់ ? ទោះជា​យ៉ាងណា លោក​បាន​ផ្ដាំផ្ញើ​ដល់​អាជ្ញា​កណ្ដាល ​និង​ចៅក្រម​ទាំងអស់ ត្រូវ​តែ​ប្រកាន់​នូវ​ភាព​យុត្តិធម៌ គ្មាន​ភាព​លម្អៀង ធ្វើ​យ៉ាងណា​កុំឱ្យ​អ្នក​មើល​រិៈ​គន់​ដល់​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ដែល​នាំ​ឱ្យ​ប៉ះពាល់​កិត្តិយស​សហព័ន្ធ​កីឡាប្រដាល់​កម្ពុជា ។

ក្រៅពី​នោះ នៅ​មាន​គូប្រកួត​មិត្តភាព​កម្ពុជា​-​ថៃ​១​គូ​ទៀត ដែល​តម្រូវ​ទៅ​លើ​កីឡាករ សុខ សុវណ្ណ មក​ពី​ក្លិប​កងពលធំ​អន្តរាគមន៍​លេខ​២ ប្រកួត​ជាមួយ​កីឡាករ​ថៃ​ឈ្មោះ Yorth Sayam​ក្នុង​ប្រភេទ​ទម្ងន់​៦២​គីឡូក្រាម ។ ចំណែក​គូប្រកួត​កម្ពុជា​និង​កម្ពុជា​វិញ​មាន កីឡាករ​ផុ​ន វាសនា មក​ពី​សមាគម​កីឡាប្រដាល់​ខេត្តកោះកុង​ប្រកួត​ជាមួយ​កីឡាករ ម៉​ន ភា​រុន មក​ពី​ក្លិប​ការិយាល័យ​ទី​៥​កងទ័ពជើងគោក ។ កីឡាករ ងួ​ន សម្បត្តិ មក​ពី​សមាគម​កីឡាប្រដាល់​ខេត្តកោះកុង ប្រកួត​ជាមួយ​កីឡាករ ម៉ៃ សិទ្ធិ មក​ពី​ក្លិប​សុភា​នូ​មាន​ជ័យ ។ កីឡាករ ស៊ូ ប៉ាន់​យ៉ា មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម ប្រកួត​ជាមួយ​កីឡាករ​ប៊ុ​ន សុធា មក​ពី​ក្លិប​មជ្ឈមណ្ឌល​កីឡា​ខ ភ ម និង​កីឡាករ​កំពែង​ខ្មៅ មក​ពី​សមាគម​កីឡាប្រដាល់​ក្រសួងកសិកម្ម ប្រកួត​ជាមួយ​កីឡាករ ផា​ន់ ផាត់​យុទ្ធ មក​ពី​ក្លិប​សាល​វ័​ន្ត​កីឡា ៕