ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កីឡា​អេ​ឡិច​ត្រូ​និក ប្រកាស​បើក​ការ​ប្រកួត ក្នុង​ទិស​ដៅ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ការ​ប្រកួត​កីឡា​អេ​ឡិ​ក​ត្រូ​និក​ថ្មី​មួយ លើ​វិញ្ញាសា Mobile Legend ពានរង្វាន់ T.Y Media E-Champion រដូវ​កាល​

​រាជធានីភ្នំពេញ ៖ ការ​ប្រកួត​កីឡា​អេ​ឡិ​ក​ត្រូ​និក​ថ្មី​មួយ លើ​វិញ្ញាសា Mobile Legend ពានរង្វាន់ T.Y Media E-Champion រដូវ​កាល​ទី​១ បាន​ប្រកាស​ដំណើរការ​ហើយ ចាប់ផ្តើម​ប្រកួត​ពី​ថ្ងៃ​ទី​១០ ខែកុម្ភៈ​ ដល់​ថ្ងៃ​ទី​៣ ខែមេសា ឆ្នាំ​២០២២ នៅ​រាជធានី​ភ្នំពេញ ដោយ​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ​នេះ​គឺជា​ចំណែក​ដ៏​សំខាន់​ក្នុង​ការ​រួមចំណែក​អភិវឌ្ឍន​ធាន​ធាន​ប្រកបដោយ​គុណភាព ឆ្ពោះទៅ​ទទួល​ធ្វើ​ម្ចាស់ផ្ទះ ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ជា​ប្រវត្តិសាស្ត្រ​ដំបូង​របស់​ព្រះរាជា​ណា​ចក​ក្រ​កម្ពុជា​។ នេះ​បើ​តាម​ការ​បញ្ជាក់​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន នៅ​ល្ងាច​ថ្ងៃ​ទី​៩ ខែមករា ឆ្នាំ​២០២២ នៅ​ទីស្នាក់ការ​គណៈកម្មាធិការ​ជាតិ​អូ​ឡាំ​ពិ​ក​កម្ពុជា (NOCC)​។

លោក លន់ សាម​ឌី អគ្គលេខាធិការ សហព័ន្ធ​កីឡារ​អេ​ឡិច​ត្រូ​និក​កម្ពុជា​បាន​ចាត់​ទុក​ថា ពានរង្វាន់ T.Y Media E-Champion រដូវ​កាល​ទី​១​នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏​ធំ​មួយ ក្នុង​ការ​ជួយ​ជំរុញ​ការ​អភិវឌ្ឍ​គុណភាព​សមត្ថភាព​កីឡាករ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត ពីព្រោះ​ថា​វិស័យ​កីឡា​អេ​ឡិច​ត្រូ​និក​មាន​បេស​កម្ម​ធំ​ៗ​ចំនួន​ពីរ គឺ​ត្រៀម​ចូលរួម​ប្រកួត​កីឡា ស៊ី​ហ្គេ​ម លើក​ទី​៣២ នៅ​ប្រទេស​វៀតណាម នា​ខែឧសភា ឆ្នាំ​២០២២ និង​ត្រៀម​ឆ្ពោះទៅ​ទទួល​រៀបចំ​ធ្វើ​ជា​ម្ចាស់ផ្ទះ កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ នៅ​កម្ពុជា​។

លោក​បន្ថែម​ថា ការ​ប្រកួត​លើ​វិញ្ញាសា Mobile Legend​ពានរង្វាន់ T.Y Media E-Champion គឺ​វិញ្ញាសា​មួយ​ដ៏​សំខាន់​ដូច​វិញ្ញាសា​ផ្សេង​ៗ​ទៀត​ដែរ ក្នុង​ការ​បង្កើត​ឱកាស​ថ្មី​មួយ​ក្នុង​ការ​បង្កើន​សមត្ថភាព​កីឡាករ​ត្រៀម​ចូលរួម​ប្រកួត​ធំ​ៗ​នា​ពេល​ខាង​មុខ​។ តាម​រយៈ​ការ​ប្រកួត​នេះ លោក​សង្ឃឹមថានឹង​រកបាន​នូវ​លទ្ធផល​ល្អ​ប្រសើរ និង​ទទួល​បាន​បទ​ពិសោធន៍​ថ្មី​ៗ​បន្ថែម​ទៀត​។

លោក ធី វ៉ា​យ អគ្គនាយក​ក្រុមហ៊ុនមួយ បាន​បង្ហាញ​នូវ​ក្តី​រីករាយ​ចំពោះ​កិច្ច​សហប្រតិបត្តិការ​យ៉ាង​ល្អ​រវាង​សហព័ន្ធ​កីឡា​អេ​ឡិ​ត្រូ​និក​កម្ពុជា ក្នុង​ការ​ផ្តល់​ទំនុកចិត្ត​ដល់​ក្រុមហ៊ុន​របស់​លោក ​ដើម្បី​រួមចំណែក​ក្នុង​ការ​អភិវឌ្ឍ​វិស័យ​កីឡា​អេ​ឡិច​ត្រូ​និក​នៅ​កម្ពុជា​។​ការ​រៀបចំ​ការ​ប្រកួត​នេះ​ពិតជា​មាន​សារៈសំខាន់ ក្នុង​ការ​បង្កើន​ធនធាន​កីឡាករ កីឡាការិនី និង​មន្ត្រី​បច្ចេកទេស ក្នុង​ការ​រៀបចំ​ការ​ប្រកួត ឆ្ពោះទៅ​ឆ្នាំ​២០២៣ ដែល​កម្ពុជា​ទទួល​ធ្វើ​ជា​ម្ចាស់ផ្ទះ​ការ​រៀបចំ​កីឡា​អាស៊ី​អាគ្នេយ៍​លើក​ទី​៣២​។ ជា​ពិសេស​ការ​ប្រកួត​នេះ​មាន​ប្រាក់​រង្វាន់​សរុប ១០០​លាន​រៀល ក្នុង​នោះ​ចំណាត់ថ្នាក់​លេខ​១ ទឹកប្រាក់ ៥០ ០០០ ០០០​រៀល​, លេខ​២ ទឹកប្រាក់ ២៥ ០០០ ០០០​រៀល​, លេខ​៣ ទឹកប្រាក់ ១៥ ០០០ ០០០​រៀល​, លេខ​៤ ទឹកប្រាក់ ៤ ០០០ ០០០​រៀល​។ លើស​ពី​នេះ​ទៅ​ទៀត​ក៏​មាន​ប្រាក់​រង្វាន់​លើកទឹកចិត្ត​សម្រាប់​៤​ក្រុម​ដែល​មិន​បាន​ទៅ​វគ្គ​បន្ត ដោយ​ក្នុង​១​ក្រុម​ទទួល​បាន​ប្រាក់​រង្វាន់ ១ ៥០០ ០០០​រៀល​។

លោក​អគ្គនាយក​ក្រុមហ៊ុន​រូប​នេះ​បាន​បង្ហាញ​នូវ​ការ​ប្តេជ្ញា​ចិត្ត​ខ្ពស់​ថា ក្រុមហ៊ុន​នឹង​បន្ត​ការ​រៀបចំ​នៅ​រដូវ​កាល​ក្រោយ​ៗ​ទៀត ដើម្បី​បន្ត​គាំទ្រ​យ៉ាង​សកម្ម ក្នុង​ការ​ជួយ​ដល់​ការ​អភិវឌ្ឍ​វិស័យ​កីឡា​អេ​ឡិច​ត្រូ​និក​កម្ពុជា​ឲ្យ​កាន់តែ​រីក​ចម្រើន​បន្ថែម​ទៀត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ