ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បាត់ចៅអស់១ម៉ោង​ដើររក ក៏​ឃើញស្នាមដាន​ ជីដូន ជី​តា ស្លុតចិត្ត​

2 ឆ្នាំ មុន
  • បន្ទាយមានជ័យ

ខេត្តបន្ទាយមានជ័យ ៖ ​ក្មេង​ប្រុស​អាយុ​ទើបតែ​​អាយុ​១​ខួប​៧​ខែ​ម្នាក់ បាន​បាត់បង់​ជីវិត​ ខណៈ​រមៀល​ធ្លា.ក់​ចូល​ក្នុង​ទឹកស្រះ​

ខេត្តបន្ទាយមានជ័យ ៖ ​ក្មេង​ប្រុស​អាយុ​ទើបតែ​​អាយុ​១​ខួប​៧​ខែ​ម្នាក់ បាន​បាត់បង់​ជីវិត​ ខណៈ​រមៀល​ធ្លា.ក់​ចូល​ក្នុង​ទឹកស្រះ​ចំងាយ​ប្រមាណ​៣០​ម៉ែត្រ​ខាងកើត​ផ្ទះ​ ដោយ​គ្មាន​អ្នក​ណា​បានដឹង ។

ហេតុការណ៍​​ខាងលើ​នេះ​បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​​បានកើត​​ឡើង​​កាលពី​វេលាម៉ោង​៤​រសៀល​​ថ្ងៃ​ទី​៧​ ខែ​ម​រា ឆ្នាំ​២០២២ នៅ​ភូមិ​ព្រៃ​ច​ង្ហា​កើត ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បូ​រី ខេត្តបន្ទាយមានជ័យ ។

​នគរបាល​ស្រុក​មង្គល​បូ​រី បាន​ឲ្យ​ដឹង​ថា​ ​កុមា​រ៉ា​រង​គ្រោះ​ឈ្មោះ​ខុន ម៉ា​ណែ​ត អាយុ​១​ខួប​៧​ខែ រស់​នៅ​ភូមិ​ព្រៃ​ច​ង្ហា​កើត ឃុំ បន្ទាយ​នាង ស្រុក​មង្គល​បូ​រី មាន​ឪពុក​ឈ្មោះ លាក់ ផានិត អាយុ​៣០​ឆ្នាំ​ និង​ម្តាយ​ឈ្មោះ​រុន លិ អាយុ​២៣​ឆ្នាំ ទៅ​ធ្វើការ​នៅ​ប្រទេស​ថៃ​អស់ហើយ ដោយ​ផ្ញើ​ទុក​កុមា​រា​រង​គ្រោះ​ឲ្យ​នៅ​ជាមួយ​ជីដូន​និង​ជីតា​ជា​អ្នក​មើលថែ ។

​តាម​​ប្រភព​ដដែល​បាន​បញ្ជាក់​ថា​ បើ​​តាម​ការ​ឲ្យ​ដឹង​ពី​ស្ត្រី​​ឈ្មោះ ធៀប ធី អាយុ​៦៣​ឆ្នាំ ដែល​ត្រូវជា​ជីដូន​របស់ក្មេង​រងគ្រោះ​ បាន​​ឱ្យ​ដឹង​​ថា នៅ​មុន​ពេល​កើតហេតុ ​គាត់​រវល់​ដាំបាយ​ក្នុងផ្ទះ​ ហើយ​ចៅ​បាន​ដើរ​លេង​ខាងក្រៅផ្ទះ​ ចំណែក​ជីតា​រវល់​ប្រមូល​ចំបើង​ទុក​នៅ​ជិត​ស្រះ​ ដើម្បី​បណ្តុះ​ផ្សិត ។ សង្ស័យ​ពេល​នោះ​ចៅប្រុស​របស់​គាត់​ដើរ​តាម​ជីតា​ទៅ​ស្រះ​ ដោយ​គាត់​មិន​បានដឹង​ថា​ចៅ​ដើរ​តាម លុះ​ពេល​បាត់​ចៅ​រយៈពេល​ប្រហែល​១​ម៉ោង មិនឃើញ​ចៅ ក៏​នាំ​គ្នា​ដើរ​រក​ ស្រាប់តែ​ឃើញ​ដាន​ស្នាម​រមៀល​ធ្លា.ក់​ទឹកស្រះ នៅ​ខាងកើត​ផ្ទះ​ចំងាយ​ប្រហែល​៣០​ម៉ែត្រ ហើយ​បាន​ចុះ​រាវរក​ក៏​ប្រទះ​ឃើញ​ស.ពចៅ​​ស្លា.ប់​ក្នុង​ទឹកស្រះ មិនដឹង​ពី​ពេល​ណា​នោះ​ឡើយ ។

​នគរបាល​បាន​បញ្ជាក់​ទៀត​ថា ​ក្រោយ​ពី​ទទួល​បាន​ព័ត៌មានខាងលើ​នេះ​​ភ្លាម យើង​បាន​បង្កើត​ក្រុមការងារ​ដើម្បី​ចុះ​ធ្វើការ​ត្រួតពិនិត្យ​សាកស.ព ដែល​មាន​សមាសភាព​ចូលរួម​មាន​​លោក​មេឃុំ​បន្ទាយ​នាង លោកនាយ​ផ្នែក ពិនិត្យ​​កន្លែង​កើតហេតុ ដោយ​លោកនាយ​ប៉ុស្តិ៍​រដ្ឋបាល​ឃុំ​បន្ទាយ​នាង លោក​អនុ​ភូមិ និង​លោក​ប្រធាន​មណ្ឌល​សុខភាព​ឃុំ​បន្ទាយ​នាង ។ ឆ្លង​តាម​ការ​ត្រួតពិនិត្យ​ និងធ្វើកោសល្យ​វិច្ច័យ​រួច​ ពុំ​មាន​ស្លាកស្នាម​អ្វី​ទាក់ទង​នឹង​ករណី​ឃា.តកម្ម​​ឡើយ ​គឺ​​ក្មេង​រង​គ្រោះ​ពិតជា​បាន​ស្លា.ប់​ដោយសារ​លង់ទឹក​ស្រះ​ប្រាកដ​មែន ។

បច្ចុប្បន្ន ស.ព​ក្មេង​ប្រុស​​បាន​ប្រ​គ​ល់​ជូន​ក្រុម​គ្រួសារ​ ដើម្បី​​ចាត់ចែង​ធ្វើបុណ្យ​តាម​ប្រពៃណី​ទាំង​ក្តី​អាឡោះអាល័យ​ជាទី​បំផុត​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ