ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សាលាបណ្តុះបណ្តាលបាលទាត់ថៃ នឹងផ្តល់​អាហារូបការណ៍ដល់កុមារកម្ពុជា ជំនាញ​បាល់ទាត់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានីភ្នំពេញ៖ សាលាបណ្តុះបណ្តាលកីឡាបាល់ទាត់របស់ថៃ Sport Thai Bavaria Academy បានសម្រេចនឹងផ្តល់​អាហារូបករណ៍ ដល់កុមារកម្ពុជា ចាប់ពីអាយុ ៨ឆ្នាំ…

រាជធានីភ្នំពេញ៖ សាលាបណ្តុះបណ្តាលកីឡាបាល់ទាត់របស់ថៃ Sport Thai Bavaria Academy បានសម្រេចនឹងផ្តល់​អាហារូបករណ៍ ដល់កុមារកម្ពុជា ចាប់ពីអាយុ ៨ឆ្នាំ ដល់ ១៦ឆ្នាំ ចំនួនពីរក្រុម ស្មើនឹង ៣០នាក់ លើជំនាញបាល់ទាត់ និងចំណេះទូទៅ។

ក្នុងជំនួបពិភាក្សាការងារជាមួយលោកបណ្ឌិត សុខ សុក្រឹត្យា ទីប្រឹក្សាផ្ទាល់សម្តេចតេជោ ហ៊ុន សែននាយករដ្ឋមន្រ្តី និងជារដ្ឋលេខាធិការ​ក្រសួងទេសចរណ៍ នាថ្ងៃទី៧ ខែមករា ឆ្នាំ២០២២ នៅពហុកីឡដ្ឋានទីក្រុងបាងកក ប្រទេសថៃ លោក Vinij Lertratanachai នាយកសាលាបណ្តុះបណ្តាលកីឡាបាល់ទាត់ Sport Thai Bavaria Academy នឹងផ្តល់អាហារូបករណ៍លើ​វិជ្ជាជីវៈ​បាល់ទាត់ និងចំណេះ​ដឹងទូទៅ ដល់កុមារកម្ពុជា ចាប់ពីអាយុ ៨ឆ្នាំ ដល់ ១៦ឆ្នាំ ដើម្បីជាការរួមចំណែកជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោហ៊ុន​ សែន​ នាយករដ្ឋមន្ត្រីនៃកម្ពុជា​ ដែលតែងតែ​យកចិត្តទុកដាក់ពង្រឹង​ និងអភិវឌ្ឍន៍វិស័យកីឡាជាតិ​ ហើយថ្មីៗនេះ កម្ពុជាទើបទទួលបានមេដាយមាសប៉េតង់ផងដែរ​ ហេតុនេះ​ហើយ ទើប​សាលាបណ្តុះបណ្តាលកីឡាបាល់ទាត់​ Sport Thai Bavaria Academy មានបំណងក្នុងការលើកកម្ពស់​វិស័យកីឡាបាល់ទាត់ដល់កុមារកម្ពុជា។

លោក សុខ សុក្រឹត្យា បានលើកឡើងថា ក្នុងដំណើរទស្សនកិច្ចរបស់លោក នៅសាលាបណ្តុះបណ្តាលកីឡាបាល់ទាត់ Sport Thai Bavaria Academy ដើម្បីស្វែងយល់បទពិសោធន៍នៃការបណ្តុះបណ្តាលក្មេងៗលើវិស័យបាលទាត់នោះ លោកបានជួប​ពិភាក្សាគ្នាជាមួយ​ប្រធានសាលាបណ្តុះបណ្តាលជំនាញបាល់ទាត់ខាងលើនេះ ខណៈសាលាបណ្តុះបណ្តាលដ៏ធំរបស់ថៃនេះ មានដៃគូជាមួយក្លិប Bayern Munich របស់អាល្លឺម៉ង់។

លោក សុខ សុក្រឹត្យា ក៏បានស្នើសុំក្រុមហ៊ុន Freshair Festival Co.LTD ដែលជាក្រុមហ៊ុនរៀបចំព្រឹត្តិការ​ណ៍​ ដើម្បីរៀបចំ​ព្រឹត្តិការណ៍​បាល់ទាត់ជាលក្ខណៈមិត្តភាពរវាងក្រុមកីឡា All Star កម្ពុជា ជាមួយនឹងក្រុមកីឡាបាល់ទាត់ក្លឹបអន្តរជាតិ នាពេលខាងមុខនេះផងដែរ​។

ក្លឹបកីឡាបាល់ទាត់អន្តរជាតិនេះ នឹងមកប្រកួតនៅប្រទេសថៃ ដោយយកទីលានបាល់ទាត់​ Sport Thai Bavaria Academy ជាទីតាំងហាត់មុនការប្រកួត​ ទន្ទឹមនឹងនេះ លោកបណ្ឌិត នឹងនាំយកក្រុមកីឡាអន្តរជាតិ មកទាត់កំដៅម៉ាស៊ីននៅកម្ពុជា​ ដើម្បីចូលរួមលើកស្ទួយវិស័យទេសចរណ៍នៅកម្ពុជា។

សូមបញ្ជាក់ថា គ្រូបង្វឹកនៅក្នុងសាលាបណ្តុះបណ្តាលបាល់ទាត់ខាងលើនេះ គឺភាគច្រើនមកពីប្រទេសអាល្លឺម៉ង់ ហើយ​សាលានេះ បានបើកការបណ្តុះបណ្តាលដល់កុមារថៃជាច្រើននាក់ អស់រយៈពេលជាង ១០ឆ្នាំមកហើយផងដែរ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ