ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដឹងសមត្ថកិច្ចមក ម្នាក់ៗរត់​​បាតជើង​ស​ព្រាត អ្នកខ្លះ​កាន់​កន្ត្រក​មាន់ជល់ អ្នកខ្លះ​រត់​ធ្លាក់ទឹក

3 ឆ្នាំ មុន
  • កណ្តាល

ខេត្តកណ្តាល ៖ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​រលំ ដឹកនាំ​ដោយ​លោក ឡោ សុ​ខៃ នាយ​ប៉ុស្តិ៍​រដ្ឋបាល​បាន​ចុះ​ដេញ​ក្រុម​អ្នក​ញៀន​ល្បែង​ជល់​មាន់​រត់​បាតជើង​ស​ព្រាត អ្នកខ្លះ​កាន់​កន្ត្រក​មាន់ អ្នកខ្លះ​រត់​ធ្លាក់ទឹក ។…

ខេត្តកណ្តាល ៖ កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​រលំ ដឹកនាំ​ដោយ​លោក ឡោ សុ​ខៃ នាយ​ប៉ុស្តិ៍​រដ្ឋបាល​បាន​ចុះ​ដេញ​ក្រុម​អ្នក​ញៀន​ល្បែង​ជល់​មាន់​រត់​បាតជើង​ស​ព្រាត អ្នកខ្លះ​កាន់​កន្ត្រក​មាន់ អ្នកខ្លះ​រត់​ធ្លាក់ទឹក ។ ហេតុ​ការ​ណ៌​នេះ​ធ្វើ​ឡើង នៅ​ថ្ងៃ​ទី​០៨ ខែមករា ឆ្នាំ​២០២២ ក្នុង​ចំការ​ដើម​ពុទ្រា ភូមិ​លេខ​៣ សង្កាត់​ស្វាយ​រលំ ក្រុង​តា​ខ្មៅ ខេត្តកណ្តាល ។

លោក ឡោ សុ​ខៃ នាយ​ប៉ុស្តិ៍​រដ្ឋបាល​ស្វាយ​រលំ បាន​ប្រាប់​អោយ​ដឹង​ថា បន្ទាប់​ពី​មាន​ទទួល​ព័ត៌មាន​ពី​ពលរដ្ឋ​ល្អ​រាយ​ការ​ណ៌​ជូន​លោក​ថា មាន​ក្រុម​អ្នក​ញៀន​ល្បែង​ជល់​មាន់ នាំ​គ្នា​ដឹក​មាន់​ទៅ​ជល់​យ៉ាង​គគ្រឹក​គ្រេ​ក​នោះ លោក​បាន​ដឹកនាំ​កម្លាំង​ប៉ុស្តិ៍​រដ្ឋបាល​ចុះ​ទៅ​តែ​ម្តង ។

ពេល​ចុះ​នោះ ក្រុម​អ្នក​ញៀន​ល្បែង​ដឹង​មុន ដោយ​មាន​អ្នក​ចាំ​មើលផ្លូវ បាន​តេ​ប្រាប់​គ្នា​វា​ធ្វើ​អោយ​ពួក​ក្រុម​ញៀន​ល្បែង​នោះ​នាំ​គ្នា​រត់​បាតជើង​ស​ព្រាត​បែក​គ្នា​អស់​ទៅ ។

ពលរដ្ឋ​បាន​ប្រាប់​អោយ​ដឹង​ថា ពួក​ក្រុម​អ្នក​ញៀន​ល្បែង​ជល់​មាន់​នោះ នាំ​គ្នា​ជល់​មាន់​ស្ទើរ​រៀងរាល់ថ្ងៃ ជា​ពិសេស​ថ្ងៃ​សៅរ៌ និង​ថ្ងៃអាទិត្យ​តែ​ម្តង ប្រមូលផ្តុំ​គ្នា​លេង​ភ្នាល់​ចាក់​លុយ​មួយគូ​ៗ ជិត​រាប់​លាន​រៀល​ស្រែក​ហ៊ោ​រក​ញ្ច្រៀ​វ មិន​ញញើត​សមត្ថកិច្ច​មូលដ្ឋាន​ទាល់តែ​សោះ ។

ដោយឡែក​ពលរដ្ឋ​បាន​សំណូមពរ​អោយ​សមត្ថកិច្ច​គ្រប់​ជាន់ថ្នាក់​មេត្តា ជួយ​បង្ក្រាប​ករណី​ល្បែង​ជល់​មាន់​នេះ​ផង មើលឃើញ​ថា នៅ​សង្កាត់​ស្វាយ​រលំ និង​សង្កត់​សិ​ប្បូរ ក្រុង​តា​ខ្មៅ សម្បូរ​ណាស់ ។ ពួក​គាត់​បន្ថែម​ថា បើ​ល្បែងស៊ីសង​នៅ​តែ​មាន​កើតឡើង​រីក​ដូច​ផ្សិត​បែប​នេះ តើ​ភូមិ​ឃុំ មាន​សុវត្ថិភាព​នៅ​ត្រង់​ណា ។ ហើយ​ល្បែងស៊ីសង ជាដើម​ចម​នៃ​បទល្មើស ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ