ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គោ​យន្ត​កន្ត្រៃ​ចត​ចោល​លើ​ទ្រូងផ្លូវ ស្ត្រី​ម្នាក់​ជិះ​ម៉ូតូ​មក​បុក​ពីក្រោយ​ពេញទំហឹង

4 ខែ មុន
  • បន្ទាយមានជ័យ

ស្ត្រី​ចំណាស់​វ័យ​៦៧​ឆ្នាំ​ម្នាក់ ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ជិះ​ម៉ូតូ​បុក​គូថ​ជាមួយ​រ៉ឺ​ម៉ក់​គោ​យន្ត​កន្ត្រៃ ដែល​ចត​ចោល បណ្តាល​ឲ្យ​

ខេត្តបន្ទាយមានជ័យ ៖ ស្ត្រី​ចំណាស់​វ័យ​៦៧​ឆ្នាំ​ម្នាក់ ជួប​គ្រោះថ្នាក់​ចរាចរណ៍ ដោយ​ជិះ​ម៉ូតូ​បុក​គូថ​ជាមួយ​រ៉ឺ​ម៉ក់​គោ​យន្ត​កន្ត្រៃ ដែល​ចត​ចោល បណ្តាល​ឲ្យ​រង​របួសធ្ងន់ បាក់ជើង​ម្ខាង និង​ក្បាល​។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ម៉ោងជាង​៥​ល្ងាច ថ្ងៃ​ទី​៥ ខែមករា ឆ្នាំ​២០២២ នៅ​លើ​ដងផ្លូវ​ជាតិ​លេខ​៥៨ ស្ថិត​ក្នុងភូមិ​ថ្ម​រមៀល​លិច ឃុំ​បន្ទាយឆ្មារ ស្រុក​ថ្មពួក​។

ជន​រង​គ្រោះ​ក្នុង​ហេតុការណ៍​ខាងលើ​នេះ​មានឈ្មោះ ឆេ​ង បុប្ផា មាន​ទីលំនៅ​ក្នុងភូមិ​-​ឃុំ​កើតហេតុ​ខាងលើ​។

Picture

បើ​តាម​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ថា មុន​កើតហេតុ ជន​រង​គ្រោះ​បាន​បើកបរ​ម៉ូតូ​ម៉ាក​សង់​សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០០៩ ពី​ទិស​ខាង​លិចទៅ​ទិស​ខាងកើត លុះ​មក​ដល់​ចំណុច​កើតហេតុ មិនដឹង​ជា​យ៉ាងម៉េច ស្រាប់តែ​ទៅ​បុក​គូថ​រ៉ឺ​ម៉ក់​គោ​យន្ត​កន្ត្រៃ ដែល​ចត​ទុក​ចោល​លើ​ទ្រូងផ្លូវ បណ្តាល​ឲ្យ​រង​របួសធ្ងន់​តែ​ម្តង​។

ប្រភព​ដដែល​បន្ត​ថា នៅ​ចំណុច​កើតហេតុ​នោះ គេ​ឃើញ​មាន​គោ​យន្ត​កន្ត្រៃ​បាន​ចត​ជា​២​ជួរ​ដែល​រ៉ឺ​ម៉ក​គោ​យន្ត​កន្ត្រៃ​ជាប់​ពាក់ព័ន្ធ​នឹង​គ្រោះថ្នាក់​ខាងលើ​នេះ មិន​ត្រឹមតែ​មិន​បាន​ចត​តាម​ចិញ្ចើម​ផ្លូវ​ទេ ថែម​ទាំង​ចត​នៅ​លើ​ទ្រូងផ្លូវ​ឈាន​ចូល​ដល់​ខាង​ផ្លូវ​រថយន្ត​ទៀត​ផង​។

Picture

ក្រោយ​ពេល​កើតហេតុ កម្លាំង​នគរបាល​ព្រំដែន​គោក​លេខ​៨០៧ ប៉ុស្តិ៍​ក្រឡ​ចាស់ ដែល​នៅ​ជិត​នោះ បាន​ចុះ​ដល់​កន្លែង​កើតហេតុ ជួយ​អន្តរាគមន៍​ហៅ​រថយន្ត​សង្គ្រោះ​ដឹក​ជន​រង​គ្រោះ​ទៅ​កាន់​មន្ទីរពេទ្យ​ភ្លាម​ៗ និង​យក​វត្ថុ​តាង​ពាក់ព័ន្ធ​ម៉ូតូ និង​រ៉ឺ​ម៉ក់​គោ​យន្ត​កន្ត្រៃ ទៅ​រក្សា​ទុក​នៅ​ប៉ុស្តិ៍​ដើម្បី​ប្រគល់​ឲ្យ​ជំនាញ​ចាត់ចែង​បន្ត​។

បើ​តាម​នគរបាល​ព្រំដែន​គោក​ប៉ុ​ស្តិ័​ក្រឡ​ចាស់ បាន​ប្រាប់​ថា ភាគី​រ៉ឺ​ម៉ក់​គោ​យន្ត​កន្ត្រៃ ពាក់ព័ន្ធ​នេះ គឺជា​អ្នក​រស់នៅ​ក្នុង​ឃុំ និង​ស្រុក​បន្ទាយ​អំពិល ខេត្តឧត្តរមានជ័យ ហើយ​ថា ម្ចាស់​គោ​យន្ត​នេះ​បាន​ចត​ចោល ហើយ​រវល់​តែ​នាំ​គ្នា​ទៅ​ផឹកស្រា​នៅ​តូប​អ្នកលក់​ចាប់ហួយ​ជិត​នោះ​។

Picture

ប្រភព​ដដែល​បន្ត​ថា ក្រោយ​កើតហេតុ គឺ​មាន​បុរស​ម្នាក់​ស្លៀកពាក់​ស៊ី​វិល ដោយ​សង្ស័យ​ស្រវឹងស្រា​ផង​នោះ បាន​ចុះ​ពី​រថយន្ត​១​គ្រឿង​មិន​ស្គាល់ ម៉ាក​ពាក់​ស្លាក​លេខ​ខេមរភូមិន្ទ មក​និយាយ​វែកញែក​ទំនងជា​ចង់​ជួយ​អន្តរាគមន៍ ដោយ​ថា​រ៉ឺ​ម៉ក់​គោ​យន្ត​កន្ត្រៃ​ខាងលើ​មិន​បាន​ខុស ដោយ​ធ្វើ​ដូច​ខ្លួន​ជា​សមត្ថកិច្ច​ជំនាញ​អ៊ីចឹង​។

Picture

តាម​ប្រ​ពពីម​ន្ត្រី​ជំនាញ​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​ប្រាប់​កោះសន្តិភាព​ថា បើ​តាម​មាត្រា​លេខ​៨៣ នៃ​ច្បាប់​ចរាចរណ៍​ផ្លូវគោក ទ្រូងផ្លូវ គឺ​សម្រាប់​មធ្យោបាយ​យានយន្ត​ធ្វើ​ដំណើរ បើ​ចត​ដោយសារ​យានយន្ត​ខូច គឺ​ត្រូវ​ដាក់​សញ្ញា​ណាមួយ​ពី​ចម្ងាយ​ដើម្បី​ជា​ដំណឹង តែបើ​ចត​យានយន្ត​លើ​ទ្រូងផ្លូវ​គ្មាន​សញ្ញា​ចរាចរណ៍ និង​បង្ក​ឲ្យ​មាន​របួស​ដល់​អ្នក​ដទៃ នឹង​ជាប់​បណ្តឹងរដ្ឋបវេណ្ណី ហើយ​បើ​អ្នក​រង​គ្រោះ​អសមត្ថភាព​ធ្វើ​ការងារ ឬ​សម្រាក​ព្យាបាល​លើស​ពី​៨​ថ្ងៃ​នោះ នឹង​ជាប់​បណ្តឹងអាជ្ញា អាច​ទទួល​នៅ​ការ​ផាកពិន័យ ឬ​ទទួលទោស​ទណ្ឌ​តាម​ផ្លូវច្បាប់​ទៀត​ផង​៕