រាជធានីភ្នំពេញ ៖ តាមការស្រាវជ្រាវអោយដឹងថា យុវវ័យជាច្រើនមិនសូវជាមានផ្នត់គំនិតចេះគ្រប់គ្រងហិរញ្ញវត្ថុ ឬចាយអោយត្រូវនឹងតម្រូវការណាស់ ។ យុវជន យុវនារីខ្លះ បានប្រើប្រាស់ពេលវេលា និងមាសប្រាក់របស់ខ្លួនទៅក្នុងរឿងដែលមិនសូវជាផ្តល់ប្រយោជន៍អោយពួកគេនោះទេ ។ នៅក្នុងអាយុ ២០ ផ្លាយ អ្នកខ្លះចាយវាយលុយកាក់សឹងតែមិនគ្រប់ និងមិនស័ក្តិសមទៅនឹងចំណូលដែលខ្លួនមាន អាចថា សុំលុយម៉ែឪមកចាយទៀត ។ ដូច្នេះអ្នកគួរធ្វើរឿងទាំងនេះ មុនពេលអ្នកមានអាយុលើស ៣០ ឆ្នាំ ៖
![Picture]()
រឿងទី ១ ដែលអ្នកគួរធ្វើ និងតាមដានការចំណាយរបស់អ្នក៖ ប្រសិនបើអ្នកមិនចង់ទឹកភ្នែកក្រោយអាយុ ៣០ ឆ្នាំ អ្នកគួរចាប់ផ្តើមគិតគូររឿងចំណូលចំណាយឡើងវិញ តាមដានថា ប្រាក់ចំណាយច្រើនជាងប្រាក់ចំណូលទេ បើច្រើនជាងអ្នកត្រូវរកវិធីកាត់បន្ថយការចំណាយ ។
![Picture]()
រឿងទី ២ ដែលអ្នកគួរធ្វើ និងរស់នៅដោយប្រើជីវិតសាមញ្ញ ៖ ត្រូវទុកជីវិតបែបហាយសូ របស់អ្នកនៅអោយឆ្ងាយសិន សន្សំប្រាក់តាមលទ្ធភាពដែលអ្នកអាចធ្វើបាន ចៀសវាងយកប្រាក់ទៅទិញរបស់ប្រណីតៗ និងថ្លៃៗ ។ ហើយអ្នកត្រូវគិតថា បើសន្សំប្រាក់មិនទាន់មានគោលដៅ ក៏ត្រូវគិតថា សន្សំប្រាក់ក្នុងគ្រាមានអាសន្នដែរ ។
![Picture]()
រឿងទី ៣ ដែលអ្នកគួរធ្វើ និងកុំខ្ចីលុយគេសម្រាប់ហ៊ឺហារ ឬគ្រាន់តែបង្អួតគេ ៖ ប្រសិនបើអ្នកមានគម្រោងខ្ចីលុយគេ ឬបង់រំលស់ សួរខ្លួនឯងយកលុយនោះ មកដើម្បីអ្វី ? តើយកមកទិញរបស់ថ្លៃៗបង្អួតគេ ឬខ្ចីលុយគេមកប្រើប្រាស់ជាប្រយោជន៍ ដូចបង់ថ្លៃសាលារៀន ធ្វើអាជីកម្មអ្វីមួយ ឬទិញផ្ទះ វិនិយោគ ។ល។ ប្រើសិនបើអ្នកខ្ចីលុយគេដើម្បីវិនិយោគទាំងនេះ អ្នកគួរខ្ចី ។
![Picture]()
រឿងទី ៤ ដែលអ្នកគួរធ្វើ និងបង្កើតក្តីសុបិន្តរយៈពេលខ្លីសិន ៖ នៅពេលអ្នកសន្សំប្រាក់ អ្នកត្រូវមានគោលដៅខ្លីមួយទៅលើប្រាក់សន្សំនេះ ដូចជា ហានិភ័យពេលបាត់បង់ការងារធ្វើភ្លាមៗ ប៉ុន្តែប្រសិនបើអ្នកមានគោលដៅវែងឆ្ងាយរឹតតែល្អ ព្រោះវានឹងជំរុញទឹកចិត្តអ្នកអោយសន្សំបានកាន់តែច្រើន ។ ជាការពិតប្រសិនបើអ្នកមិនមានគោលដៅ នោះអ្នកនឹងគិតថា សន្សំលុយដើម្បីអ្វី ! ដូចនេះអ្នកត្រូវរកអោយឃើញនូវគោលដៅច្បាស់លាស់របស់មួយអោយបាន ។
![Picture]()
រឿងទី ៥ ដែលអ្នកគួរធ្វើ និងរៀនទទួលយកហានិភ័យដែលនឹងកើតមាន ៖ ប្រសិនជាអ្នកនៅក្មេង គួររៀនទទួលយកហានិភ័យ ទទួលយកនូវអ្វីដែលអ្នកបានគណនា តែមិនដូចប្រាថ្នា នោះភាពវ័យក្មេងរបស់អ្នកនឹងអាចរៀនពីវាបានច្រើន ។ នៅពេលអ្នករៀនអំពីហានិភ័យនានាអំពីប្រាក់កាក់ នោះអ្នកនឹងអាចកសាងសមត្ថភាពការគិត និងកាន់តែប្រុងប្រយ័ត្ន មុនពេលអ្នកសម្រេចចិត្តលើអ្វីមួយ ។ មួយវិញទៀតបរាជ័យមិនមែនជាឧបសគ្គ សម្រាប់រារាំងភាពជោគជ័យរបស់អ្នកទេ បើអ្នកបរាជ័យពីវ័យក្មេងនោះអ្នកនៅមានឱកាសច្រើនដើម្បីកែប្រែវា ។
យុវវ័យគួរត្រៀម ឬគណនាសម្រាប់ការផ្លាស់ប្តូរជីវិតខ្លួនឯង ដែលអ្វីមួយដែលនឹងអាចកើតមាន ដូចជាការផ្លាស់ប្តួរទីកន្លែងដែលអាចអោយអ្នកមានឱកាសការងារកាន់តែច្រើន សន្សំលុយសម្រាប់រៀនជំនាញ ឬការបណ្តុះបណ្តាលបន្ថែម ចាប់យកការងារថ្មីនៅក្រុមហ៊ុនផ្សេង ដោយទទួលបានប្រាក់ខែតិច ប៉ុន្តែមានសក្តានុពលខ្លាំងជាងមុន ។ អ្នកត្រូវដឹងថា មនុស្សកាន់តែចាស់កាន់តែមានទំនួលខុសត្រូវច្រើន ដូចនេះបានជាអ្នកត្រូវប្រឹងនិងសន្សំប្រាក់ នៅពេលអ្នកមានទំនួលខុសត្រូវតិច ៕ ប្រភព ៖ investopedia
ចែករំលែកព័តមាននេះ