រាជធានីភ្នំពេញ ៖ នៅក្នុងលោកយើងនេះ អ្វីក៏មនុស្សអាចផលិតបានដែរ សូម្បីតែរបស់របរប្រើប្រាស់ប្រភេទណាក៏ដោយ ក៏អាចដាំពេជ្ រនិងមាសសុទ្ធបានដែរ ដែលបានធ្វើអោយតម្លៃរបស់វានេះខ្ពស់កប់ពពកតែម្តង ។ បើរបស់របរប្រើប្រាស់ធម្មតា នោះប្រាកដណាស់ថា តម្លៃត្រឹមរាប់ពាន់ ឬរាប់ម៉ឺនដុល្លារប៉ុណ្ណោះ ប៉ុន្តែនៅពេលដែលយើងតុបតែងលើខ្លួនវាបន្ថែមដោយដាំពេជ្រ មាសសុទ្ធ ត្បូងមរកត នានា នោះវានឹងកើនតម្លៃរហូតដល់រាប់លានដុល្លារតែម្តង ។
តោះ ! មកមើលទូរទស្សន៍ដែលថ្លៃបំផុតក្នុងលោក បន្ទាប់ពីវាត្រូវបានស្រោបដោយមាសសុទ្ធ និងមាសពណ៌ផ្កាឈូក ។
![Picture]()
ទូរទស្សន៍ Stuart Hughes Prestige HD Supreme Rose Edition មានតម្លៃ 2.26 លានដុល្លារអាមេរិក ធ្វើឱ្យក្លាយជាទូរស្សន៍ថ្លៃបំផុតក្នុងលោករហូតមកដល់ពេលបច្ចុប្បន្ន ។ វាត្រូវបានផលិតដោយបច្ចេកវិទ្យាទំនើប និងប្រណីតបំផុត ជាមួយនឹងការស្រោបដោយមាស 28 គីឡូក្រាម និងមាសផ្កាឈូក 18 គីឡូក្រាម ផងដែរ ។ វាជាទូរទស្សន៍ផលិតដោយពណ៌ផ្កាឈូកតែមួយគត់ ដែលបានដាំត្បូងពេជ្រដ៏មានតម្លៃបំផុត ដូចជា Sunstone និង Amethyst ហើយវាក៏ត្រូវបានស្រោបដោយស្បែកក្រពើផងដែរ ។
Sunstone
Amethyst វាមានគ្រាប់ពេជ្រចំនួន 72 គ្រាប់ ហើយអ្វីដែលធ្វើឱ្យទូរទស្សន៍នេះលេចធ្លោនោះគឺ ស្បែកសត្វក្រពើត្រូវបានដេរដោយដៃនៅលើស្រទាប់អេក្រង់ខាងក្នុង ៕ ប្រភព៖ Wealthygorilla
ចែករំលែកព័តមាននេះ