ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​ជនសង្ស័យ​២​នាក់ ក្រោយ​ពី​បោះ​ថ្នាំ​ញៀន​ចោល​ទៅ​លើ​ដី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ក្រោយ​ពី​រូបគេ​បាន​បោះ​ថ្នាំ​ញៀន​មួយ​កញ្ចប់​ចោល​ទៅ​លើ​ដី ពេល​សមត្ថកិច្ច​ធ្វើការ​ប្រដេញ​ឆែកឆេរ ។

រាជធានី​ភ្នំពេញ ៖ បុរស​ពីរ​នាក់​ត្រូវ​បាន​ឃាត់ខ្លួន​ក្រោយ​ពី​រូបគេ​បាន​បោះ​ថ្នាំ​ញៀន​មួយ​កញ្ចប់​ចោល​ទៅ​លើ​ដី ពេល​សមត្ថកិច្ច​ធ្វើការ​ប្រដេញ​ឆែកឆេរ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ៩​និង​៣០​នាទី​យប់​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០១៦ ត្រង់​ចំណុច បូ​រី​ហ្គ្រេ​ន​ភ្នំពេញ ស្ថិត​ក្នុង​សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ​។ បុរស​ដែល​ត្រូវ​ឃាត់ខ្លួន​នោះ​មានឈ្មោះ សំ ប្រុស អាយុ​២៤​ឆ្នាំ មុខរបរ​អ្នក​លើក​អីវ៉ាន់ ស្នាក់​នៅ​ឃ្លាំងទំនិញ​ក្នុងភូមិ​កៀន​ឃ្លាំង សង្កាត់​ឃ្មួ​ញ ខណ្ឌ​សែន​សុខ មានស្រុក​កំណើត​ភូមិ​អូរ​ឃ្ល​ង ឃុំ​ត្រពាំង​ច្រេះ ស្រុក​កូន​មុំ ខេត្តរតនគិរី ម្នាក់​ទៀត​មានឈ្មោះ កែវ លី អាយ​៣៣​ឆ្នាំ មុខរបរ​កម្មករ​លើក​អីវ៉ាន់ ស្នាក់​នៅ​ជាមួយ​គ្នា​មានស្រុក​កំណើត​ភូម​ផ្សារ​លិច សង្កាត់​ព្រែក​ព្នៅ ខណ្ឌ​ព្រែក​ព្នៅ ជិះ​ម៉ូតូ​ម៉ាក​ស្មាស​ពណ៌​ខ្មៅ ពាក់​ស្លាក​លេខ​សៀមរាប 1A-1518 ។

តាម​ប្រភព​ព័ត៌មាន​ពី​កម្លាំង​អន្តរាគមន៍​ពិសេស​ក្រុង បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​កម្លាំង​ខាងលើ​សហ​ការណ៍​ជាមួយ​កម្លាំង​សមត្ថកិច្ច​មូលដ្ឋាន​បាន​ចុះ​ល្បាត​ក្នុងភូមិ​សាស្ដ្រ​របស់​ខ្លួន លុះ​មក​ដល់​ចំណុច​កើតហេតុ​ស្រាប់តែ​មាន​បុរស​ពីរ​នាក់​ខាងលើ​មាន​សភាព​គួរ​ឲ្យ​សង្ស័យ ទើប​កម្លាំង​ខាងលើ​បាន​ធ្វើការ​ប្រដេញ​បម្រុង​ឃាត់​សួរ តែ​ពេល​នោះ​បុរស​ខាងលើ​បាន​ទម្លាក់​ថ្នាំ​ញៀន​ចេញពី​ដៃ​របស់​អ្នក​អង្គុយ​ពីក្រោយ​ទៅ​លើ​ដី បំណង​បំបាត់ភស្ដុតាង តែ​ត្រូវ​បាន​សមត្ថកិច្ច​មើលឃើញ​ហើយក៍​បាន​ប្រដេញ​ឃាត់ខ្លួន​យក​មក​សួរនាំ​នៅ​ប៉ុស្ដិ៍​នគរបាល​មូលដ្ឋាន ។

ហើយ​ក្រោយ​ពី​ធ្វើការ​សាកសួរ​រួច​មក​បុរស​ដែល​ត្រូវ​បាន​ឃាត់ខ្លួន​ខាងលើ រូបគេ​បាន​សារភាព​ថា ពួក​គេ​បាន​ទិញ​ថ្នាំ​ញៀន​មក​ពី​ម្ដុំ​ស្វាយប៉ាក​តំលៃ​៦​ម៉ឺន​រៀល បំណង​យក​ទៅ​ជក់​នៅ​កន្លែង​ស្នាក់​នៅ​របស់​គេ លុះ​មក​ដល់​ចំណុច​ខាងលើ​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​តែ​ម្ដង​។  ក្រោយ​ពេល​កើតហេតុ​អ្នក​ទាំង​ពីរ​ត្រូ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​នៅ​ប៉ុស្ដិ៍​នគរបាល​រដ្ឋបាល​ឃ្មួ​ញ និង​បញ្ជូន​ជនសង្ស័យ​ទាំង​ពីរ​ទៅ​កាន់​អធិការដ្ឋាន​ខណ្ឌ​សែន​សុខ​រង់ចាំ​ការ​ដោះស្រាយ​តាម​នីតិវិធី ៕