ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដី​ និង​គម្រោង​អភិវឌ្ឍន៍​ក្នុង​តំបន់​អរិយ​ក្សត្រ​កម្រើក​ឡើង​វិញ​ក្រោយគម្រោង​សង់ស្ពាន​ឆ្លងទន្លេ​កាន់តែ​ច្បាស់

2 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ អ្នក​វិនិយោគ ​និង​អ្នក​វាយតម្លៃ​អចលនទ្រព្យ បាន​អះអាង​ថា​ ហាងឆេង​ដី​នៅ​តំបន់​អរិយ​ក្សត្រ បាន​កម្រើក​ឡើង​វិញ​ក្រោយ​ពី​សញ្ញា​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ពី​ភ្នំពេញ​ទៅ​កាន់​តំបន់​នោះ​កាន់តែ​ច្បាស់​ក្រោម​ជំនួយ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ ​។ លោក គី​ម…

រាជធានី​ភ្នំពេញ ៖ អ្នក​វិនិយោគ ​និង​អ្នក​វាយតម្លៃ​អចលនទ្រព្យ បាន​អះអាង​ថា​ ហាងឆេង​ដី​នៅ​តំបន់​អរិយ​ក្សត្រ បាន​កម្រើក​ឡើង​វិញ​ក្រោយ​ពី​សញ្ញា​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ពី​ភ្នំពេញ​ទៅ​កាន់​តំបន់​នោះ​កាន់តែ​ច្បាស់​ក្រោម​ជំនួយ​របស់​ប្រទេស​កូរ៉េ​ខាងត្បូង​ ​។

លោក គី​ម ហ៊ា​ង ប្រធាន​ក្រុមហ៊ុន​អចលនទ្រព្យ​ KW Cambodia និយាយ​ថា ដំណឹង​ពី​គម្រោង​សាងសង់​ស្ពាន​ពី​រាជធានី​ភ្នំពេញ​ទៅ​តំបន់​អរិយ​ក្សត្រ​នេះ បាន​ធ្វើ​ឱ្យសកម្មភាព​ដីធ្លីនៅ​ទីនោះ​កម្រើក​ឡើង​វិញ បន្ទាប់​ពី​ស្ងាត់​ប្រមាណ​ជា ​២ ​ឆ្នាំ ដោយសារ​តែ​ជំងឺ​កូ​វី​ដ​១៩ ។ ទោះ​យ៉ាងណា​លោក​បញ្ជាក់​ថា នៅ​ពេល​គម្រោង​ស្ពាន​សាងសង់​រួចរាល់ តម្លៃ​អចលនទ្រព្យ​ក្នុង​នោះ​នឹងឡើងថ្លៃ​ខ្លាំង​បន្ថែម​ទៀត​ទេ ដោយសារ​វា​បាន​ឡើង​ ៣ ​ឆ្នាំ​មក​ហើយ ​។

អ្នក​រកស៊ី​ដីធ្លី​ខ្លះ​និយាយ​ថា ​ដី​តំបន់​អរិយ​ក្សត្រ​បច្ចុប្បន្ន​នេះ មាន​តម្លៃ​ពី​ ៨០​ ទៅ​ ១០០​ ដុល្លារ​ក្នុងមូ​យ​ម៉ែត្រ សម្រាប់​តំបន់​ដែល​មាន​ផ្លូវ​ និង​មនុស្ស​រស់នៅ​ច្រើន ប៉ុន្តែ​សម្រាប់​តំបន់​ឆ្ងាយ​ៗមិន​ទាន់​មាន​ផ្លូវ​ និង​ហេដ្ឋារចនាសម្ព័ន្ធ​មាន​តម្លៃ​ពី ​២០ ​ទៅ ​៣០ ​ដុល្លារ​ក្នុង​ម៉ែត្រការ៉េ ​។ តំបន់​អរិយ​ក្សត្រ​ត្រូវ​គេ​មើលឃើញ​ថា ​មាន​សក្តានុពល​សម្រាប់​ការ​សាង​អគា​ស្នាក់​នៅ ដោយសារ​ជា​តំបន់​ជាប់មាត់​ទន្លេ​ដែល​មាន​ខ្យល់អាកាស​ល្អ​ ។

លោក គី​ម ហ៊ា​ង ឱ្យដឹង​ថា ​តំបន់​អរិយ​ក្សត្រ​ជា​តំបន់​ដ៏​ល្អ ដី​មាន​ទំហំ​ធំ​ៗ និង​អាច​សាងសង់​លំនៅ​ដ្ឋា​ន​តម្លៃ​ក្រោម​មធ្យម​បាន ​។ លោក​ថា ​ដំណឹង​ពី​គម្រោង​សាងសង់​ស្ពាន​នេះ​នឹង​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​កាន់តែ​សម្រុក​ទៅ​ទិញ​អចលនទ្រព្យ ក្នុង​តំបន់​នោះ ​និង​ជួយ​ឱ្យ​គម្រោង​នានា ដែល​បាន​រាំងស្ទះ​ប្រមាណ ​២ ​ឆ្នាំ​មកនេះ ចាប់ផ្ដើម​សកម្មភាព​ឡើង​វិញ​ផង​ដែរ​ ។

លោក ​សំ សុខ​នឿ​ន ​ប្រធាន​សមាគម​អចលនទ្រព្យ​សកល បានឱ្យ​ដឹងផង​ដែរ​ថា​ ស្ពាន​ត​ភ្ជាប់​ពី​ភ្នំពេញ​ទៅ​អរិយ​ក្សត្រ នឹង​ជួយ​ឱ្យ​តំបន់​ទាំង​ពីរ​នេះ​ខិត​ជិត​រកគ្នា ពលរដ្ឋ​ងាយស្រួល​ទៅ​មក​ហើយ​សកម្មភាព​ពាណិជ្ជកម្ម និង​ការ​បណ្តាក់ទុន​នានា​កាន់តែ​ងាយស្រួល​ ។ លោក​ថា បច្ចុប្បន្ន​នេះ​មាន​អ្នក​វិនិយោគ​មួយ​ចំនួន​ត្រៀម​ដី ត្រៀម​ទីតាំង​សម្រាប់​គម្រោង​របស់​ខ្លួន​រួច​ទៅ​ហើយ និង​រង់​ចាំតែ​ការ​សាងសង់​ស្ពាន​លេច​ជា​រូបរាង​ប៉ុណ្ណោះ​ ។

ក្នុង​ឱកាស​អញ្ជើញ​ចូលរួម​បើក​ការដ្ឋាន​សាងសង់ និង​លើក​កម្រិត​គុណភាព​ផ្លូវជាតិ​លេខ ​៤៨​ កាលពី​ថ្ងៃ​ទី ​៣ ​ខែមករា ​ឆ្នាំ ​២០២២​ជាមួយ​សម្តេច​នាយក​រដ្ឋមន្ត្រី​កម្ពុជា ​ឯកឧត្ដម​ឯកអគ្គរដ្ឋទូត​កូរ៉េ​ប្រចាំ​នៅ​កម្ពុជា ​បាន​ប្រកាស​ពី​គម្រោង​ជំនួយ​របស់​ប្រទេស​កូរ៉េ​ក្នុង​ការ​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ភ្ជាប់​ភ្នំពេញ​ទៅ​អរិយ​ក្សត្រ​នេះ ដែល​នឹង​ធ្វើឱ្យ​តំបន់​អរិយ​ក្សត្រ​ក្លាយជា​ទីក្រុង​រណប​មួយ នា​ពេល​ខាង​មុខ​ផង​ដែរ​ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ