គូប្រកួតដណ្ដើមប្រាក់លានក្នុងសប្ដាហ៍នេះ ជើងខ្លាំងប៉ះគ្នាកក្រើកសង្វៀនទៀតហើយ
- ភ្នំពេញ
រាជធានីភ្នំពេញ ៖ គូប្រកួតដណ្ដើមប្រាក់លានខារ៉ាបាវ នៅលើសង្វៀនស៊ីអិនស៊ី ថ្ងៃសៅរ៍ទី៨ មករា ខាងមុខនេះ សុទ្ធតែជាកំពូល
រាជធានីភ្នំពេញ ៖ គូប្រកួតដណ្ដើមប្រាក់លានខារ៉ាបាវ នៅលើសង្វៀនស៊ីអិនស៊ី ថ្ងៃសៅរ៍ទី៨ មករា ខាងមុខនេះ សុទ្ធតែជាកំពូល
រាជធានីភ្នំពេញ ៖ គូប្រកួតដណ្ដើមប្រាក់លានខារ៉ាបាវ នៅលើសង្វៀនស៊ីអិនស៊ី ថ្ងៃសៅរ៍ទី៨ មករា ស្អែកនេះ សុទ្ធតែជាកំពូលអ្នកប្រដាល់ជើងខ្លាំងបាត់មុខពីលើសង្វៀនយូរណាស់មកហើយ ដូច្នេះគេរំពឹងថាពិតជាកក្រើកសង្វៀនមិនខានឡើយ ។
កីឡាករជី ឆៃលី មកពីសមាគមកីឡាប្រដាល់កងយោធពលខេមរភូមិន្ទ ប៉ះជាមួយកីឡាករស៊ឺន ថៃសាន់ មកពីក្លិបជ្រៃសែនជ័យខេត្តកកំពង់ស្ពឺ ។ រវាងគូនេះសុទ្ធតែជាអ្នកប្រដាល់ដែលមានបទពិសោធន៍ប្រកួតនៅលើសង្វៀនយូរឆ្នាំមកហើយដូចគ្នា ប៉ុន្តែពួកគេមិនត្រឹមតែមិនធ្លាប់ប៉ះគ្នាពីមុនមកនោះទេ ថែមទាំងបានបាត់មុខពីលើសង្វៀនប្រកួតយូរឆ្នាំមកហើយដូចគ្នាទៀត។
កីឡាករជី ឆៃលី គេជាអ្នកប្រដាល់មួយរូបដែលមានស្នៀតកែងនិងជង្គង់ល្អបំផុត ហើយថែមទាំងអាចវាយចេញបានរហ័ស ហើយមានទម្ងន់ធ្ងន់ទៀតផង ។ ម្យ៉ាងវិញទៀត ឆៃលី អត់ដែលចេះខ្លាចអ្នកណាផ្ដាស់ឡើយ ឱ្យតែប៉ះវាយទាំងអស់ ។ ប៉ុន្តែគេក៏កំពុងតែរង់ចាំមើលដែរ ថាការមកប៉ះជាមួយកីឡាករស៊ឺន ថៃសាន់ គេអាចបំបាក់ធ្មុងថៃសាន់ បានឬអត់នោះទេ ។ តាមពិតទៅស៊ឺន ថៃសាន់ក៏មិនអន់នោះដែរ ស្នៀតកែងនិងជង្គង់អាចប្រើការបានយ៉ាងល្អដូចគ្នា នៅមានស្នៀតជើងនិងស្នៀតកណ្ដាប់ដៃទៀត ដែលគេធ្លាប់ធ្វើឱ្យគូចាញ់បាក់ស្បាតមិនតិចនាក់នោះទេ ។ ម្យ៉ាងវិញទៀតលើកនេះគឺជាការប្រកួតដណ្ដើមប្រាក់លាន ពួកគេម្នាក់ៗសុទ្ធតែចង់ក្លាយជាម្ចាស់ប្រាក់លានដូចគ្នាទៀត ការប៉ះគ្នារវាងគេទាំងពីរលើកនេះពិតជាកក្រើកសង្វៀនមិនខានឡើយ។
កីឡាករលាភ រដ្ឋា មកពីក្លិបដីឡូតិ៍មានរិទ្ធប៉ះជាមួយ កីឡាករអ៊ូច បូរិទ្ធ ក្លិបគុជសាកីឡា ។ គូនេះក៏ធ្វើឱ្យអ្នកតាមដានការប្រកួតចង់ដឹងដូចគ្នា ថាអ្នកណាជាម្ចាស់ប្រាក់លានខារ៉ាបាវលើកនេះ ។ គេទាំងពីរសុទ្ធតែជាអ្នកប្រដាល់ចាស់វស្សាដូចគ្នា បើនិយាយពីបទពិសោធន៍ប្រកួតនៅលើសង្វៀនវិញនោះ គឺមិនតិចឆ្នាំនោះទេ ក៏ប៉ុន្តែពីមុនមកអត់ដែលជួបគ្នាទាល់តែសោះ។
លាភ រដ្ឋា អ្នកណាមិនល្បីថាគេជាជើងខ្លាំងពីមុនមកនោះ អ្នកប្រដាល់ជើងចាស់ម្នាក់នេះក៏ធ្លាប់ធ្វើឱ្យគូប្រកួតចាញ់សន្លប់នៅលើសង្វៀនមិនតិចនាក់នោះទេ ។ ប៉ុន្តែជាមួយនឹងការបាត់មុខពីលើសង្វៀនយូឆ្នាំមកនេះអត់ដឹងថា ថ្វីដៃប្រកួតរបស់គេនៅល្អដូចមុនឬយ៉ាងណានោះទេ ទោះជាយ៉ាងណា សម្រាប់ការមកប៉ះ អ៊ូច បូរិទ្ធ លើកនេះប្រហែលជាអាចស៊ីសងគ្នាបាន ព្រោះអីអ៊ូច បូរិទ្ធ ថ្វីដ្បិតតែគេជាអ្នកប្រដាល់ជើងចាស់មែន តែមិនសូវខ្លាំងនោះទេ គេល្អតែស្នៀតកណ្ដាប់ដៃនិងស្នៀតជើងបន្តិចប៉ុណ្ណោះ ក្រៅពីនោះអត់មានអ្វីដែលត្រូវបារម្មនោះឡើយ ៕
ចែករំលែកព័តមាននេះ