ព្រានព្រៃដើរបរបា.ញ់សត្វ បា.ញ់២គ្រាប់ត្រូវមនុស្សរបួសធ្ងន់ម្នាក់
ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់រងរបួសធ្ងន់ក្នុងចំណោមបក្ខពួក៣នាក់ ខណៈស្ពាយឈើគ្រញួងចុះពីលើកំពូលភ្នំដងរែក ក្រុមព្រានស្មានថា សត្វបា.ញ់២គ្រាប់បែរជាត្រូវ
ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់រងរបួសធ្ងន់ក្នុងចំណោមបក្ខពួក៣នាក់ ខណៈស្ពាយឈើគ្រញួងចុះពីលើកំពូលភ្នំដងរែក ក្រុមព្រានស្មានថា សត្វបា.ញ់២គ្រាប់បែរជាត្រូវ
ខេត្តឧត្តរមានជ័យ ៖ បុរសម្នាក់រងរបួសធ្ងន់ក្នុងចំណោមបក្ខពួក៣នាក់ ខណៈស្ពាយឈើគ្រញួងចុះពីលើកំពូលភ្នំដងរែក ក្រុមព្រានស្មានថា សត្វបាញ់២គ្រាប់បែរជាត្រូវមនុស្ស បណ្តាលឳ្យរងរបួសធ្ងន់ម្នាក់ កាលពីវេលាម៉ោង១០យប់ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៦។ ហេតុការណ៍នេះបានកើតឡើងនៅចង្កេះភ្នំដងរែក ក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។ ជនរងគ្រោះឈ្មោះ ចេវ សិទ្ធ ភេទប្រុស អាយុ១៨ឆ្នាំ របួសធ្លាយភ្លៅធ្ងន់ទាំងសងខាង រស់នៅក្នុងភូមិ ឃុំកើតហេតុខាងលើ ដោយឡែកបក្ខពួក២នាក់ទៀតពុំបានស្គាល់ពីអត្តសញ្ញាណ ចំណែកព្រានព្រៃដើរបរបាញ់ឈ្មោះ ឃីម រស់ ភេទប្រុស អាយុ៤២ឆ្នាំ រស់នៅក្នុងភូមិ ឃុំជាមួយគ្នានឹងជនរងគ្រោះដែរ ។
តាមការរៀបរាប់ស្ថានភាពពីជនរងគ្រោះ ឈ្មោះ ចេវ សិទ្ធ និងអ្នកបរបាញ់សត្វឈ្មោះ ឃឹម រស់ បានឱ្យដឹងថា មុនពេលកើតហេតុវេលាម៉ោង១០យប់ ជនរងគ្រោះមានគ្នីគ្នា៣នាក់ បានស្ពាយឈើក្រញូង ចុះពីលើភ្នំ ចេញពីទឹកដីថៃ ដោយដើរកាត់ព្រៃ ក្នុងភូមិសាស្ត្រជូរភ្នំដងរែក ស្ថិតក្នុងឃុំអូរស្វាយ ស្រុកត្រពាំងប្រាសាទ ។ ជនរងគ្រោះបានបន្តថា លុះមកដល់ផ្លូវយុទ្ធសាស្ត្រត្រង់កន្លែងកើតហេតុ ពួកគេបានឃើញភ្លើងពិល របស់អ្នកឆ្លុះសត្វ ដោយស្មានថាជាភ្លើងពិលរបស់សមត្ថកិច្ចចាំចាប់ឈើគ្រញូង ពួកគេក៏នាំគ្នារត់ពួនក្នុងព្រៃ ហើយចំណែកជនរងគ្រោះឈ្មោះ ចេវ សិទ្ធ បានរត់ទៅពួននៅម្ខាងផ្លូវតែម្នាក់ឯង រីឯ២នាក់ទៀត បានរត់ទៅពួនម្ខាងផ្លូវមួយទៀត ខណៈនោះអ្នកឆ្លុះសត្វដើរមកដល់ ក៏ឃើញគុម្ពោតព្រៃ ដែលជនរងគ្រោះបានពួននោះ និងឃើញមានមែកឈើរង្គើខ្លាំង ក៏ស្មានថាជាសត្វ ក៏បាញ់សំដៅចំនួន២គ្រាប់ ស្រាប់តែឮសូរសំឡេងស្រែក ពេលនោះគ្នីគ្នាជនរងគ្រោះ២នាក់ទៀតនៅម្ខាងផ្លូវ ក៏ស្ទុះទៅចាប់អ្នកឆ្លុះសត្វ ដោយស្គាល់ច្បាស់ថា ជាអ្នកភូមិជាមួយគ្នា។
តែដោយសារជនរងគ្រោះ ត្រូវគ្រាប់កាំភ្លើងធ្លាយជើងទាំងពីរ ដែលស្ថានភាពធ្ងន់ធ្ងរពេក អ្នកឆ្លុះសត្វ និងបក្ខពួកជនរងគ្រោះ បាននាំជនរងគ្រោះចូលទៅក្នុងភូមិដើម្បីឱ្យសាច់ញាតិដឹកបន្តទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង តែពេលនោះ រវល់តែគិតតែរឿង ដឹកជនរងគ្រោះទៅមន្ទីរពេទ្យ ជនបង្កជាអ្នកឆ្លុះសត្វបានរត់គេចខ្លួនបាត់។ សមត្ថកិច្ចបានឱ្យដឹងថា ជនរងគ្រោះមានរងរបួសធ្ងន់ធ្ងរ តែមិនប៉ះពាល់ដល់ឆ្អឹង ដែលជនរងគ្រោះ គ្រាន់តែរបួសធ្លាយភ្លៅទាំងសងខាង មិនអាចស្លាប់នោះទេ។
គួរបញ្ជាក់ថាដែរ តាមការឱ្យដឹងពីកម្លាំងប្រជាការពារភូមិម្នាក់ នៅក្នុងភូមិអូរស្វាយ ឃុំអូរស្វាយ បានប្រាប់ថា តំបន់អូរស្វាយ ក្នុងស្រុកត្រពាំងប្រាសាទ មានពលរដ្ឋខ្មែរ ចំណាកស្រុក និងអ្នកភូមិ រស់នៅតាមតំបន់ជើងភ្នំដងរែក គេបានសង្កេតឃើញសកម្មភាព ពលរដ្ឋខ្មែរ ឡើងភ្នំចូលកាប់ឈើគ្រញូងក្នុងទឹកដីថៃ ក្រោមការបើកភ្លើងខៀវពីសំណាក់មន្ត្រីយោធាឈរជើងនៅតំបន់ ក្នុងភូមិសាស្ត្រជួរភ្នំដងរែក ក្នុងទឹកដីស្រុកត្រពាំងប្រាសាទ៕
ចែករំលែកព័តមាននេះ