ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មន្ត្រីជំនាញ ត្រូវនាំគ្នា ទប់ស្កាត់ជំងឺផ្ដាសាយបក្សី

2 ឆ្នាំ មុន
  • កំពង់ចាម

ខេត្តកំពង់ចាម៖ សម្រាប់ទិសដៅក្នុងពេលខាងមុខ គឺចង់ឲ្យមានការនាំចេញត្រី ពីវារីវប្បកម្ម រួមទាំងការចិញ្ចឹមសត្វ ក្នុនោះ មានមាន់ ទារ ជ្រូក ទៅកាន់ក្រៅខេត្ត…

ខេត្តកំពង់ចាម៖ សម្រាប់ទិសដៅក្នុងពេលខាងមុខ គឺចង់ឲ្យមានការនាំចេញត្រី ពីវារីវប្បកម្ម រួមទាំងការចិញ្ចឹមសត្វ ក្នុនោះ មានមាន់ ទារ ជ្រូក ទៅកាន់ក្រៅខេត្ត ដើម្បីលើកកំពស់ជីវភាពរបស់ប្រជាពលរដ្ឋ។ នេះជាការលើកឡើងរបស់ឯកឧត្តម អ៊ុន ចាន់​ដា អភិបាលខេត្ត នារសៀល​ថ្ងៃទី៥ ខែ​មករា ឆ្នាំ២០២២ ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងលើកទិសដៅការងារ ឆ្នាំ២០២២។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត គូសបញ្ជាក់ថា​ ការអភិវឌ្ឍធន់ធានមនុស្ស គឺជាកត្តាចាំបាច់ ក្នុងនោះ រួមមាន: ការពង្រឹងអប់រំវិទ្យាសាស្រ្តបច្ចេកទេស ការបណ្ដុះបណ្ដាលបច្ចេកទេស ការលើកកម្ពស់សេវាសុខភាពសាធារណៈ និងអាហារូបត្ថម្ភ ការពង្រឹងសមត្ថភាពយេនឌ័រ និងគាំពារសង្គម។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា អង្គការជាតិ និងអន្តរជាតិជាច្រើន បានរួមចំណែក ជួយគាំទ្រលើកកម្ពស់ដល់វិស័យកសិកម្ម ដូច្នេះត្រូវតែបន្តជំរុញ​បច្ចេកទេសការប្រើប្រាស់ថ្នាំ និងជីកសិកម្ម ព្រមទាំងវិធានដល់កសិករ និងក្រុមហ៊ុនផ្សេងៗ បន្តចុះជំរុញរកទីផ្សារ ជូនកសិករជៀសវាង កុំឲ្យឈ្មួញកណ្ដាល ក្រឡុកតម្លៃ ជាមួយនោះ មន្ត្រីការិយាល័យផល្លិតកម្ម និងបសុព្យាបាល ត្រូវតែរួមគ្នាទប់ស្កាត់ជំងឺផ្ដាសាយបក្សី អោយមានប្រសិទ្ធភាព ជៀសវាង កុំអោយឆ្លងពីសត្វ មកមនុស្ស។

ជាមួយនោះ មន្ត្រីជំនាញ ក៏ត្រូវត្រៀមបាក់សាំងអ៊ុតក្តាម ដើម្បីជួយដល់ប្រជាកសិករ ដែលចិញ្ចឹមគោក្របី នៅតាមបណ្ដា​ស្រុកនានា ក្នុងខេត្តកំពង់ចាម។ រដ្ឋបាលព្រៃឈើ ត្រូវតែគ្រប់គ្រងការពារព្រៃឈើទប់ស្កាត់ការធ្វើ​សន្និធិឈើដោយ​ខុសច្បាប់ផងដែរ។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត បញ្ជាក់បន្ថែមថា ជាមួយនោះ ត្រូវយកចិត្តទុកដាក់បណ្ដុះកូនឈើជាច្រើនប្រភេទ ដើម្បីចែកជូនដល់ប្រជាពលរដ្ឋ សម្រាប់យកទៅដាំនៅក្នុងបរិវេណដីផ្ទះ និងតាមដងផ្លូវសាធារណៈ ជាដើម។ ជំងឺកូវីត បានធ្វើឲ្យវិបត្តិសេដ្ឋកិច្ចធ្លាក់ចុះមួយកម្រិតប៉ុន្តែការចិញ្ចឹមត្រី និងសត្វ ត្រូវបានក្រសួងកសិកម្ម យកចិត្តទុកដាក់ ដែលធ្វើឲ្យវិស័យនេះ នាំមុខ និងបង្កើននូវប្រាក់ចំណូលដល់ប្រជាពលរដ្ឋ។

ឯកឧត្តម អភិបាលខេត្ត ក៏បានណែនាំ សូមឱ្យប្រធានការិយាល័យជំនាញ ត្រូវតែយកចិត្តទុកដាក់ធ្វើយ៉ាងណា នៅជាមួយកសិករ ពន្យល់ពួកគាត់ ឲ្យបានច្បាស់ថា គម្រោង ដែលបង្កើតឡើងនេះ គឺជាគម្រោងរបស់រាជរដ្ឋាភិបាលកម្ពុជា ដើម្បីលើកកម្ពស់ជីវភាពរបស់ពលរដ្ឋសំដៅឲ្យមានការរីកចម្រើនធំធាត់៕ ចាន់ ថេត​​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ