ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម រ​ង្ស៊ី ប្រកា​សថា​ឆ្លង​កូ​វី​ដ​-១៩ ទោះ​ចាក់​វ៉ាក់សាំង​បា ៣​ដូ​ស​ក្តី

1 អាទិត្យ មុន

រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច លោក សម រ​ង្ស៊ី អ្នកនយោបាយ​ចាស់វស្សា​នៃ​អតីត​គណបក្សប្រឆាំង​បាន​ប្រកាស​ថា លោក​បាន​ឆ្លង​កូ​វី​ដ​-១៩ ទោះជា​បាន​ទទួល​វ៉ាក់សាំង ៣​ម្ជុល…

រាជធានី​ភ្នំពេញ ៖ នៅ​មុន​នេះ​បន្តិច លោក សម រ​ង្ស៊ី អ្នកនយោបាយ​ចាស់វស្សា​នៃ​អតីត​គណបក្សប្រឆាំង​បាន​ប្រកាស​ថា លោក​បាន​ឆ្លង​កូ​វី​ដ​-១៩ ទោះជា​បាន​ទទួល​វ៉ាក់សាំង ៣​ម្ជុល (AstraZeneca ពីរ​ម្ជុល និង Pfizer មួយ​ម្ជុល​) ក្នុង​ឆ្នាំ​២០២១ ។ នេះ​បើ​តាម​ការ​ប្រកាស​របស់​អតីត​មេ​បក្ស​ប្រឆាំង​លើ​ហ្វេ​ស​ប៊ុ​ករប​ស់លោក នា​រាត្រី​ថ្ងៃ​ទី ៤ ខែមករា ឆ្នាំ ២០០២២ ។

យ៉ាងណា​ក៏​ដោយ លោក សម រ​ង្ស៊ី បាន​ធ្វើតេស្ត ហើយ​ទទួល​បាន​លទ្ធផល​វិជ្ជមាន (​មាន​ផ្ទុកមេរោគ​កូ​រ៉ូ​ណា​វីរុស​) កាលពី​ថ្ងៃ ៣០ ធ្នូ ២០២១ ។ លោក សម រ​ង្ស៊ី ពេល​នោះ មាន​រោគ​សញ្ញា​តិចតួច គ្រាន់តែ​ក្អក និង​ឈឺបំពង់ក​បន្តិច រយៈពេល ២-៣ ថ្ងៃ ។ មក​ដល់​ថ្ងៃ ០៤ មក​រា ២០២២ តេស្ត​មួយទៀត បង្ហាញ​លទ្ធផល អវិជ្ជមាន (​អស់​មាន​ផ្ទុកមេរោគ​ទៀត​ទេ​) ។

នៅ​ថ្ងៃ​០៥ មក​រា ២០២២​នេះ តេស្ត​មួយទៀត បង្ហាញ​លទ្ធផល​អវិជ្ជមាន​ដដែល មាន​ន័យ​ថា លោក សម រ​ង្ស៊ី បានជា​សះស្បើយ​ពេញលេញ​ហើយ ។

ក្នុង​រយៈពេល ប៉ុន្មាន​ខែ​ចុង​ក្រោយ​នេះ នៅ​ប្រទេស​បារាំង និង​នៅ​ទូ​ទាំង​ពិភពលោក មាន​មេរោគ​បំប្លែង​ខ្លួន​ឈ្មោះ អូ​មី​ក្រុង Omicron បាន​រាតត្បាត​យ៉ាង​ខ្លាំង និង​យ៉ាង​លឿន ។ ក្នុង​ប្រទេស​បារាំង មាន​អ្នក​ឈឺ​ថ្មី ពី ២០​ម៉ឺន ទៅ​៣០ ម៉ឺន​នាក់ ក្នុង​មួយ​ថ្ងៃ ដោយសារ​មេរោគ​បំប្លែង​ថ្មី អូ​មី​ក្រុង​នេះ ។ មេរោគ​បំ​លែង​នេះ ឆ្លង​ឆាប់ តែ​មិន​នាំ​មក​ហានិភ័យ​ធ្ងន់ធ្ងរ​ទេ គឺ​ឆាប់​ឈឺ និង​ឆាប់​ជា​ទៅ​វិញ ហើយ​អាច​ផ្តល់​ភាពស៊ាំ (Immunity) ក្នុង​រយៈពេល​យូរអង្វែង ។

លោក សម រ​ង្ស៊ី ដែល​មាន​មនុស្ស​ជា​ច្រើន នៅ​ជុំវិញ​លោក បាន​ឈឺ​ដូច​គ្នា​ដែរ តែ​បានជា​សះស្បើយ​រួច​អស់ហើយ ចង់​ផ្តល់​ព័ត៌មាន​ទាំង​អស់នេះ ដើម្បី​ជា​ករណី​សិក្សា សម្រាប់​អ្នក​វិទ្យាសាស្ត្រ ៕

Picture
Picture