ស្មានតែភ្លេច ! ត្រឡប់មកវិញចាប់ខ្លួនដដែល
ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិចំការទាប ឃុំអង្គតាសោម ស្រុកត្រាំកក់បន្ទាប់ពីបាន
ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិចំការទាប ឃុំអង្គតាសោម ស្រុកត្រាំកក់បន្ទាប់ពីបាន
ខេត្តតាកែវ ៖ ជនសង្ស័យម្នាក់ត្រូវបានសមត្ថកិច្ចចាប់ខ្លួនកាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ នៅភូមិចំការទាប ឃុំអង្គតាសោម ស្រុកត្រាំកក់បន្ទាប់ពីបានធ្វើសកម្មភាពចាប់រំលោភនារីមានសតិមិនប្រក្រតីរួចរត់គេចខ្លួនបាត់ តែមួយរយៈក្រោយមកជនសង្ស័យក៏ត្រឡប់មកផ្ទះវិញក៏ត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ។
បុរសម្នាក់ត្រូវបានប៉ូលិសស្រុកត្រាំកក់ចាប់ខ្លួនរួចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការទៅតាមផ្លូវច្បាប់ខណៈពេលដែលជនសង្ស័យបានធ្វើសកម្មភាពចាប់នារីមិនគ្រប់ទឹកម្នាក់រំលោភរហូតបានសម្រេចតែក្រោយពេលចាប់រំលោភរួចជនសង្ស័យបានរត់គេចខ្លួនរហូតលុះនៅពេលត្រឡប់ចូលផ្ទះវិញប៉ូលិសក៏ចាប់ខ្លួនតែម្តង។
លោក សុខ ជា អធិការនគរបាលស្រុកត្រាំកក់ បានឲ្យដឹងថា ជនសង្ស័យដែលប៉ូលិសចាប់ខ្លួននេះមានឈ្មោះ ទាំង ទួន ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិឃុំខាងលើ ហើយការចាប់ខ្លួនជនសង្ស័យនេះធ្វើឡើងទៅតាមដីការបញ្ជាឲ្យចាប់ខ្លួនលេខ៨៥៣ ចុះថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦ ដោយលោក ឃុន ភឿន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តតាកែវ ។ ចំណែកនារីរងគ្រោះឈ្មោះ ខឹម ងោល អាយុ៣២ឆ្នាំ ជាមនុស្សមានសតិមិនប្រក្តី រស់នៅភូមិជាមួយគ្នា ។
លោកអធិការរងបានបន្តទៀតថា កាលពីវេលាម៉ោង៦ និង៣០នាទីព្រលប់ ថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០១៦ ជនសង្ស័យបានចាប់រំលោភនារីរងគ្រោះរហូតបានសម្រេច ខណៈពេលដែលនារីរងគ្រោះបានជិះកង់ត្រឡប់ពីឌុបក្មួយស្រីរបស់ខ្លួនត្រឡប់ទៅផ្ទះវិញ ។ លោកអធិការបន្តថា ខណៈនារីរងគ្រោះជិះកង់ត្រឡប់មកផ្ទះវិញតាមផ្លូវលំចូលភូមិ ជនសង្ស័យអង្គុយលើម៉ូតូចាំតាមផ្លូវជាស្រេច លុះពេលនាងជិះកង់មកដល់ក៏ស្ទុះចាប់អូសដៃនាងចូលទៅក្នុងផ្ទះរំលោភរហូតបានសម្រេចតែម្តង ពេលនោះឈ្មោះ ខឹម មាស ភេទប្រុស អាយុ២៦ឆ្នាំ ជាប្អូនប្រុសរបស់នារីរងគ្រោះជិះម៉ូតូកាត់ទីនោះក៏ឮសម្លេងស្រែកយំ ក៏ឈប់ម៉ូតូដើរទៅរកមើលសម្លេង រួចក៏សួរអ្នកណាយំជនសង្ស័យថា អញរួចក៏រត់ឡើងជិះម៉ូតូរត់គេចខ្លួនបាត់ ។ លុះពេលឃើញបងស្រីរបស់ខ្លួន នាងក៏ប្រាប់ថាជនសង្ស័យបានចាប់រំលោភ រួចក៏នាំបងស្រីមកផ្ទះវិញ ចំណែកជនសង្ស័យរត់គេចខ្លួនបាត់ ។ ពេលត្រឡប់មកផ្ទះវិញ ក៏ត្រូវប៉ូលិសចាប់ខ្លួន ។
នៅចំពោះមុខប៉ូលិស ជនសង្ស័យ ទាំង ទួន បានសារភាពថា រូបគេពិតជាបានចាប់រំលោភនារីរងគ្រោះរហូតបានសម្រេចពិតមែន ៕
ចែករំលែកព័តមាននេះ