កា.ប់ចាក់ប្រហារ ដោយសាររាំធុងបាស់
ខេត្តកំពង់ធំ ៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកកំពង់ស្វាយសហការណ៍ជាមួយនឹងកម្លាំងនគរបាលប៉ុស្តិ៍ធ្វើការឃាត់បានពីបទបង្កអំពើហិ.ង្សា
ខេត្តកំពង់ធំ ៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកកំពង់ស្វាយសហការណ៍ជាមួយនឹងកម្លាំងនគរបាលប៉ុស្តិ៍ធ្វើការឃាត់បានពីបទបង្កអំពើហិ.ង្សា
ខេត្តកំពង់ធំ ៖ ជនសង្ស័យចំនួន៤នាក់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលស្រុកកំពង់ស្វាយសហការណ៍ជាមួយនឹងកម្លាំងនគរបាលប៉ុស្តិ៍ធ្វើការឃាត់បានពីបទបង្កអំពើហិង្សាទៅលើយុវជនម្នាក់បណ្តាលឲ្យរងរបួសធ្ងន់។ លោកវរសេនីយ៍ត្រី ខេន ឈុនគ័រ អធិការនគរបាលស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ បានប្រាប់ឲ្យដឹងនៅល្ងាចថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៦នេះថា ករណីអំពើហិង្សាទៅលើយុវជនម្នាក់បណ្តាលឲ្យរងរបួសធ្ងន់ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង១១និង៣០នាទីយប់ ថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិតៀមចាស់ ឃុំកំពង់ស្វាយ ។
ជនដៃដល់ត្រូវបានកម្លាំងសមត្ថកិច្ចនគរបាលយើងធ្វើការឃាត់ខ្លួនបានជនសង្ស័យចំនួន៤នាក់ពីបទបង្ករអំពើហិង្សានៅចំណុចភូមិឃុំកើតហេតុខាងលើ ខណៈពេលរាំធុងបាសក្នុងកម្មវិធីបុណ្យ១ក្នុងភូមិ ទៅលើជនរងគ្រោះឈ្មោះ ឃឹម សុហៀង ភេទប្រុស អាយុ២១ឆ្នាំ រស់នៅភូមិកើតហេតុបណ្តាលឲ្យរងរបួសជាទម្ងន់ដោយសារជនសង្ស័យព្រួតគ្នាវាយ និងចាក់ទៅលើជនរងគ្រោះត្រូវចំបំពង់ក វាយចំក្បាល ដងខ្លួន និងចំច្រមុះរបួសធ្ងន់ ហើយជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចសហការណ៍ជាមួយប្រជាការពារ និងប្រជាពលរដ្ឋចាប់ខ្លួនបានបន្ទាប់ពីបង្កហេតុរួច។
ជនសង្ស័យជាក្មេងស្ទាវទាំង៤នាក់រួមមានទី១.ឈ្មោះ ឈឿន ឈាត ភេទប្រុស អាយុ១៨ឆ្នាំ មានទីលំនៅភូមិថ្ម ឃុំជៃពក ស្រុកព្រះស្តេច ខេត្តព្រៃវែង ទី២.ឈ្មោះ ធា សុថុង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ទី៣.ឈ្មោះ សំ បែន ភេទប្រុស អាយុ១៨ឆ្នាំ រស់នៅភូមិព្រែកសំរោង សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល និងទី៤. ឈ្មោះ ឆុន ចាន់ ភេទប្រុស អាយុ២២ឆ្នាំ រស់នៅភូមិស្ទឹង ឃុំសំរោងធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថា ពួកគេពិតជាបានប្រព្រឹត្តនូវអំពើហិង្សាដោយបានយកដំបងឬស្សី និងកូនកាំបិតទៅចាក់ ហើយវាយទៅលើជនរងគ្រោះខាងលើពិតប្រាកដមែន ខណៈនៅពេលរាំធុងបាស់មានការកាច់កុង និងឌឺដងដាក់គ្នា។ ជនសង្ស័យទាំង៤នាក់ ត្រូវបានសមត្ថកិច្ចចងក្រងសំណុំរឿងចាត់ការបន្តតាមនិតិវិធីច្បាប់៕
ចែករំលែកព័តមាននេះ