ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កីឡាការិនី លឹ​ម សុខ​វិច្ឆិកា រំពឹង​​​ជោគជ័យ​ក្នុង​វិស័យ​កីឡា​កា​រ៉ា​តេ​ដូ

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ ជ័យជម្នះ​របស់​​កីឡាការិនី​ការ៉ាតេដូ​ លឹ​ម សុខ​វិច្ឆិកា ​​ដែលបាន​ឈ្នះ​មេដាយ​មួយ​គ្រឿង​ជា​ប្រវត្តិសាស្ត្រ​លើក​ដំបូង​

​រាជធានីភ្នំពេញ ៖ ជ័យជម្នះ​របស់​​កីឡាការិនី​ការ៉ាតេដូ​ លឹ​ម សុខ​វិច្ឆិកា ​​ដែលបាន​ឈ្នះ​មេដាយ​មួយ​គ្រឿង​ជា​ប្រវត្តិសាស្ត្រ​លើក​ដំបូង​របស់​​នាង​ នៅ​ក្នុង​ការ​ប្រកួត​ជើងឯក​អាស៊ី​នៅ​ប្រទេស​កា​ហ្សា​ក់​ស្ថាន​កីឡា​កា​រ៉ា​តេ​-​កា កាលពី​ចុងឆ្នាំ​២០២១ បាន​ធ្វើ​អោយ​នាង​បាន​ក្លាយជា​​កីឡាការិនី​វ័យក្មេង​​មួយ​រូប ដែល​ទទួល​បានការ​ចាប់អារម្មណ៍​។ លទ្ធផល​​ជ័យជម្នះ​​របស់​កីឡាការិនី​កម្ពុជា​រូប​នេះ កំពុង​ក្លាយ ជា​ធនធាន​កីឡាការិនី​ស្រករ​ក្រោយ សម្រាប់​ស៊ី​ហ្គេ​មខាង​មុខ​។ នាង​ដណ្តើម​បាន​មេដាយ​សំរឹទ្ធ នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​កា​រ៉ា​តេ​ដូ​ជើងឯក​អាស៊ី​លើក​ទី​១៧ ឆ្នាំ​២០២១ នៅ​ទីក្រុង​អាល់​ម៉ា​ទី ប្រទេស​កា​ហ្សា​ក់​ស្ថាន ខណៈ​ដែល​មេដាយសំរិទ្ធិ​ដែល​នាង​ដណ្ដើម​បាន ដ្បិតថា​មិនមែន​ជា​មេដាយមាស តែ​ក៏​ជា​មុខមាត់​មួយ​របស់​កម្ពុជា​។

​កីឡាការិនី​ លឹ​ម សុខ​វិច្ឆិកា ដែល​គ្រង​តំណែង​ម្ចាស់​មេដាយ​សំ​រឹទ្ធ​ នៅ​ក្នុង​ចំណោម​កីឡាករ​ពិភពលោក​នេះ បាន​បង្ហាញ​អារម្មណ៍​សប្បាយ​រីករាយ ដោយ​នាង​ប្រកាស​ថា ការ​ឈ្នះ​មេដាយ​សំរឹទ្ធ គឺជា​លើក​ដំបូង ដែល​នាង​បាន​ចូល​ប្រកួត​លើ​ឆាក​អន្តរជាតិ ហើយ​បាន​ឈ្នះ​ការ​ប្រកួត​ជើងឯក​អាស៊ី​។ នាង​លើក​ឡើង​ថា នាង​សប្បាយ​ចិត្ត​ខ្លាំង​ណាស់ បើទោះជា​មេដាយ ដែល​នាង​ដណ្ដើម​បាន មិនមែន​ជា​មេដាយមាស​ក៏​ដោយ តែ​គឺ​បាន​បង្ហាញ​ពី​សមត្ថភាព​ធំ​មួយ ដែល​នាង​បាន​ចូល​ប្រឡូក​នៅ​ក្នុង​វិស័យ​កីឡា​។

​កីឡាការិនី​មួយរូបនេះ​បានបន្ត​ថា វា​មិនមែន​ជា​រឿង​ងាយស្រួល​ទេ ដែល​អាច​ទទួល​បាន​លទ្ធផល នៅ​ក្នុង​ពេល​ចេញ​ប្រកួត​នោះ ហើយ​នេះ​ក៏​ផ្ដល់​កម្លាំងចិត្ត​មួយ​ដ៏​ខ្ពស់ សម្រាប់​នាង​នៅ​ក្នុង​វិស័យ​កា​រ៉ា​តេ​ដូ ដែល​កំពុង​ធ្វើ​អោយ​នាង​កាន់តែ​បង្កើន​ការ​ប្រឹងប្រែង​។ ​កញ្ញា​បាន​បន្ត​ថា កីឡា​គឺជា​ចំណូលចិត្ត​របស់​នាង ហើយ​នាង​មិន​ដែល​នឹក​ស្មានថា លើកទី១ ដែល​នាង​ចេញ​ប្រកួត ជើងឯក​អាស៊ី ហើយ​អាច​ឈ្នះ​មេដាយ​សំរឹទ្ធ ក្នុង​ចំណោម​អ្នក​ខ្លាំង​ៗ​លើ​ពិភពលោកបែប​​នេះ​​ឡើយ​។ នេះ​ជា​លទ្ធផល​ដ៏​ល្អ​មួយ បន្ទាប់​ពី​នាង​បាន​ឆ្លង​កាត់​ការ​ប្រកួត​ដ៏​តាន​តឹង​ចំនួន​៤ ​ទំរាំ​យក​បាន​មេដាយនា​គ្រានោះ​។

​កីឡាការិនី​រូបនេះ​​កំពុង​ត្រូវ​បាន​គេ​ឃើញ​បង្ហាញ​ពី​ការ​ប្រឹងប្រែង​ហ្វឹកហាត់ ដោយ​ការ​ពុះពារ​របស់​នាង ក៏​ស្រប​នឹង​អត្ត​ព​លិ​ក​កម្ពុ​ជាមួយ​ចំនួន​បង្កើន​ការ​ហ្វឹកហ្វឺន​ដូច​គ្នា ក្រោយ​ពេល​ការ​បើក​ប្រទេស ហើយ​តម្រូវ​អោយ​ហ្វឹកហាត់​ជុំ​គ្នា​ឡើង​វិញ​។ នាង​ក៍​ទើបតែ​បញ្ចប់​ការ​ប្រកួត​មួយ​ចំនួន​ក្នុង​ពេល​មុន​នេះ ដោយ​ក្រោយ​បញ្ចប់​ការ​ប្រកួត ក៏​ទទួល​បាន​លទ្ធផល​ល្អ​។

​កីឡាការិនី​​លឹ​ម សុខ​វិច្ឆិកា អះអាង​ថា នាង​ឈ្នះ​មេដាយ​សំរឹទ្ធ ក្នុង​ប្រភេទ​ទម្ងន់​៥៩​គីឡូក្រាម ហើយ​អ្នក​ឈ្នះ​មេដាយ​សំ​រឹទ្ធ​​មួយ​គ្រឿង​ទៀត​ គឺ​កីឡាការិនី ឆ​ន ស្រី ភា ដែល​ឈ្នះ​មេដាយ​សំរឹទ្ធ ក្នុង​​ប្រភេទទម្ងន់​​៥៥​គីឡូក្រាម នារី U21​។ យ៉ាងណាមិញ ​កីឡាការិនី​រូបនេះ​ទទួល​បានការ​ចាប់អារម្មណ៍​ខ្លាំង​ គឺ​ដោយសារ​តែ​នាង ត្រូវ​គេ​មើលឃើញ​ថា​ ពោរពេញ​ដោយ​ការ​ព្យាយាម និង​ឆន្ទៈ​ក្នុង​វិស័យ​មួយ​នេះ ដែល​ធ្វើ​អោយ​គេ​យល់​ថា នាង​នឹង​សម្រេច​គោលដៅ​ដណ្ដើម​យក​មេដាយមាស​ ៕​

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ