ខេត្តតាកែវ ៖ ពលរដ្ឋដែលធ្លាប់រងគ្រោះដោយសារស្នាដៃប្រពន្ធលោក នួន បុិន អធិការរងស្រុកអង្គរបុរី បានសម្តែងការហួសចិត្ត ក្រោយពីពួកគាត់ដឹងថា លោក នួន បុិន ដែលពោរពេញដោយរឿងអាស្រូវ កំពុងរត់ការចង់យកតំណែងជាអធិការស្រុកអង្គរបូរី ។ សូមរំលឹក៖ បែកធ្លាយអធិការរងស្រុកអង្គរបុរីម្នាក់ជាមួយប្រពន្ធមានរឿងអាស្រូវពេញខ្លួន
ពលរដ្ឋលើកឡើងថា ប្រពន្ធលោក នួន បុិន ដែលជាជនបរទេសធ្លាប់ទិញស្រូវមិនឲ្យលុយប្រជាកសិករដែលប្រឹងប្រែងធ្វើស្រែស្ទើរគ្មានពេលសម្រាក ហើយក៏ធ្លាប់បោកលុយតុងទីនពលរដ្ឋជាង២០០លានរៀល ដោយបានទៅសម្ងំលាក់ខ្លួននៅប្រទេសវៀតណាមថែមទៀត ។
បើប្រពន្ធប្រព្រឹត្តបែបនេះ តើមានពាក់ព័ន្ធជាមួយប្តីដែរឬអត់? បើថាគ្មានដូចជាមិនជឿទេ!
ដូច្នេះ ពលរដ្ឋសំណូមពរដល់ថ្នាក់ដឹកនាំគួរពិនិត្យមើលសមត្ថភាពរបស់លោក នួន បុិន ផង ចៀសជាងពិនិត្យលុយ កុំមើលលយទាំងបាច់នោះធំពេក ព្រោះតួនាទីអធិការស្រុកទាំងមូលជាក្តីសុខផ្ទាល់របស់រាស្រ្ត ។
គួរបញ្ជាក់ដែរថា លោក នួន ប៉ិន មិនត្រឹមតែមានរឿងអាស្រូវប្រពន្ធប៉ុណ្ណោះទេ រូបលោកផ្ទាល់ ក៏មានរឿងអាស្រូវមិនតិចនោះដែរ ដូចជាករណីដើរផឹកស៊ីឱ្យតែស្រាចូលពោះ ដឹងតែធ្លាក់ភ្នែករហូតដល់ធ្វើឲ្យបាត់កាំភ្លើងរបស់អង្គភាពថែមទៀតផង៕ សូមរំលឹក៖ រឿងផឹកស្រវឹងរហូតបាត់កាំភ្លើងខ្លី… លោកស្នងការកំពុងចាត់ការ
ចែករំលែកព័តមាននេះ