ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឌុ​ច ច័ន្ទ​សុ​វ​ត្តី ធនធាន​កីឡា​ហុ​ក​គី ត្រៀម​ដណ្តើម​មេដាយមាស​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣

2 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ៖ មក​ដល់​ពេល​នេះ កីឡាការិនី ឌុ​ច ច័ន្ទ​សុ​វ​ត្តី ជម្រើសជាតិ​កីឡា​ហុ​ក​គី​ឆ្នាំ​២០២១ ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​

​រាជធានីភ្នំពេញ ៖ មក​ដល់​ពេល​នេះ កីឡាការិនី ឌុ​ច ច័ន្ទ​សុ​វ​ត្តី ជម្រើសជាតិ​កីឡា​ហុ​ក​គី​ឆ្នាំ​២០២១ ត្រូវ​បាន​គេ​មើលឃើញ​ថា កំពុង​ពង្រឹងសមត្ថភាព​អោយ​ឈាន​ឡើង ដោយ​នាង​ក៏​ត្រូវ​គេ​រំពឹង​ថា នឹង​អាច​រក្សា​បាន​តំណែង​ជម្រើសជាតិ នៅ​ឆ្នាំ​២០២២​ខាង​មុខ ស្រប​ពេល​ដែល​នាង ក៏​បន្ត​ការ​ហ្វឹកហាត់​បង្កើន​សមត្ថភាព​ជាមួយ​មិត្ត​រួម​ក្រុម ធ្វើ​អោយ​គេ​មើលឃើញ​ពី​សមត្ថភាព និង​យល់​ថា​នាង​ពិតជា​អាច​ឆ្ពោះទៅ​កាន់ការ​ដណ្ដើម​មេដាយមាស ជួយ​លើកមុខ​មាត់​កម្ពុជា នៅ​ពេល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ​ស៊ី​ហ្គេ​ម​ឆ្នាំ​២០២៣​​ផងនោះ​​។

កីឡាការិនី ឌុ​ច ច័ន្ទ​សុ​វ​ត្តី អះអាង​ថា ចាប់តាំងពី​​នាង​​បាន​ចូល​ហ្វឹកហាត់​នៅ​ក្នុង​ជំរុំ​ហ្វឹកហាត់​បិទ​ខ្ទប់​ក្នុង​វិមាន​ពហុ​កី​ឡ​ដ្ឋា​នមរតក​តេ​ជោ​អស់​រយៈពេល​ជា​ច្រើន​ខែ​កន្លែង​មកនេះ សមត្ថភាព​របស់​គេ​អភិវឌ្ឍ​រីក​ចំរើន​ខ្លាំង ព្រោះ​​នាង​ខិ​ត​ខំ​ហ្វឹកហាត់​ជាមួយ​លោកគ្រូ​ អ្នកគ្រូ​ដែល​ជា​គ្រូបង្វឹក ដើម្បី​ក្រេប​យក​បច្ចេកទេស ក្លាយជា​កីឡាការិនី​មាន​ភាព​លេចធ្លោ​មួយ​នៅ​ក្រុម​ជម្រើសជាតិ ក្រសោប​បាន​ឱកាស​ជាប់​ជម្រើសជាតិ​ឆ្នាំ​២០២២ បន្ត​ការ​ហ្វឹកហាត់​អភិវឌ្ឍ​សមត្ថភាព​ត្រៀម​ប្រជែង​ដណ្តើម​មេដាយ​ស៊ី​ហ្គេ​ម ឆ្នាំ​២០២៣​។

កីឡាការិនី​មក​ពី​ខេត្ត​សៀ​បរាប​ វ័យ​២៤​ឆ្នាំ​រូប​នេះ បញ្ជាក់​ទៀត​ថា ប្រសិនបើ​​នាង​​ប្រកួត​ធ្វើ​តេស្ត​ជាប់​ជា​កីឡាការិនី​ជម្រើសជាតិ​សម្រាប់​ឆ្នាំ​២០២២​បន្ត​ទៀត រូប​នាង​ប្តេជ្ញា​ចិត្ត​ប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​អស់ពី​សមត្ថភាព​ជាមួយ​មិត្ត​រួម​ក្រុម​ឈាន​ទៅ​សម្រេច​ក្តី​ស្រមៃ​ឈ្នះ​មេដាយមាស​ជូន​កម្ពុជា​ឲ្យ​បាន​ពី​ព្រឹត្តិការណ៍​កីឡា​ស៊ី​ហ្គេ​ម លើក​ទី​៣២ ឆ្នាំ​២០២៣ ក្នុង​នាម​ជា​ក្រុមកីឡា​ការិនី​ម្ចាស់ផ្ទះ​។

សូម​បញ្ជាក់​ថា សហព័ន្ធ​កីឡា​ហុ​ក​គី​កម្ពុជា បាន​សម្រេច​រៀបចំ​ប្រកួត​ធ្វើ​តេស្តស​ម​ត្ថភាព​កីឡាការិនី​ជម្រើសជាតិ​ឆ្នាំ​២០២១​ដែល​មាន​១១​នាក់ និង​កីឡាការិនី​ឆ្នើម​៤​នាក់​ជ្រើសរើស​ចេញពី​បណ្តា​ក្លិប​រាជធានី​ខេត្ត​សរុប​១៥​នាក់ ប្រកួត​ធ្វើ​តេស្ត​​នៅ​ក្នុង​វិមាន​ពុ​ហ​កី​ឡ​ដ្ឋា​ន​មរតក​តេ​ជោ កីឡា​រិ​នី​ណា​ខ្លាំង​នឹង​ជាប់​ជម្រើសជាតិ​ឆ្នាំ​២០២២ រីឯ​កីឡាការិនី​ណា​ដែល​មិន​បាន​ជាប់​ក្នុង​ការ​ប្រកួត​តេស្ត​​នេះ សហព័ន្ធ​នឹង​ជម្រុះ​ចេញពី​ក្រុម​ជម្រើសជាតិ ប៉ុន្តែ​ពួក​អាច​បន្ត​ជួយ​ការងារ​សហព័ន្ធ​បាន​ទៀត​ក្នុង​នាម​ជា​មន្ត្រី​ស្ម័គ្រចិត្ត​ ​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ