យោងតាមអ្នកជំនាញបានឱ្យដឹងថា រោគសញ្ញារបស់កូវីដបម្លែងថ្មីអូមីក្រុង ហាក់ដូចជាខុសប្លែកពីរោគសញ្ញារបស់កូវីដពីមុនៗ។ លោកវេជ្ជបណ្ឌិត Cara Gluck ប្រធានផ្នែកសេវាព្យាបាលនៅនាយកដ្ឋានសុខភាពទីក្រុង Oklahoma ថ្មីៗនេះបានប្រាប់សារព័ត៌មាន KOCO News ថា រោគសញ្ញារបស់កូវីដអូមីក្រុង ជារឿយៗមិនសូវធ្ងន់ធ្ងរជាងរោគសញ្ញាដែលកើតចេញពីកូវីដដែលតានោះទែ ដែលធ្វើឱ្យវាពិបាកសម្រាប់មនុស្សក្នុងការធ្វើរោគវិនិច្ឆ័យ។
លោកបាននិយាយថា៖ “ជាមួយនឹងអាកាសធាតុដូចជាមនុស្សគិតថាវាគ្រាន់តែជាអាឡែហ្ស៊ីប៉ុណ្ណោះ ព្រោះពួកគេប្រហែលមិនមានជំងឺធ្ងន់ធ្ងរទេនៅពេលកើតជំងឺអូមីក្រុង។”

រោគសញ្ញារបស់អូមីក្រុង ជារឿយៗរួមមានគ្រុនក្តៅ អស់កម្លាំង ឈឺបំពង់ក ដែលជាទូទៅកើតមាននៅលើជំងឺផ្តាសាយធម្មតា។
វាពិបាកសម្រាប់ប្រជាជនទូទាំងប្រទេសក្នុងការកំណត់ថាតើពួកគេឆ្លងកូវីដអូមីក្រុង ឬ ជំងឺផ្តាសាយ ដោយសារតែប្រភេទអូមីក្រុងនេះមានលេខកូដសែនស្រដៀងទៅនឹងជំងឺផ្តាសាយ។
ពេលខ្លះអ្នកដែលកើតជំងឺកូវីដបង្កដោយអូមីក្រុង ធ្វើតេស្តមិនឃើញវិជ្ជមាននោះទេ។ លោកវេជ្ជបណ្ឌិត Rochelle Walensky នាយកមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺរបស់សហរដ្ឋអាមេរិក បាននិយាយនៅក្នុងកម្មវិធី “Good Morning America” របស់ ABC កាលពីថ្ងៃពុធថា លទ្ធផលតេស្តអង់ទីហ្សែនអវិជ្ជមានអាចតម្រូវឱ្យអ្នកធ្វើតេស្ត PCR ដែលចំណាយពេលពីរបីថ្ងៃ ហើយមិនមែន លឿនដូចការធ្វើតេស្តអង់ទីហ្សែន ឬ Rapid Test នោះទេ៕
ចែករំលែកព័តមាននេះ