ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គួរ​ឲ្យ​អាសូរ​ណាស់ ទារក​កើតមក​គ្មាន​គ្រាប់ភ្នែក

7 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ ពិតជា​វេទនា​ភ្នែក​ណាស់ ដែល​ទារក​ម្នាក់​កើតមក​គ្មាន​គ្រាប់ភ្នែក​ទាំង​សងខាង ហើយបាន​កើត​លើ​គ្រួសារ​ក្រីក្រ​តោកយ៉ាក​ទៅ​ទៀត នេះ​បាន​ទុក្ខ​ត្រួត​គ្នា​

ខេត្តកំពង់ឆ្នាំង ៖ ពិតជា​វេទនា​ភ្នែក​ណាស់ ដែល​ទារក​ម្នាក់​កើតមក​គ្មាន​គ្រាប់ភ្នែក​ទាំង​សងខាង ហើយបាន​កើត​លើ​គ្រួសារ​ក្រីក្រ​តោកយ៉ាក​ទៅ​ទៀត នេះ​បាន​ទុក្ខ​ត្រួត​គ្នា​មែន ។ គ្រួសារ​មានកូន​កើតមកគ្មាន​គ្រាប់ភ្នែក​ខាងលើ​នេះ មាន​ទីលំនៅ​ភូមិ​ត្រពាំង​តា​សុក ឃុំ​ព្រៃ​មូល ស្រុក​រលាប្អៀរ ។ នៅ​លើ​គ្រែ​អាំងភ្លើង​នៅឡើយ ស្ត្រី​ជា​ម្តាយ​ទារក​អភ័ព្វ​ខាងលើ បាន​រៀបរាប់​ទាំង​ទឹកភ្នែក​ថា ៖  គាត់​មានឈ្មោះ នូ ស្រី​ម៉ៅ អាយុ​២៧​ឆ្នាំ ប្តី​គាត់​ឈ្មោះ ម៉ៅ ចាន់​ណេ​ត អាយុ​២៨​ឆ្នាំ គាត់​បាន​រៀប​មង្គលការ ម្តាយ​ទុក​ឪពុក​ដាក់ ជាង​៥​ឆ្នាំ​ហើយ ដោយ​បង្កើត​បានកូន​២ កូនប្រុស​ទី​១ មាន​អាយុ​៤​ឆ្នាំ​ហើយ ចំណែក​កូនប្រុស​អភ័ព្វ​ទី​២​នេះ ទើប​កើត​បាន​៣​ថ្ងៃ​ប៉ុណ្ណោះ គិត​ត្រឹម​ថ្ងៃ​ទី​១៧ ខែមិថុនា ឆ្នាំ​២០១៦​នេះ ។

ស្ត្រី​រូប​នោះ​បាន បន្ត​ដោយ​សំឡេង​ខ្សឹកខ្សួល​ថា កូន​ទី​២​នេះ គាត់​បាន​កើត​នៅ​មណ្ឌល​សុខភាព​ឃុំ​ព្រៃ​មូល នៅ​វេលា​ម៉ោង​៩ យប់​ថ្ងៃ​ទី​១៤ ខែមិថុនា​នេះ ។ គ្រាន់តែ​កើត​ភ្លាម ឮ​គ្រូពេទ្យ​ថា កូន​គាត់​គ្មាន​គ្រាប់ភ្នែក​គាត់​រន្ធត់​ចិត្ត យំ​រហូត​សន្លប់ ។ ដោយសារ​សង្វេគ​កូន​ខ្លាំង​ពេក គាត់​បាន​ទាស់ ដោយ​សរសៃ​ខ្ចី ប៉ុន្តែ​បាន​ម្តាយ និង​អ្នក​ជិតខាង​ខំ​ជួយ​ពន្យល់ និង​អោយ​ថ្នាំ​ទាស់ ទើប​គាត់​បាន​ធូ​ស្រាល​ឡើង​វិញ ។ គ្រួសារ​គាត់​២​នាក់ ប្តី​ប្រពន្ធ មិនដឹង​ថា មាន​បាបកម្ម​អី កាល​កូន​ទី​១​មាន​អាយុ​៤​ខែ វា​បាន​ធ្លាក់​ពីលើ​ផ្ទះ​កម្ពស់​ប្រមាណ​២​ម៉ែត្រ ត្រូវ​នឹង​ជើង​សសរផ្ទះ បែកក្បាល​យ៉ាងធ្ងន់ធ្ងរ ពេល​យក​ទៅ​ដល់​ពេទ្យ​ខេត្ត គ្រូពេទ្យ​ថា គ្មាន​សង្ឃឹម​ទេ ហើយ​បាន​បញ្ជូន​កូន​ខ្ញុំ​ទៅ​មន្ទីរពេទ្យ​គន្ធ​បុប្ផា នៅ​ភ្នំពេញ​ដោយសារ​តែ​ពេទ្យ​មាន​ជំនាញ​ខ្លាំង​ណាស់ ទើប​ជួយ​កូនប្រុស​ខ្ញុំ​ឲ្យ​រស់រាន​មានជីវិត ដែល​ពេល​នេះ​វា​អាយុ​៤​ឆ្នាំ​ហើយ ។

គាត់​កំពុង​ស្ថិត​ក្នុង​ក្តី​ព្រួយ​បារ​ម្ម​ណ៍ ខ្លាច​កូនប្រុស​មួយ​នេះ​មាន​ជំងឺ​ស​សៃ​ប្រាសាទ ស្រាប់​តែម​កកូន​ទី​២​នេះ បែ​ជា​អត់​មាន​គ្រាប់ភ្នែក ទៅ​ទៀត ។​សព្វ​ថ្ងៃនេះ គាត់​ធ្វើ​ជា​កម្មករ​រោងចក្រ ប្តី​ធ្វើ​ជា​ណ​ង់ ។​ពេល​កំពុង​ពពោះ​កូន​ទី​២​នេះ គាត់​មិន​ដែល​ទៅ​ពិនិត្យ អេកូ នៅ​មន្ទីរពេទ្យ​ទេ ដោយសារ​ខំធ្វើការ​រហូត​សល់​តែ​១០​ថ្ងៃ​ទៀត​កើត ទើប​សុំ​ច្បាប់​រោងចក្រ​សម្រាក​ពី​ធ្វើការ ។ ដោយសារ​តែ​កូន​ទី​១ ត្រូវ​ចំណាយ​ប្រាក់​ក្នុង​ការ​ព្យា​ល​បែប​នេះ​ហើយ​ទើប គាត់​ធ្លាក់ខ្លួន​ក្រ ម្តង​ហើយ ឥឡូវ​ដល់​កូន​ទី​២​នេះ កើតមក​អត់​ភ្នែក​មិនដឹង​កម្ម​អ្វី​គ្រួសារ​គាត់​ទេ (​គាត់​លើក​កន្សែង​ជូត​ទឹកភ្នែក​ហើយ​និយាយ​បន្ត​) សព្វ​ថ្ងៃនេះ​នៅ​ជំពាក់​ប្រាក់​អង្គការ​១​លាន​រៀល​ទៀត ។

លោក សួន ផា​ន អនុប្រធាន​ភូមិ​ត្រពាំង​តា​សុក បានអោយ​ដឹង​ថា គ្រួសារ​នេះ​ពិតជា​ក្រីក្រ​ខ្លាំង​ណាស់ ដោយសារ​កូន​ទី​១ បាន​៤​ខែ ធ្លាក់​ពីលើ​ផ្ទះ ទៅ​មើល​ដល់​ភ្នំពេញ​រាប់​ខែ មក​ដល់​ពេល​នេះ កូន​កើតមក អត់​ភ្នែក​ទៀត ក្នុង​នាម​គាត់ ជា​អាជ្ញាធរ​ភូមិ ក៏​ដូច​ជា​ក្រុម​គ្រួសារ​ខាងលើ​នេះ សូម​អំពាវនាវ​ដល់ បងប្អូន​សប្បុរសជន គ្រប់​ទិស​ទី ជិត​ឆ្ងាយ សូម​មេត្តា​ជួយ​ដល់​គ្រ​សារ​ខាងលើ​នេះ​ផង ពិសេស​អង្គការ​នានា ដែល​មាន​ជំនាញ​ផ្នែក​ខាង​ភ្នែក សូម​ជួយ​គ្រួសារ​ក្រីក្រ​នេះ​ផង​ចុះ​៕​