ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឪពុក​ចុង​ច.ង ក សម្លា.ប់ខ្លួន មិនទំនង រីឯ​កូនស្រី​ចុងអាយុ​១៤​ឆ្នាំ ត្រូវកា.ប់​ដា.ច់​ ​ក

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

​ខេត្តកំពង់ឆ្នាំង​៖ សមត្ថកិច្ច​នគរបាល និង​អាជ្ញាធរ​មូលដ្ឋាន បានដាក់​ការសង្ស័យថា ឪពុកចុង​ប៉ុនប៉ង​រំ​​លោ​.​ភ​មិន​សម្រេច លើ​

​ខេត្តកំពង់ឆ្នាំង​៖ សមត្ថកិច្ច​នគរបាល និង​អាជ្ញាធរ​មូលដ្ឋាន បានដាក់​ការសង្ស័យថា ឪពុកចុង​ប៉ុនប៉ង​រំ​​លោ​.​ភ​មិន​សម្រេច លើ​កូនចុង​អាយុ ១៤​ឆ្នាំ មុននឹង​ឪពុកចុង​នោះ កា​.​ប់​កូនស្រី​ចុង​ដា.ច់​​ក និង​ដា.ច់​ដៃ បណ្ដាល​ឲ្យ​ស្លា​.​ប់​នៅលើ​ផ្ទះ​។ ប៉ុន្តែ​រូបភាព​នៃអំពើ​ឃា.តកម្ម និងអត្តឃា.តនេះ ហាក់បង្កប់​នូវ​ការសង្ស័យ​មួយចំនួន ដោយសារតែក្មេងស្រីរងគ្រោះ ត្រូវគេកា.ប់​ហូរ​ឈា.ម​ជោគខ្នើយ និងពូក​លើគ្រែដេកក្នុងផ្ទះ តែបែរជាឃើញ​ដេកស្លា.ប់​នៅរានហាល​ជិតកាំជណ្តើរ ខណៈដែល​ឪពុកចុង​ច.ង ក​ សម្លា.ប់ខ្លួន ដោយបែរមុខទៅជញ្ជាំង​​ជាងកន្លះម៉ែត្រ​ពីរនាប​ក្តារ​ផ្ទះ។

ហេតុការណ៍​នោះ បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​​កាលពី​វេលា​ម៉ោង​ប្រមាណ​២​រសៀល ថ្ងៃទី​២ ខែមករា ឆ្នាំ​២០២២ នៅផ្ទះ​ជនរងគ្រោះ ស្ថិតនៅ​ក្នុងភូមិ​ធ្លក​យល់ ឃុំ​តា​ជេស ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង​។

​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន បាន​ឲ្យ​ដឹងថា យុវតី​រងគ្រោះ មានឈ្មោះ ណា​ង ស្រី​លាភ អាយុ ១៤​ឆ្នាំ​។  ចំណែក​ឪពុកចុង ជា​ជនដៃដល់ មានឈ្មោះ ច្រឹង ផល្លី អាយុ ៣៦​ឆ្នាំ​ ។ គ្រួសារនេះ​រស់នៅ​ក្នុងភូមិឃុំកើតហេតុ​ខាងលើ ។​

​សមត្ថកិច្ច​ជំនាញ​ដែល​បាន​ទៅពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ បាន​ឲ្យ​ដឹងថា ហេតុការណ៍​កា​.​ប់ស​ម្លា​.​ប់​កូនចុង​នេះ អាច​កើតឡើង តាំងពី​ម៉ោង​ប្រហែល ៦ ព្រឹក​ថ្ងៃទី​២ ខែមករា​។ ប៉ុន្តែ​ទើបនឹង​គេ​ដឹង ហើយ​ភ្ញាក់ផ្អើល នៅវេលា​ម៉ោង ២​រសៀល ដោយសារតែ​អ្នកជិតខាង មានការ​សង្ស័យ ទៅ​អើតមើល ឃើញ​មាន​មនុស្ស​ស្លា​.​ប់ ក្នុងផ្ទះ ទើប​ឆោឡោ និង​ប្ដឹង​ដល់​សមត្ថកិច្ច​នគរបាល​មូលដ្ឋាន​។​

​សមត្ថកិច្ច​នគរបាល​បច្ចេកទេស ដែល​បានធ្វើ​កោសល្យ​វិ​ច្ឆ័​យ បាន​បញ្ជាក់ថា នៅលើ​ខ្លួនប្រាណ​យុវតី​រងគ្រោះ ឃើញ​មាន​ដាច់​រហែក​ខោអាវ ដែល​សមត្ថកិច្ច​ដាក់​ការសង្ស័យថា មានការ​ប៉ុនប៉ង​រំ​​លោ​.​ភ​មិនបាន​សម្រេច ទើប​ជនដៃដល់ ជា​ឪពុក​ចុងកា​.​ប់​កូនចុង​ស​ម្លា​.​ប់ រួច​ក៏​ធ្វើ​អត្ត​ឃា​.​ត​ខ្លួនឯង ដោយ​ការ​លេប​ថ្នាំពុល និង​ច.ង​ ​ក ​បែបនេះ​។ ទោះបីយ៉ាងណា​នេះ គ្រាន់តែ​ជាការ​សន្និដ្ឋាន ជា​ជំហាន​ដំបូង​តែប៉ុណ្ណោះ​។​

​ដោយឡែក សម្រាប់​អាជ្ញាធរ​មូលដ្ឋាន ក៏បាន​បញ្ជាក់ ដោយ​ខ្លី​ថា ម្ដាយ​ជនរងគ្រោះ ដែល​ត្រូវជា​ប្រពន្ធ ឈ្មោះ ច្រឹង ផល្លី បាន​ស្លា​.​ប់ មុនពេល​កើតហេតុ ប្រមាណ​ជាង ១​ខែ​ប៉ុណ្ណោះ​។ ដូច្នេះ​អាជ្ញាធរ​មូលដ្ឋាន ក៏​ដាក់​ការសង្ស័យ​ដូចគ្នា​នឹង​សមត្ថកិច្ច​នគរបាល​ដែរ។

​តែយ៉ាងណាក៏ដោយ មើលរូបភាពបុរសជាឪពុកចុងច.ង ក សម្លា.ប់ខ្លួន ដូចជាមិនសូវទំនង។ រីឯក្មេងស្រីរងគ្រោះ ​ត្រូវគេកា.ប់​នឹងកាំបិ.តខ្វែវ ដោយឈា.មជោគ នៅលើខ្នើយ គ្រែដេកក្នុងផ្ទះ តែឃើញស.ព​មកដេកស្លា.ប់​នៅរានហាល ជិតកាំជណ្តើរ។ ករណី​ឃា.តកម្ម និងអត្តឃា.តនេះ គួរតែមានការស៊ើបអង្កេត​ឲ្យបានត្រឹមត្រូវ ខ្លា.ចក្រែង​ឃា.តករ បង្វែ​រ​ដានសមត្ថកិច្ច​ និងមហាជន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ