ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ហ៊ាន​មែន​! បញ្ជូន​បំពង់​ដែក​មក​កម្ពុជា រួច​លួច​ច្រក​បទល្មើស​បំរុង​បញ្ជូន​តាម​ផ្លូវ​សមុទ្រ

3 ឆ្នាំ មុន
  • ភ្នំពេញ

អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង បាន​ឲ្យ​ដឹង​ថា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​៩​នាក់​ជា​ផ្លូវការ​ហើយ ពី​បទ

រាជធានី​ភ្នំពេញ ៖ អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ប្លង់ សុផល ព្រះរាជអាជ្ញា​រង បាន​ឲ្យ​ដឹង​ថា តំណាង​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​៣១ ខែធ្នូ ឆ្នាំ​២០២១ នេះ បាន​សម្រេច​ធ្វើការ​ចោទប្រកាន់​ជនសង្ស័យ​ជា​ជនជាតិ​ចិន​ចំនួន​៩​នាក់​ជា​ផ្លូវការ​ហើយ ពី​បទ​«​រក្សា​ទុក ដឹក​ជញ្ជូន នឹង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​.​ញៀន​» និង​បទ​«​សម្អាត​ប្រាក់​» ។

អំពើ​ខាងលើ​នេះ គឺជា​បទល្មើស រក្សា​ទុក ដឹក​ជញ្ជូន និង​ជួញដូរ​ដោយ​ខុសច្បាប់​នូវ​សារធាតុ​.​ញៀន និង​សម្អាត​ប្រាក់ ដែល​ប្រព្រឹត្ត​នៅ​រាជធានី​ភ្នំពេញ កាលពី​អំឡុង​ឆ្នាំ​២០២០ រហូត​ដល់​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២១ តាម​បញ្ញា​ត្តិ​មាត្រា​៤០ នៃ​ច្បាប់​ស្តី​ពី​ការ​ត្រួតពិនិត្យ​គ្រឿង​.​ញៀន និង​មាត្រា ៣ ថ្មី និង​មាត្រា ២៩ ថ្មី​១ នៃ​ច្បាប់​ស្តី​ពី​សោធនកម្ម មាត្រា ៣ មាត្រា ២៩ និង​មាត្រា ៣០ នៃ​ច្បាប់​ស្តី​ពី​ការ​ឆាំង​ការ​សម្អាត​ប្រាក់ នឹង​ហិរញ្ញប្បទាន​ភាវរ​កម្ម ។ បានឃើញ​មាត្រា ៤៤ នឹង​មាត្រា ១២៤ នៃ​ក្រម​នីតិវិធី​ព្រហ្មទណ្ឌ ។

យោង​តាម​មាត្រា​ខាងលើ​នេះ ជនជាប់ចោទ​ម្នាក់​ៗ មិន​អាច​គេច​ផុត​ពី​ជាប់​ពន្ធនាគារ​អស់​មួយ​ជីវិត​នោះ​ទេ ។ ក្រោយ​ពី​តំណាង​អយ្យការ​ចោទប្រកាន់​ជា​ផ្លូវការ​ហើយ សំណុំរឿង​បាន​ចាត់​បញ្ជូន​ទៅ​ខាង​ចៅក្រម​ស៊ើបសួរ​រួច ដើម្បី​ឃុំខ្លួន​ជា​ជនសង្ស័យ​ជា​ជន​ជាតិ​ចិន​ទាំង​៩​នាក់​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន រង់ចាំ​សវនាការ​ផ្តន្ទាទោស​ទៅ​តាម​អំពើ​ដែល​ពួក​គេ​បាន​ប្រព្រឹត្ត ។

សូម​រម្លឹក​ថា កម្លាំង​សមត្ថកិច្ច​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿង​.​ញៀន នា​រសៀល​ថ្ងៃ​ទី​២៩ ខែធ្នូ ឆ្នាំ​២០២១ បាន​បញ្ជូន​ជនសង្ស័យ​ជា​ជនជាតិ​ចិន ដែល​ជា​ឈ្មួញ​គ្រឿង​.​ញៀន​ចំនួន​៩​នាក់ និង​ថ្នាំ​ញៀ​.​ន​ជាង​៣៥០​គីឡូក្រាម ទៅ​កាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ។ ក្រោយ​កិច្ច​សហប្រតិបត្តិការ​រវាង​សមត្ថកិច្ច​ប្រឆាំង​គ្រឿង​.​ញៀន​កម្ពុជា និង​ចិន បាន​ធ្វើការ​ស្រាវជ្រាវ​បង្ក្រាប​ឧក្រិដ្ឋ​ជួញដូរ​គ្រឿង​.​ញៀន​ឆ្លង​ដែន​១​ក្រុម ហើយ​ចាប់ខ្លួន​ជនសង្ស័យ​បាន​ចំនួន​៩​នាក់ និង​រឹបអូស​គ្រឿង​.​ញៀន​ជិត​៣៥០​គីឡូក្រាម នៅ​រាជធានី​ភ្នំពេញ ។ អនុវត្ត​តាម​បញ្ជា​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ សន្តិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ និង​ឯកឧត្តម នាយ​ឧត្ដមសេនីយ៍ ម៉ក់ ជី​តូ អគ្គស្នងការ​រង​ទទួល​ផែន​ប្រឆាំង​បទល្មើស​គ្រឿង​.​ញៀន ក្រោម​ការ​បញ្ជា​ដឹកនាំ​ផ្ទាល់​របស់ ឯកឧត្តម ឧត្ដមសេនីយ៍ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿង​.​ញៀន ។

កាលពី​ថ្ងៃ​ទី​២៤ ខែធ្នូ ឆ្នាំ​២០២១ វេលា​ម៉ោង​១៧​និង​៥៥​នាទី សមត្ថកិច្ច​ជំនាញ​នៃ​មន្ទីរ​ប្រឆាំង​គ្រឿង​.​ញៀន​(​ក​១) ដឹកនាំ​ដោយ​លោក​ឧត្តមសេនីយ៍ទោ អ៊ិ​ន សុង នាយករង​មន្ទីរ លោក​វរសេនីយ៍ឯក ម៉ាក់ សេរី​វ​ឌ្ឍ​នា នាយករង​មន្ទីរ លោក​វ​:​សេនីយ៍​ទោ ហុង សុ​វ​ណ្ណា​រិ​ទ្ធ នាយការិយាល័យ​(​ក​១ )​ចូលរួម​សហការ​ពី​កម្លាំង​ជំនាញ​នៃ​នាយកដ្ឋាន​ស៊ើប​ការ​ខាងក្រៅ និង​បច្ចេក​ទេ ស សមត្ថកិច្ច​គយ​កំពង់​ផែ​ព្រះ​សីហ​នុ និង​កម្លាំង​ជំនាញ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ សម្របសម្រួល​ដោយ​លោក ស៊ិ​ត វណ្ណៈ ព្រះរាជអាជ្ញា​រង នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ បាន​ដំណើរការ​ស្រាវជ្រាវ​បង្ក្រាប ។

ករណី​ខាងលើ​នេះ ផ្ដើម​ចេញពី​កិច្ច​សហប្រតិបត្តិការ​ជាមួយ​សមត្ថកិច្ច​ចិន​។ សមត្ថកិច្ច​កម្ពុជា ទទួល​បាន​ព័ត៌មាន​ជំនាញ ហើយ​ក៏​បាន​បើក​ការ​ស៊ើបអង្កេត​អស់​រយៈពេល​ជាង​៤​ខែ ទើប​ឈាន​ទៅ​ដល់​ការ​បង្ក្រាប​ព្រម​គ្នា​នេះ សមត្ថកិច្ច​ចិន​ក៏​បាន​បង្ក្រាប​ក្រុម​ឧក្រឹដ្ឋ​ជន​ពាក់ព័ន្ធ នៅ​ឯ​ប្រទេស​ចិន​ផង​ដែរ ។

ជា​លទ្ធផល ៖ កិច្ច​ប្រតិបត្តិការ​នៅ​២​គោលដៅ​ផ្សេង​គ្នា (​នៅ​ចំណុច​វីឡា​ភ្លោះ​លេខ​២១ ផ្លូវ​លេខ R03 ស្តា​ផ្លា​ទី​នឹម បុរី​ប៉េង​ហូត​បឹង​ស្នោ សង្កាត់​និរោធ ខណ្ឌ​ច្បារ​អំពៅ​និង នៅ​ចំណុច​ភោជនីយដ្ឋាន​អី​យិ​ន​ម៉ា​ថូ​វ សង្កាត់​បឹង​ព្រលឹត ខណ្ឌ ៧​មក​រា រាជធានី​ភ្នំពេញ ។
ឃាត់ខ្លួន​ជនសង្ស័យ​ទាំង​៩​នាក់​ខាងលើ រួម​មាន ៖ ១-​ឈ្មោះ HUANG RUI MING ភេទ​ប្រុស អាយុ​៥៨​ឆ្នាំ (​ជា​មេខ្លោង​)​។ ២-​ឈ្មោះ LI YI NAN ភេទ​ប្រុស អាយុ​៣៨​ឆ្នាំ​, ៣-​ឈ្មោះ SUN LIANG ភេទ​ប្រុស អាយុ​៤២​ឆ្នាំ​, ៤-​ឈ្មោះ SUN HAI TAO ភេទ​ប្រុស អាយុ​៤១​ឆ្នាំ​, ៥-​ឈ្មោះ LIU WEI CHENG ភេទ​ប្រុស អាយុ​៥២​ឆ្នាំ​, ៦-​ឈ្មោះ CHEN ZHI QUAN ភេទ​ប្រុស អាយុ​៦៦​ឆ្នាំ​, ៧-​ឈ្មោះ WANG LEI ភេទ​ប្រុស អាយុ​៣១​ឆ្នាំ​, ៨-​ឈ្មោះ WANG YUE ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ និង​៩-​ឈ្មោះ ZHU XIAO FEI ភេទ​ប្រុស អាយុ​៣៩​ឆ្នាំ ។

ចំណែក​វត្ថុ​តាង​ដែល​ចាប់​យក​បាន​មាន ៖ គ្រឿង​.​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន (ICE) សរុប​រួម​ទម្ងន់​៣៤៧​គីឡូក្រាម​៤២៧,៩៩​ក្រាម (​លាក់​ក្នុង​បំពង់​ដែក ៣៦៧​ដើម និង​៦១​កញ្ចប់​ធំ​) , ជញ្ជីង​ថ្លឹង​គ្រឿង​.​ញៀន​ចំនួន​២​គ្រឿង និង​សម្ភារៈ​វេច​ខ្ចប់​មួយ​ចំនួន​ផង​ដែរ រួម​នឹង​រថយន្ត​១​គ្រឿង ម៉ាក TOYOTA ALPHARD ពាក់​ស្លាក​លេខ ភ្នំពេញ 2BE-2973, ម៉ូតូ​មួយ​គ្រឿង​ម៉ាក HONDA PCX ពណ៌​ខ្មៅ ស្លាក​លេខ ភ្នំពេញ 1FE-5946, ទូរស័ព្ទ​ដៃ​ចំនួន​១០​គ្រឿង និង​ប្រាក់​៣០០​ដុល្លារ​អា​មេ​រិ​ក ។

សូម​បញ្ជាក់​ថា ក្រុម​ឧក្រឹដ្ឋ​ជន​បាន​រៀបចំ​បញ្ជូន​បំពង់​ដែក​មក​កម្ពុជា ហើយ​លួច​ច្រក​គ្រឿង​.​ញៀន​បំរុង​បញ្ជូន​តាម​ផ្លូវ​សមុទ្រ​ទៅ​ប្រទេស​ទី​៣​ទៀត​ផង ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ