ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកចូលរួម​កម្សាន្ត​ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ខេត្តកំពង់ឆ្នាំង​ មាន​ជាង​៧ ម៉ឺន​នាក់

2 ឆ្នាំ មុន
  • កំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល ២០២១​ចូល ២០២២ យប់​ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ​២០២១ ឈាន​ចូល​ថ្ងៃ​ទី​១…

ខេត្តកំពង់ឆ្នាំង ៖ ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល ២០២១​ចូល ២០២២ យប់​ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ​២០២១ ឈាន​ចូល​ថ្ងៃ​ទី​១ ខែមករា ចំនួន​ភ្ញៀវ​ទេសចរ​ជាតិ​បាន​ទៅ​លេង​កម្សាន្ត​នៅ​រមណីយដ្ឋាន និង​សួន​កម្សាន្ត​នានា​ចំនួន​៤ កន្លែង​ដែល​អាជ្ញាធរ​ខេត្ត​រៀបចំ​មាន​ចំនួន​ជាង ៧ ម៉ឺន​នាក់ ។ នេះ​បើ​យោង​តាម​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង នៅ​ព្រឹក​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ ២០២២ នេះ ។

ក្នុង​របាយការណ៍​របស់​មន្ទីរ​ទេសចរណ៍​ខេត្តកំពង់ឆ្នាំង​បាន​បញ្ជាក់​ថា​ភ្ញៀវ​ដែល​បាន​ចូល​លេង​កម្សាន្ត នា​រាត្រី​ថ្ងៃ​ទី ៣១ ខែធ្នូ ឆ្នាំ​២០២១​មាន​ចំនួន​71 869 នាក់ ដោយ​ក្នុង​នោះ​ភ្ញៀវ​ដែល​ទៅ​លេង​កម្សាន្ត​នៅ​ទំនប់​ឈ្វាំង ស្ថិត​ក្នុងភូមិ​ព្រៃ​ខ្មែរ ឃុំ​រលាប្អៀរ ស្រុក​រលាប្អៀរ មាន​ចំនួន 31 000 នាក់ ។

ភ្ញៀវ​ដែល​លេង​កម្សាន្ត​នៅ​សួនច្បារ​ដើម​ពោធិ៍ វិមាន​ឯករាជ្យ មាន​ចំនួន 21 800 នាក់ ចំណែក​ភ្ញៀវ​ដែល​បាន​ចូលរួម​កម្សាន្ត​នៅ​សួនច្បារ​សម្ដេចចៅហ្វា​វាំង​គង់​សំ​អុល មុខ​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន cmac មាន​ចំនួន​18 830 នាក់ និង​នៅ​សួនច្បារ​រង្វង់​មូល​ទូក​មាន​ភ្ញៀវ​ទេសចរ​ទៅ​លេង​កម្សាន្ត​ចំនួន 239 នាក់ ។

សូម​រំលឹក​ដែរ​ថា រដ្ឋបាល​ខេត្តកំពង់ឆ្នាំង ក្នុង​ឱកាស​បុណ្យ​ឆ្លង​ឆ្នាំ​សកល 2021 ចូល​ឆ្នាំ 2022 បាន​រៀបចំ​ឲ្យ​មាន​ទីកន្លែង​កម្សាន្ត​ធំ​ៗ​ចំនួន 4 កន្លែង​ក្នុង​នោះ​ដូច​ជា សួនច្បារ​ដើម​ពោធិ៍​វិមាន ឯករាជ្យ .​សួនច្បារ​សម្ដេច​ចៅ​ហ្វ៊ា​វាំង​គង់​សំ​អុល .​សួនច្បារ​មុខ​សាលាខេត្ត​. សួនច្បារ​រង្វង់​មូល​ទូក និង​តំបន់​ទេសចរណ៍​ទំនប់​បឹង​ឈ្វាំង ។

ទីតាំង​កម្សាន្ត​ទាំង​៤ កន្លែង​ខាងលើ​នេះ រដ្ឋបាល​ខេត្តកំពង់ឆ្នាំង បាន​ដាក់​ឱ្យ​មានការ​ប្រគំ​តន្ត្រី ដាក់​ភ្លើង​លំអរ​ពណ៌ និង​បាញ់​កាំជ្រួច​ផង​ដែរ ។ សម្រាប់​រាត្រី​ថ្ងៃ​ទី 31 ខែធ្នូ ឈាន​ចូល​ដល់​ថ្ងៃ​ទី 1 ខែមករា ឆ្នាំ 2022 គេ​សង្កេត​ឃើញ​ភ្ញៀវ​ទេសចរណ៍​យ៉ាងច្រើន​កុះករ​ណែនណាន់តាន់តាប់​នៅ​តាម​សួន​នីមួយ​ៗ ដោយ​អង្គុយ​ពិសា​អាហារ​រង់ចាំ​ឆ្លង​ឆ្នាំ ជាមួយ​គ្នា​នេះ​ការ​បាញ់​កាំជ្រួច​ចេះ​តែ​បន្តបន្ទាប់​ម្ដង​មួយ​វគ្គ ៗ រហូត​ដល់​វគ្គ​ឆ្លង​ឆ្នាំ​ទើប​មានការ​បាញ់​កាំជ្រួច​ជា​ច្រើន​គ្រប់​ទីកន្លែង​យ៉ាង​ផុលផុស​ផង​ដែរ ។

សម្រាប់​ការ​រក្សា​សន្តិសុខ​សណ្ដាប់ធ្នាប់​វិញ គឺ​បាន​ល្អ​ប្រសើរ​ដោយ​ស​ង្ខេ​ត​ឃើញ​កម្លាំង​នគរបាល កម្លាំង​កងរាជអាវុធហត្ថ និង​កម្លាំងយោធា​នៅ​យាម​ប្រចាំការ​គ្រប់​ទីកន្លែង និង​តាម​ច្រក​ចេញចូល​ដែល​ហាម​មិន​ឲ្យ​រថយន្ត​ចេញចូល​នោះ​ឡើយ ដើម្បី​ទុក​ឲ្យ​បងប្អូន​មក​លេង​កម្សាន្ត​បាន​សប្បាយ​រីករាយ ៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ