ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកជំនាញ​បរទេស និង​កម្ពុជា នឹង​រួម​គ្នា​ដុះខាត់​សមត្ថភាព​…

7 ឆ្នាំ មុន

អ្នកជំនាញ​បរទេស​ផ្នែក​ទំនាក់ទំនង​សាធារណ​: និង​អ្នកជំនាញ​ផ្នែក​សារព័ត៌មាន នឹង​រួម​គ្នា​បង្ហាញ​អំពី​គន្លឹះ​សំខាន់​ៗ​នៅ​ក្នុង​ការ​ទំនាក់ទំនង និង​ឃោសនា​ប្រកបដោយ​ប្រសិទ្ធ​ភាព​​អំពី​សេវាកម្ម ក៏​ដូច​ជា​ផលិតផល​របស់​ស្ថាប័នរដ្ឋ

អ្នកជំនាញ​បរទេស​ផ្នែក​ទំនាក់ទំនង​សាធារណ​: និង​អ្នកជំនាញ​ផ្នែក​សារព័ត៌មាន នឹង​រួម​គ្នា​បង្ហាញ​អំពី​គន្លឹះ​សំខាន់​ៗ​នៅ​ក្នុង​ការ​ទំនាក់ទំនង និង​ឃោសនា​ប្រកបដោយ​ប្រសិទ្ធ​ភាព​​អំពី​សេវាកម្ម ក៏​ដូច​ជា​ផលិតផល​របស់​ស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល និង​ក្រុមហ៊ុន​ឯកជន​។

ក្លិប​អ្នកកាសែត​កម្ពុជា នឹង​អញ្ជើញ​អ្នកជំនាញ​បរទេស និង​មេដឹកនាំ​សារព័ត៌មាន​សំខាន់​ៗ​នៅ​កម្ពុជា​ដើម្បី​ធ្វើការ​បណ្តុះបណ្តាល​មួយ​ដែល​នឹង​ធ្វើ​ឱ្យ​អ្នកចូលរួម​យល់​ដឹង​ច្បាស់​អំពី​វិធីសាស្ត្រ​នៃ​ការ​ទំនាក់ទំនង របៀប​ដោះស្រាយ​ជាមួយ​សារព័ត៌មាន​ពេល​មាន​វិបត្តិ និង​គន្លឹះ​នៅ​ក្នុង​ការ​សរសេរ​សេចក្តី​ប្រកាស​ព័ត៌មាន​ដែល​មាន​ភាព​ទាក់ទាញ ព្រមទាំង​របៀប​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក ដើម្បី​ឃោសនា​យ៉ាង​មាន​ប្រសិទ្ធភាព​។

លោក ងួ​ន សេ​រ័​ត្ន នាយក​ប្រតិបត្តិ​ក្លិប​អ្នកកាសែត​ម្ពុ​ជា បាន​និយាយ​ថា ជំនាញ​ទាំង​បួន​ខាងលើ​នេះ​នឹង​ត្រូវ​លើកយក​មក​ពិភាក្សា​លម្អិត​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​រយ​:​ពេល​មួយ​ថ្ងៃ​ពេញ នា​ថ្ងៃ​ទី​២៥ មិថុនា ខាង​មុខ​នេះ​។ វាគ្មិន​សំខាន់​ៗ​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ រួម​មាន​លោក ALASTAIR CARTHEW ជនជាតិ​ញូ​វ​ស៊ី​លែ​ន ដែល​មាន​បទ​ពិសោធន៍​​ប្រមាណ​ជា​៤០​ឆ្នាំ ខាង​ផ្នែក​ទំនាក់ទំនង​សាធារណ​: និង​មេដឹកនាំ​សារព័ត៌​មាននៅ​កម្ពុជា ដូច​ជា​លោក ប៉ែន បូ​ណា ប្រធាន​ក្លិប​អ្នកកាសែត​កម្ពុជា និង​ជា​និពន្ធ​នាយក​​ទូរទស្សន៍ PNN លោក ពុ​យ គា អគ្គលេខាធិការ​ក្លិប​អ្នកកាសែត​កម្ពុជា និង​ជា អ្នកឆ្លើយឆ្លង​ព័ត៌មាន​ក្យូ​ដូ ជប៉ុន លោក ឆាយ សុផល សាស្ត្រាចារ្យ​ផ្នែក​សារព័ត៌មាន និង​លោក លាង ដឺ​លុ​ច នាយករង​វេ​ប​សាយ​ព័ត៌មាន​ថ្មី​ៗ ដើម្បី​ធ្វើ​បទ​បង្ហាញ​នៅ​ក្នុង​ការ​បណ្តុះ បណ្តាល​នេះ​។

សិក្ខាកាម​ចូលរួម​នៅ​ក្នុង​វគ្គ​បណ្តុះបណ្តាល​នេះ យល់​ដឹង​អំពី​គន្លឹះ​សំខាន់​ៗ​នៅ​ក្នុង​ការ​ធ្វើ​ទំនាក់ទំនង​អោយ​មាន​ប្រសិទ្ធភាព វិធី​ប្រើប្រាស់​ហ្វេ​ស​ប៊ុ​ក​អោយ​មាន​ប្រសិទ្ធភាព វិធី​ដោះស្រាយ​បញ្ហា​ជាមួយ​សារព័ត៌មាន​ពេល​មាន​វិបត្តិ និង​វិធី​សរសេរ​សេចក្តី​ប្រកាស​ព័ត៌មាន​អោយ​បាន​ត្រឹមត្រូវ និង​មាន​ភាព​ទាក់ទាញ​។ ដូច្នេះ​គេ​នឹង​យល់​ច្បាស់​អំពី​របៀប​ឃោសនា​សេវាកម្ម និង​ផលិតផល​ទៅ​កាន់​ក្រុម​គោលដៅ​។

លោក ងួ​ន សេ​រ័​ត្ន និយាយ​ថា ដោយ​បាន​ចូលរួម​វគ្គ​បណ្តុះបណ្តាល​នេះ មាន​សារសំខាន់​ណាស់​សម្រាប់​មន្ត្រី​ទំនាក់ទំនង ឬ​ក៏​អ្នក​ដែល​ចង់​ក្លាយ​ខ្លួន​ជា​មន្ត្រី​ទំនាក់ទំនង​របស់​ស្ថាប័នរដ្ឋ អង្គការក្រៅរដ្ឋាភិបាល និង​ក្រុមហ៊ុន​។

វគ្គ​សិក្សា​នេះ មាន​តម្លៃ​៦០​ដុល្លារ​ក្នុង​ម្នាក់ ហើយនឹង​មានការ​ចេញ​លិខិតបញ្ជាក់​ការ​សិក្សា​ផង​ដែរ​។ សម្រាប់​ការ​ចុះ​ឈ្មោះ​ជា​ក្រុម​នឹង​មាន​តម្លៃ​ត្រឹម​៥០​ដុល្លារ​ប៉ុណ្ណោះ​សម្រាប់​ម្នាក់​។

ដោយសារ​កន្លែង​មាន​កំណត់ លោក​និង​លោកស្រី ដែល​ចាប់អារម្មណ៍​នឹង​វគ្គ​បណ្តុះបណ្តាល​ដ៏​មាន​សារសំខាន់​នេះ សូម​រួសរាន់​ចុះ​ឈ្មោះ​តាម​ទូរស័ព្ទ​លេខ ០១១ ៥១៧៤៥៩ ឬ​តាម​ទូរស័ព្ទ​លេខ ០១២ ២៦៧ ២៧៧ អោយ​បាន​មុន​ថ្ងៃ​ទី​២០ មិថុនា ៕